អគ្គិភ័យឆេះ អគារបឋមសិក្សាកែវវិជ័យ១ខ្នង បណ្តាលឲ្យនាយកសាលា រងរបួស
ពោធិ៍សាត់ៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី មានករណីអគ្គិភ័យមួយ បណ្តាលឲ្យឆេះអគារសាលាបឋមសិក្សាកែវវិជ័យ អស់ចំនួន០១ខ្នង ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ដែលមានទំហំ ៦ម៉ែត្រ x ៣២ម៉ែត្រ មានចំនួន០៤បន្ទប់ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យងាប់គោចំនួន០២ក្បាល…