រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗរួចបើកគេចបាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១​ វេលាម៉ោង៤និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាករណីគ្រោះចរាចរណ៍នេះបង្កដោយរថយន្តមិនស្គាល់ម៉ាកបើកបរក្នុងល្បឿនលឿនលុះមកចំណុចកើតហេតុខាងលើជ្រុលបុកជនរងគ្រោះឈ្មោះអ៊ុ ហឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើខណៈ កំពុងធ្វើដំណើរតាមផ្លូវពីជើងទៅត្បូងស្លាប់នៅនឹងកន្លែងកើតហេតុហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។ សាកសពជនរងគ្រោះត្រូវបានគ្រូពេទ្យពិនិត្យសំណាករកវីរុសកូវីដ-១៩គឺអវិជ្ជមាន។បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕  

ក្រសួងសុខាភិបាល យកខេត្តចំនួន ១៥ កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ក្រសួងសុខាភិបាល យកខេត្តចំនួន ១៥ កំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។   ក្រសួងសុខាភិបាល សូមជម្រាបជួនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប…

បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងខ្ទមចាំស្រែ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានករណីមនុស្សដេកស្លាប់ក្នុងខ្ទមចាំស្រែ ស្ថិតនៅចំណុចស្ពានអូរក្រសាំង ក្នុងភូមិសុរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍ របស់ផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងនគរបាលជំនាញជាមួយគ្រូពេទ្យជំនាញខេត្ត…

ពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ផ្ទះថ្មីចំនួន២៥០ខ្នង ដែលបានសាងសង់រួចរាល់ក្នុងចំណោម៦២៨ខ្នងផ្ទះ ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រារព្ធពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់…

រថយន្តដឹកចំណីសត្វមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញៈ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ដឹកចំណីសត្វធុនធ្ងន់មួយគ្រឿង ដែល គេងសង្ស័យថាអ្នកបើកបរដេកលង់លក់នៅពេលបើកបរ ក៏បានជ្រុលចង្កូតទៅបុក របាំងថ្មខណ្ឌចែកទ្រូវផ្លូវជាតិលេខ ៥និងបង្គោលភ្លើង រួចរថយន្តក៍បានបន្តល្បឿន ជ្រុលធ្លាក់ប្រឡាយ ទឹកស្អុយ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ នៅតាមផ្លូវ…

រថយន្តដឹកពលករ រេចង្កូតបុកហាយឡាយឌ័រ បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី១១ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកចិនយ៉ុន GENLYON (រថយន្តដឹកពលករ) បានបុកនឹងរថយន្តម៉ាកហាយឡាយឌ័រ បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។…

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ឯល រ៉សេត ភេទប្រុស អាយុ៣៩ឆ្នាំ(ប្ដី)ខ្មែរឥស្លាមនិងប្រពន្ធឈ្មោះ តាំ សារី ភេទស្រី អាយុ៣៨ឆ្នាំ ខ្មែរមានកូនចំនួន០៣នាក់…

ខេត្តពោធិ៍សាត់ ចាប់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca ដូសទី៣ ឬដូសជម្រុញ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ ឬ ដូសជម្រុញ ប្រភេទ AstraZeneca អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងចំនួន០៤នាក់ នាំយកទៅប៉ុស្តិ៍ធ្វើការអប់រំ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទី កម្លាំងប៉ុស្តិ៍អូរតាប៉ោងចំនួន៥នាក់ បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង នៅចំណុចក្រោមដើមឈើក្រោយផ្ទះឈ្មោះ ព្រុំ រ៉ន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភក្មេងស្រីអាយុ ១០ឆ្នាំ បានច្រើនលើក

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣ និង២​នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរបានទទួលពាក្យបណ្តឹង​ពីឈ្មោះ​ ប៉ាន សុខខឿន ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅចំណុចបឹងរំលេច ភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង បានប្តឹងឈ្មោះ ឆែម…