កូនធ្វើបានហើយអ្នកម្ដាយអើយ! ធ្លាប់សន្យានឹងម៉ែ យកនិទ្ទេសល្អ ពេលនេះបានហើយ បែរគ្មានវត្តមានម៉ែ

ពិតជាក្ដុកក្ដួលអួលដើមកមិនតិចទេ ក្រោយ យុវសិស្សមួយរូបបានសម្ដែងនូវអារម្មណ៍សោកា បន្ទាប់ពីខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗតែបាត់វត្តមានរបស់អ្នកម្ដាយ ខណៈពួកគេធ្លាប់បានសន្យាព្រមព្រាងគ្នាតាំងពីអ្នកមានគុណនៅមានជិវិតមកម្ល៉េះ។ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីយុវជន ដែលទើបតែប្រឡងបាក់ឌុបសម័យ ២០២១ ថ្មីៗនេះ បានបញ្ជាក់នៅលើ គណនីរបស់ខ្លួនដែលមានឈ្មោះ Patty No ឱ្យបានដឹងថា ៖ «ម្តាយខ្ញុំ តែងតែនិយាយលេងជាមួយខ្ញុំថា មិនបាច់យក A អីទេ…

រថយន្តក្រុមហ៊ុនដឹកសំរាមកាយ៉ា ខណៈបើកបររេចង្កូតបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាបៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០១ និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តក្រុមហ៊ុនដឹកសំរាមកាយ៉ា ខណៈកំពុងតែបើកបរបានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិ ត ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប…

អុជធូបសែនចោល បណ្ដាលឲ្យឆេះផ្ទះ

សៀមរាបៈ ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីឆេះផ្ទះបងប្អូនប្រជាពលរដ្ឋម្ចាស់ឈ្មោះ ឡុង ជឿន ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិពពេលកណ្ដាល…

រថយន្ត ​២​គ្រឿង​ប៉ះទង្គិច​គ្នា​ជ្រុល​បុក​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់​ និង​របួសធ្ងន់​ស្រាល ​៣​នាក់​ នៅ​ស្រុក​សំរោង​ទង​

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៤​និង​៣០​នាទី​ លើ​ផ្លូវ​ល្បឿន​លឿន​ ត្រង់​ចំណុច​ភូមិ​បាញ់​កង្កែប​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​រថយន្ត​ រួច​ជ្រុល​ទៅ​បុក​មនុស្ស​ ០២​នាក់​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​ចំនួន ​៣​នាក់​ ។​…

ខ្លាំងមែន! បាក់ឌុបឆ្នាំនេះ សិស្សប្រឡងជាប់និទ្ទេស A សរុបជិត២ពាន់នាក់

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ដែលមានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤…

ប្រយ័ត្នទាំងអស់គ្នា! ក្រុមគ្រូពេទ្យចុះទាំងយប់ យកសំណាកអ្នកពាក់ព័ន្ធអូមីក្រុង ៩ នាក់…(មានវីដេអូ)

ក្រុម​ការងារ​មន្ទីរ​សុខាភិបាល ​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​សង្កែ​ និង ​បាត់ដំបង​ បានចុះ​យក​សំណាក​ និង ​ស្រាវជ្រាវ​ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​អូមីក្រុង​ (Omicron)នៅយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ។ ក្នុងនោះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ លោកបានទៅដល់ទីតាំងនៅភូមិបោះពោធិ៍ ឃុំអូរដំបង…

ឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីយកដំបងឈើ និងកាំបិតមកវាយកាប់ជនរងគ្រោះម្នាក់រយះក្បាល

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ករណីយកដំបងឈើ និង កាំបិតខ្វែវមកវាយនឹងកាប់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសរយះក្បាល និងហើមបបូមាត់ផ្នែកខាងលើ កាលពីវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី០៧ ខែមករា…

ទ្រី ដាណា ទ្រាំលែងបាន ស្រាប់តែទម្លាយស្នាមជាំលើខ្លួនរាប់មិនអស់ ដែលអតតីប្តីធ្លាប់ប្រើប្រាស់អំពើហឹង្សារដាក់កន្លងមក

(ភ្នំពេញ)៖ នៅ រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ អ្នកនាង ទ្រី ដ្រា ណា បាន ទម្លាយ រូបភាព នៅលើ ហ្វេ ស ប៊ុ ក របស់ខ្លួន ដែល…

អគ្គនាយកស៊ីម៉ាក់ ៖ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា នៅខេត្តព្រះវិហារ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ អង្គការCSHD ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា…

ខេមរៈ សិរីមន្ត ចុះពីឡាន Rolls Royce ជះលុយ ២០០០រៀល ទិញលៀសហាល

(ភ្នំពេញ)៖ លោក ខេមរៈ សិរីមន្ត បានចុះលើរថយន្តម៉ាកទំនើប Roll Royce ហើយទៅទិញលៀសហាល យ៉ាងសាមញ្ញៗធម្មតា ដែលនេះធ្វើ ឱ្យ មហាជនមិនតិចនោះទេបាននាំគ្នាសរសើរទៅកាន់ទង្វើលោកនោះ។ ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះពីវីដេអូមួយបង្ហាញពីសកម្មភាពសាមញ្ញរបស់លោក ដែលចុះពីលើរថយន្តតម្លៃរាប់មុឺនដុល្លារ តែបែរជាចុះមកទិញលៀសហាលនៅតាមចិញ្ជើមផ្លូវ អស់១កំប៉ុង ២០០០រៀល ដោយលោកមិនខ្វល់ខ្វាយថាលោកជាតារាល្បីអ្វីនោះ…