គ្រឿងញៀនចំនួន៥៤២៩៩.៣ ក្រាម ត្រូវបានសមត្ថកិច្ចបំផ្លាញចោល!

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧សមត្ថកិច្ចបានធ្វើការដុតបំផ្លាញគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ ទៅតាមអំណាចសាលក្រម សាលដីកាចំនួន៤ ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីពេលកន្លងមក។ ថ្នាំញៀនទាំងនេះ បង្ក្រាបបាននៅក្នុងខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ហើយត្រូវសមត្ថកិច្ចធ្វើការដុតបំផ្លាញចោល រួមមានដូចជា ៖ ប្រភេទមេតំហ្វេតាមីនម៉្សៅក្រាមសថ្លា (Ice) ចំនួន ៣៨,៥៩០ក្រាម ,…

អ្នកស្ទឹងត្រែង ត្រៀមសប្បាយអបអរសាទរជាមួយនឹងព្រះរាជពិធីបុណ្យអុំទូកហើយឬនៅ ?!!

ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពី​ការរៀបចំពិធីប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ ឆ្នាំ២០១៧ នេះនៅខេត្តស្ទឹងត្រែង នឹងរៀបចំពិធីប្រណាំងទូក-ង យ៉ាងអធឹកអធមនៅលើផ្ទៃទឹកទន្លេសេកុង ទីរួមក្រុងស្ទឹងត្រែង និងមានការប្រគុំតន្រ្តី កម្មវិធីកីឡា សិល្បៈ និងទស្សនីយភាពផ្សេងទៀតផងដែរ៖

ស៊ាំយ៉ុង បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់និងរបួសយ៉ាងរន្ធត់រួចរត់បាត់!

ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង បានបើកមកបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់ ចំណែកប្តីរងរបួសធ្ងន់ រីឯរថយន្តបង្កគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សល់…

សាហាវខ្លាំងណាស់! ក្មេងប្រុសម្នាក់ត្រូវឃាតក មួល.កញាត់ការ៉ុងទម្លាក់ក្នុងទឹកស្រះបំបាត់ភស្តុតាង

ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹមអេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់Post Newsថា មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងចំពោះក្មេងប្រុសម្នាក់ ដែលត្រូវឃាតករធ្វើសកម្មភាពមួល.កសម្លាប់រួចញាត់ចូលក្នុងការ៉ុងយកមកទម្លាក់ចោលក្នុងទឹកស្រះ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទួលដែង ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សពក្មេងប្រុសខាងលើនេះ មានឈ្មោះ ម៉ៅ តយ…

ស្រ្តីម្នាក់ ក្រឡាប់ទូកបាត់ខ្លួន៣ថ្ងៃ ទើបប្រទះឃើញសព នៅស្រុកសេសាន

ស្ទឹងត្រែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសាកសពស្រ្តីម្នាក់ លង់ទឹកស្លាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ស្វាយរៀង ឃុំ កាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទិត ភួន ភេទស្រី…

​បុរសម្នាក់ទៅផ្តួលដើមឈើធ្វើផ្ទះ ត្រូវដើមឈើរុញច្រានបុកបណ្តាលឲ្យស្លាប់នៅនឹងកន្លែង​

​ស្ទឹងត្រែងៈ ករណីដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរសម្នាក់ត្រូវដើមឈើរុញច្រាញ់បុក បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្វាយរៀង ឃុំតាឡោក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡន ណក ភេទប្រុស អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះ…

បុរសចំណាស់ម្នាក់ ហែលទឹកឆ្លងអូរស្រាប់តែលិចចុះទៅអូរលង់ស្លាប់!..

ស្ទឹងត្រែងៈ ករណីបុរសចំណាស់ម្នាក់ លង់ទឹកស្លាប់រយៈពេល៣ថ្ងៃទើបប្រទះឃើញសព។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៧ នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ សុក ខែម ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក…

មុខសញ្ញាលួចយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង២នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចក្របួចបាន!

ស្ទឹងត្រែងៈ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ជាមួយប្រជាការពារធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ពៅ ពិសាន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ឈ្មោះ…

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង ​រងរបួសធ្ងន់ស្រាល៥នាក់​ នៅស្ទឹងត្រែង!

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១១នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះអ៊ីម ពីន លើផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ យោងតាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ស៊យហួសថ្លែង! បុរសម្នាក់ទៅកាប់ចម្ការបែរជាត្រូវដើមឈើរលំសង្កត់ស្លាប់ទៅវិញ

ស្ទឹងត្រែងៈ លោក ជឹម អេន អធិការស្រុកសៀមប៉ាង បានប្រាប់Post Newsថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី នៅចំណុចអ៊ូរបេង ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានករណីបុរសម្នាក់ឈ្មោះ បៀរ សេង ភេទប្រុស…