រថយន្ត Ford បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៥២នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង និងបុរស០២នាក់ទៀត រងរបួសស្រាល ។…

ឈ្លោះប្រកែកគ្នារឿងជំពាក់លុយ ជនសង្ស័យ៣នាក់ វាយជនរងគ្រោះនឹងពូថៅ បណ្តាលឲ្យបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនា បណ្តាលឲ្យអ្នកដទៃរបួសស្នាម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង​១១និង ០៥នាទី ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១…

បង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់មួយកន្លែង​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកលេង៩នាក់ នាំទៅប៉ុស្តិ៍ធ្វើការអប់រំ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៦និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោលបានចុះបង្រ្កាបករណីល្បែងស៊ីសងមួយកន្លែង នៅចំណុចក្រោមផ្ទះរបស់ឈ្មោះ វ័ន្ត អ៊ូក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។…

បង្រ្កាបករណីលេងល្បែងស៊ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង២៥នាទី កម្លាំងប៉ុស្តិ៍បឹងបត់កណ្តោល បានចុះបង្រ្កាបករណីល្បែងស៊ីសងចំនួនមួយកន្លែង នៅចំណុចផ្ទះរបស់ឈ្មោះ ស្រី ប៉ែន ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់…

យុវជន០២នាក់ត្រូវកម្លាំងអន្តរាគមន៍ស្រុកក្រគរឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៧និង ៣០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងចុះបង្ក្រាបក្រុមក្មេងទំ នើងបង្កការអុកឡុកជិះម៉ូតូបំបុកសមត្ថកិច្ចកំពុង ធ្វើការបិទចរាចរណ៍ពេលយប់ក្នុងតំបន់ហាមឃាត់ នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ទោ ជួន ពិសិដ្ឋ អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា…

បុរសម្នាក់បើកម៉ូតូលឿនដូចហោះ បុករថយន្តកងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ មាន​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បាន​បុក​រថយន្ត​ដែល​ចត​នៅ​លើ​ចិញ្ចើមថ្នល់​ របស់​កម្លាំង​សមត្ថកិច្ច​ ដែល​ឈរជើង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ នៅ​លើ​ផ្លូវ​លេខ​១៥៥​ នៅ​ចំណុច​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ស្បូវ​រីក​ ស្ថិត​នៅ​ក្នុងភូមិ​ស្បូវ​រីក​ ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់​។​ ​ ​លោក​វរសេនីយ៍ឯក​ តាន់​ គា​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ភ្នំក្រវាញ​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​…

ពេទ្យយោធាខេត្តពោធិ៍សាត់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើអំពើហិង្សាគំរាមអារ.កសម្លាប់ម្តាយបង្កើត និងបំផ្លាញទ្រព្យក្នុងផ្ទះ

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ ចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាគំរាមអារ.កសម្លាប់ម្តាយបង្កើតនិងបំផ្លាញទ្រព្យក្នុងផ្ទះ កាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ចំណុចភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះប៊ុត គឹម ឈាង អាយុ៣២ឆ្នាំ ភេទប្រុសជនជាតិខ្មែរ នៅភូមិចេកចៅឃុំកំពង់ពោធិ៍ ជាពេទ្យយោធាខេត្តពោធិ៍សាត់។…

សមត្ថកិច្ចឃាត់អ្នកញៀនល្បែង៦នាក់នៅស្រុកកណ្តៀង

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទីកម្លាំងអន្តរាគមន៍របស់អធិការ ដ្ឋាននគរបាលស្រុកកណ្តៀងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយលួង ដឹកនាំដោយលោកវសេនីយ៍ឯក អ៊ុន សុី អធិការនគរបាលស្រុកកណ្តៀង បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(បៀនិងអាប៉ោង)នៅចំណុចក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី បានឲ្យដឹងថា…

អគ្គិភ័យឆេះតូបលក់ចាប់ហួយ និងតូបអ៊ុតសក់ បណ្តាលឲ្យរងការខូចខាត នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះតូបចំនួន០២ តូបលក់ចាប់ហួយ និងតូបអ៊ុតសក់ចំនួន០១លើក បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះរងការខូចខាតរួមមាន៖ -ឆេះគ្រែចំនួន០១…

បន្ទាប់ពីភ្លៀងមួយមេធំរួចធ្វើឲ្យលិចផ្លូវមួយចំនួននៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតខ្លាំង មានបរិមាណទឹកភ្លៀងកម្ពស់ ៨៧.៥ មម បណ្តាលឲ្យលិចផ្លូវក្នុងក្រុងមួយចំនួននៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕