នគរបាលឃាត់ខ្លួនម្ចាស់ផ្ទះ និងវត្ថុតាង ពីបទបើកល្បែងស៊ីសង

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០៥នាទីកម្លាំងអន្តរាគមន៍របស់អធិការដ្ឋានស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ ឋានៈអធិការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ យូ គឹមថារិទ្ធីឋានៈ អធិការរងផែនការងារនគរបាលសន្តិសុខ បានទទួលបទបញ្ជាពីអធិការនគរបាលស្រុកក្រគរដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(បៀរ)នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ផល ភក្តី ភេទប្រុស…

សមត្ថកិច្ចកំពុងតាមប្រម៉ាញ់ជនសង្ស័យដែលយកកាំបិតកាប់សម្លាប់យុវជនម្នាក់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​នគរបាលតាមប្រម៉ាញ់ជនសង្ស័យដៃដល់ប្រើហិង្សាក្លាយជាឃាតកម្មបណ្តាលឲ្យយុវជនម្នាក់ធ្លាក់ពីលើម៉ូតូរួចយកកាំបិតកាប់សម្លាប់តែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៦នឹង៣០នាទីនៅចំណុចផ្លូវកៅស៊ូផ្ទះមុខផ្ទះរបស់ឈ្មោះលន់ ចាន់រី ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះតែម វិសាល (ហៅង៉ោល) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ…

ផឹកស៊ីស្រវឹងឈ្លោះប្រកែកគ្នា បណ្តាលឲ្យជនសង្ស័យម្នាក់​ យកកាំបិតប៉័ងតោកាប់ ទៅលើបុរស២នាក់ ឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាបណ្តាល ឲ្យអ្នកដទៃរបួសស្នាម បង្កឲ្យមានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់នៅវេលា ម៉ោង​១៨និង១១នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិប្រម៉ោយ ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ…

បុគ្គលដំបូងនៅខេត្តពោធិ៍សាត់ បានរងការផាកពិន័យចំនួន​ ១លានរៀល ដោយសារល្មើសវិធានការ​សុខា​ភិបាល​រត់គេចពីការធ្វើចត្តាឡីស័ក

  អ្នកយល់ព្រមបង់ការផាកពិន័យគឺមានឈ្មោះថា មួង សុភាន់ បានចូលខ្លួនមកបង់ការផាកពិន័យចំពោះមុខ​ច្បាប់ ១លាន​រៀលតាមកំហុសដែលលោកបានប្រព្រឹត្តិ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយទទួលលទ្ធផលអវិជ្ជមាន។ អនុក្រឹត្យលេខ ៣៧ស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ និងជំងឺឆ្លង​កាច​សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់តាំងពី​ថ្ងៃទី​១២ ខែមិនា កន្លងទៅ។ តាមមាត្រា២២…

យុវជនម្នាក់ស្លាប់ និងស្រ្តីចំណាស់ម្នាក់ទៀតរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបង្កឡើងដោយម៉ូតូបុករថយន្តនិងម៉ូតូបុកមនុស្សដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់មនុស្ស១នាក់និងរងរបួសធ្ងន់១នាក់នៅស្រុកបាកាន។ ករណីទី១៖ កើតឡើងកាលពីវេលាម៉ោង ១៦និង៣៥នាទី ម៉ូតូម៉ាកវីននើពណ៌លឿងគ្មានផ្លាកលេខ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ សាន ទន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន…

យុវជនវ័យ២៣ឆ្នាំម្នាក់សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយយកក្រម៉ាចង.ក ជាប់និងដើមឈើ

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់បានលួចធ្វើអត្តឃាតយកក្រម៉ាចងកសម្លាប់ខ្លួនដោយសាច់ញាតិមិនបានដឹង ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចដើមអំពិលកំពស់១២ម៉ែត្រខាងលិចឈាងខាងជើងផ្ទះរបស់ខ្លួនចម្ងាយ ២៥ម៉ែត្រ ស្ថិតនៅភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះហេង សុភា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ បែកថ្នាំនិយាយរវើរវាយមិនដឹងខុសត្រូវប្រៀបដូចមនុស្សវិកលចរឹក ក្រុមគ្រួសារជនរងគ្រោះឧហ្សាព្យាយាមពន្យល់អំពីការគ្រោះថ្នាក់នៃផលប៉ះពាល់គ្រឿងញៀនតែជនរងគ្រោះមិនព្រមស្តាប់តាមការណែនាំរបស់ក្រុមគ្រួសារនោះឡើយ រហូតដល់ថ្ងៃកើតហេតុ…

អាសូរណាស់! លោកយាយវ័យ៩៤ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តាតភ្លើងដែលឆេះផ្ទះ

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣ និង ៣០នាទី នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង មានករណីទូសេខ្សែរភ្លើងបង្កជាអគ្គីភ័យបានឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នងទំហំ៥×៧ម៉ែត្រ ដោយជញ្ជាំងនិងដំបូលប្រកស័ង្កសី និងបណ្តាលឲ្យលោកយាយឈ្មោះសួង អាយុ៩៤ឆ្នាំដែលជាម្ចាស់ផ្ទះ រស់នៅតែម្នាក់ឯង ត្រូវភ្លើងឆាបឆេះបណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។…

លោកមេភូមិម្នាក់ បើកបរមានអាការវិលមុខ បណ្តាលឲ្យដេកស្លាប់នៅក្នុងរថយន្ត

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តៃកុងឡានម្នាក់ដេកស្លាប់ដោយអាការខ្យល់គ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង​៨និង៤០នាទីព្រឹក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុច​ផ្លូវ​បំបែក​អូរ១៧​ ភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ ហែម រឿន ភេទប្រុស​…

សាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃត្រែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងជំនាញកោសល្យវិច្ច័យពេទ្យខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញ៉ឹង រស់រវើក បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសពឈ្មោះ លឹម ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិបត់កណ្តោល ឃុំបឹងបត់កណ្តោល ស្រុកបាកាន…

ពលរដ្ឋប្រទះឃើញសាកសព បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្បែរមាត់ស្ទឹង

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសវ័យ៥៥ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ក្បែរមាត់ច្រាំងស្ទឹងពោធិ៍សាត់ ដោយសង្ស័យគាំងបេះដូង (ខ្យល់គ) ស្ថិតនៅចំណុចច្រាំងមាត់ស្ទឹង ស្ថិតក្នុង ភូមិអន្លង់វិល ឃុំស្យាស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។…