ភ្ញាក់ផ្អើល! បុរសម្នាក់ ចងកធ្វើអត្តឃាត សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក

សៀមរាបៈ នៅវេលាម៉ោង៧និង៥០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានករណីធ្វើអត្តឃាតដោយបុរសម្នាក់ បានចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិក្រូច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ សពជនរងគ្រោះឈ្មោះ វន់ វឿត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ។…

បុរសវ័យប្រហែល ៣០ឆ្នាំម្នាក់ សង្ស័យជិះម៉ូតូធ្លាក់លូ បណ្ដាលឲ្យស្លាប់ នៅក្រុងសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសម្នាក់ សង្ស័យជិះម៉ូតូធ្លាក់លូស្លាប់ ស្ថិតលើផ្លូវលំមួយ ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។ ជនរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំ ភេទប្រុស (សភាពសពបែកក្បាល)។ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងស្រង់សពចេញពីលូ និងរង់ចាំប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ បុករថយន្តកាមារី បណ្ដាលឲ្យស្លាប់មួយរំពេច

សៀមរាបៈ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចន្លោះគីឡូលេខ២៩៦-២៩៧ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវាងម៉ូតូនិងរថយន្តច្រាសទិសគ្នា -មានម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-7975 បើកបរដោយឈ្មោះ ព្រីង…

យុវជនម្នាក់បើកម៉ូតូរេចង្កូតធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹកស្លាប់ នៅស្រុកក្រឡាញ់

សៀមរាបៈ នៅថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង កើតឡើងនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨-៩ ផ្លូវចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅស្រុកជីក្រែង

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៥០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាប បទរក្សាទុក ជួញដូរ…

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ០៤នាក់ ពីបទ លេងល្បែងស៊ីសងដោយខុសច្បាប់ (អាប៉ោង)

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៣និង០០នាទីមានករណីលេងល្បែងស៊ីសងដោយខុសច្បាប់(អាប៉ោង) នៅចំណុចព្រៃក្រោយផ្ទះឈ្មោះ តាប៉ក់ ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖ ១.ឈ្មោះ ម៉ៅ ចិន…

លោកយាយម្នាក់ត្រូវជនដៃដល់សម្លាប់ ដោយមិនដឹងមូលហេតុនៅស្រុកសូទ្រនិគម

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្រ្តីចំណាស់ម្នាក់ត្រូវគេសម្លាប់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី…

ជនបរទេសម្នាក់លោតសម្លាប់ខ្លួនពីលើសណ្ឋាគារអូរស្មាច់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង០៨នឹង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ជនបរទេសម្នាក់បានស្លាប់ពេលកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។ លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍បានអោយដឹងថា ជនរងគ្រោះឈ្មោះ LI YI ភេទស្រី កើតថ្ងៃទី១១-១២-១៩៩០ ជនជាតិចិន មុខរបរបុគ្គលិកចុងភៅ សណ្ឋាគារអូរស្មាច់ មានទីតាំងស្ថិតនៅភូមិអូរស្មាច់…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីលួចខ្សែកពីក្មេងស្រី នៅក្រុងសៀមរាប

សៀមរាបៈ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីអំពើលួចខ្សែកប្លាទីនទម្ងន់ ៥៥៦លី តម្លៃ ៤១៨ដុល្លារ ពីក្មេងស្រីម្នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ ត្រង់ចំណុចតូបលក់ចានឆ្នាំង (ផ្សារក្រោម) ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ក្មេងស្រីរងគ្រោះឈ្មោះ ហ.ស…

ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់ជួលនៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះជួល បន្ទប់លេខ០៨ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។ ជនរងគ្រោះឈ្មោះ VAN LAARHOVEN ARTHUR CHISTIAN ភេទប្រុស កើតថ្ងៃទី២៨-០២-១៩៦២ ជនជាតិហូល្លង់…