ដំណាំស្រូវក្នុងខេត្តសៀមរាប ជាច្រើនហិកតា អាចនឹងរងការខូចខាតទាំងស្រុង ប្រសិនបើមិនមានភ្លៀងធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ
សៀមរាបៈ យោងតាមការិយាល័យព័ត៌មាន សោតទស្សន៍ខេត្តសៀមរាប បានចុះផ្សាយ លោក លី សំរឹទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩នេះ បានឲ្យដឹងថា បច្ចុប្បន្នខេត្តសៀមរាប កំពុងតែជួបប្រទះកូនរដូវប្រាំងមួយ ដែលបានអូសបន្លាយក្នុងរយៈពេលយូរ ដោយបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះទៀតទេនោះ ដំណាំស្រូវជាច្រើនហិកតាអាចនឹងរងការខូចខាតទាំងស្រុង…