មានវិបត្តិស្នេហា បណ្តាលឲ្យនារីម្នាក់ សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន នៅបន្ទប់ផ្ទះសំណាក់ ហេង ហេង

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារីរងគ្រោះម្នាក់បានស្លាប់ក្រោយពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ករណីលេបថ្នាំសម្លាប់ខ្លួន ហេតុការណ៍នេះកើតហេតុ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោឈ្មោះ ហេង ហេង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០២និង០២នាទី ថ្ងៃទី៣០ ខែឧសភា…

បុរសអ្នកបើកត្រាក់ទ័រម្នាក់ ស្រវឹងស្រាដើរធ្លាក់ពីលើស្ពានរថភ្លើង ចូលទឹកបណ្ដាលឲ្យលង់ស្លាប់

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែកទឹកនៅក្រោមស្ពានផ្លូវរថភ្លើង ស្ថិតនៅភូមិគ្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា សាកសពជនរងគ្រោះមាន ឈ្មោះ ឡៅ សុខន ភេទប្រុស អាយុ ៣២ឆ្នាំ…

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់ នៅថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា

(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង…

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល,…

អ្នកញៀនល្បែង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អ្នកញៀនល្បែងចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បង្រ្កាបឃាត់ខ្លួុនដោយពួុកគាត់បាននាំគ្នា លួុចលេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចព្រៃបឹងថ្មកួុត ស្ថិតក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់អោយដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើហឹង្សាក្នុងគ្រួសារដោយមកពីប្តីប្រច័ណ្ឌប្រពន្ធ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៧នឹង៣០នាទីព្រឹក ជនសង្ស័យម្នាក់ឈ្មោះ ប៉ិល ឃាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខរត្តពោធិ៍សាត់។ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រើហឹង្សាក្នុងគ្រួសារ…

ទំនាស់ពាក្យសម្តីពេលផឹកស៊ី ជនសង្ស័យម្នាក់ យកកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ករណីហិង្សាបង្ករបួសស្នាម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា…

ទំនាស់ពាក្យសម្តី ក្នុងពេលផឹកស៊ីកាប់គ្នា បណ្តាលអោយស្លាប់ម្នាក់

ពោធិ៍សាត់៖ ក្រោយពីទទួលបានព័ត៌មានពីករណីឃាតកម្មភ្លាម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចេញបទបញ្ជាឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ ចេញប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យពីបទប្រើហឹង្សាមានស្ថានទម្ងន់ទោស(ក្លាយជាឃាតកម្ម)។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះអិត រ័ត្ន អាយុ៣២ឆ្នាំ ភេទប្រុស ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្រើហឹង្សាមានស្ថានទម្ងន់ទោស(ក្លាយជាឃាតកម្ម)កាលពីថ្ងៃទី១០…

ផឹកស៊ីទាស់ពាក្យសម្តី ជនសង្ស័យម្នាក់ ស្ទុះយកកាំបិតកកុកកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីឃាតកម្មភ្លាម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចេញបទបញ្ជាឲ្យកម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ ចេញប្រតិបត្តិការតាមចាប់ជនសង្ស័យម្នាក់ ។…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងបុរស០២នាក់ទៀត រងរបួសស្រាល

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៥២នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀត រងរបួសស្រាល ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖…