ស្ទឹងត្រែង ក្លាយជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី ៣ ចាប់ពីថ្ងៃទី ២៤-២៦ មីនា

ខេត្តស្ទឹងត្រែង នឹងស្នងបន្តបុណ្យទន្លេលើកទី ៣ ដែលជាបុណ្យអេកូទេសចរណ៍ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី ២៤ ដល់ ២៦ ខែមីនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ រដ្ឋបាលខេត្តស្ទឹងត្រែង។ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឺងត្រែង បានឲ្យដឹងថា បុណ្យទន្លេឆ្នាំនេះ នឹងប្រព្រឹត្តទៅ…

បញ្ជូនខ្លួន យាយព្រឿងមេឈ្នួញឈើខេត្តស្ទឹងត្រែង កាន់សាលាដំបូងសាកសួរបន្ថែម

ភ្នំពេញៈ ក្រោយពីជាប់ពន្ធនាគារជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស ម១ នាំខ្លួនជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ភេទស្រី អាយុ ៥៧ឆ្នាំ…

First News: រថយន្តទួរីសបុកម៉ូតូក្រឡាប់ធ្លាក់ប្រឡាយ របួសជាច្រើននាក់ នៅអូរពងមាន់

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តប្រភេទទួរីសដឹកអ្នកដំណើរបានបុកម៉ូតូ១គ្រឿងបណ្តាលឱ្យក្រឡាប់ច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយលូបង្ហូរទឹក បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ម្នាក់ អ្នកជិះរថយន្តស្លាប់២នាក់ភ្លាមៗ និងជាប់ក្នុងរថយន្តច្រើននាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៥០២នឹង៥០៣តំបន់អូពងមាន់ ភូមិ/ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង។ ខណៈនេះឡានពេទ្យកំពុងចេញជួយសង្គ្រោះអ្នករងរបួស។ ព័ត៌មានលម្អិត Post news នឹងផ្សាយពេលក្រោយ

សម្រែកម្តាយយំដល់គាំងបេះដូង ខណៈកូន២នាក់បងប្អូនលង់ទឹកស្រះស្លាប់

ស្ទឹងត្រែង : នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ មានករណីក្មេងជំទង់ប្រុសស្រីពីរនាក់បង ប្អូនលង់ទឹកស្រះស្លាប់ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះម្នាក់ឈ្មោះ ខុន ចាន់ឌី ភេទស្រី អាយុ១៨ឆ្នាំ និងម្នាក់ឈ្មោះ ខុន សុខណាន…

រថយន្តដឹកសំរាមក្រុងស្ទឹងត្រែង បើកកៀរលោកតាអាយុជាង៨០ឆ្នាំ​ម្នាក់ រងរបួសធ្ងន់

ស្ទឹងត្រែងៈ រថយន្តធុនធំដឹកសំរាមរបស់សាលាក្រុងស្ទឹងត្រែង បើកកៀរ និងកិនជើងលោកតាអាយុជាង៨០ឆ្នាំម្នាក់ បណ្តាលឲ្យ​រងរបួសធ្ងន់។ គ្រោះថ្នាក់​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចជិតស្ពានថ្មប្រហែលជា៥០ម៉ែត្រ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង/ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាមខាងលើ បានបើកយឺតៗ ខណៈពេលកំពុងឲ្យ​កម្មករដើរជញ្ជូនសំរាមដាក់លើរថយន្ត ក្រោយមកជនរងគ្រោះក៏ដើរមកពីមុខរថយន្តក្នុងបំណងឆ្លងផ្លូវ ស្របពេលរថយន្តក៏បើក​ឆ្លងផ្លូវដូចគ្នា ក៏បានកៀរ និងកិនជនរងគ្រោះ…

ចិត្តមិនដាច់! ប្ដី​ចាប់បង្ខាំងប្រពន្ធទុកក្នុងផ្ទះសំណាក់​ សមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ បុរសម្នាក់ ត្រូវកម្លាំងមូលដ្ឋានក្រុងស្ទឹងត្រែងឃាត់ខ្លួន បន្ទាប់ពីរូបគេ​ចាប់​បង្ខាំងប្រពន្ធអស់រយៈពេលជាង៤៨ម៉ោងកាលពីថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១៧​ ត្រង់ចំណុចសាលារៀន៤មករា​ ភូមិកណ្ដាល​ សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះខេន​ លីហុង​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជន​ជាតិខ្មែរ​ មុខរបរបើកបរ​ ផ្ទះនៅភូមិកំពង់ក្របី​ ឃុំក្រគរ​ ស្រុកកំពង់សៀម​…

កាមរីគូថស្វិតបុកយីឌុបដឹកដំឡូងពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់

ស្ទឹងត្រែងៈ រថយន្តកាមរីគូថស្វិតមួយគ្រឿងបានបុកជាមួយរថយន្តយីឌុប​ដឹកដំឡូងលាន់ដូចរន្ទះ បណ្ដាលមនុស្សម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមសម្តីបងប្រុសនារីរងគ្រោះបាននិយាយថា ប្អូនស្រី និងគាត់ ព្រមទាំងម្តាយក្មេកប្អូនស្រី បានបើក​រថយន្តកាមរីគូថស្វិត ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ គ4987ភព២…

សាកថ្ម​ទូរសព្ទចោល ផ្ទុះសេខ្សែភ្លើង​ឆេះផ្ទះអធិការរងស្រុកថាឡាបរិវ៉ាត់ខ្ទេច​

ស្ទឹងត្រែង​:ផ្ទះរបស់អធិការរងស្រុកថាឡាបរិវ៉ាត់ម្នាក់ ឈ្មោះ អ៊ីវ លឿ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង​សល់តែផេះផង់ខណៈពេលដែលម្ចាស់ផ្ទះមិននៅ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ប្រមាណជា១៥និង១៥នាទីរសៀលថ្ងៃទី១១ ​ខែមករា​ ឆ្នាំ​២០១៧​ ស្ថិតក្នុងភូមិត្រពាំងព្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំពោះហេតុការណ៍ខាងលើនេះបើតាមសម្តីអ្នករស់នៅក្បែរខាងបាននិយាយថា មូលហេតុដែលបណ្តាលឲ្យមានភ្លើងឆាបឆេះផ្ទះនោះគឺអាចមកពីទុស្សេខ្សែភ្លើងព្រោះថាគេបានឃើញកូនរបស់គាត់យកទូរសព្ទដោតសាកចោលដោយមិនមានអ្នកនៅមើល។ ខណៈពេលនោះដែរឪពុកក៍មិនបាននៅផ្ទះព្រោះជាប់ទៅធ្វើការស្របពេលដែលគ្រួសារគាត់ទៅស៊ីឈ្នួលគេផងនោះ កូនៗក៍មិន បានប្រុងប្រយ័ត្នទើបធ្វើឲ្យទុស្សេខ្សែភ្លើងធ្វើឲ្យកើតចេញជាផ្កាភ្លើងឆាប់ឆេះរាលដាលពេញក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះបងប្អូនដែលរស់នៅក្បែរខាងបានក្រឡេកឃើញក៍នាំគ្នាស្ទុះស្ទាររត់ទៅជួយពន្លត់ និង ជួយជញ្ជូនអ៊ីវ៉ាន់ ប៉ុន្តែជាអកុសលភ្លើងបានឆាប់ឆេះអស់ស្ទើរតែទាំងស្រុកពួកគាត់ជញ្ជូនបានស្រូវអង្ករមួយចំនួនដែលទុកនៅក្រោមផ្ទះតែប៉ុណ្ណោះ។ ​លោក​…

ផ្ទះអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវអគ្គិភ័យឆេះទាំងស្រុង

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋម​ពីភ្នាក់ងារខេត្តស្តឹងត្រែងបានឲ្យដឹងថា ផ្ទះរបស់លោកអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ផ្ទះខាងលើ មានម្ចាស់ឈ្មោះ អីវ លឿ ជាអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិអស់ទាំងស្រុង។ ដោយឡែកតាមសម្ដីលោក សែន…

លោក ស៊ុន ចាន់ថុល អញ្ជើញសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

ភ្នំពេញៈ បន្ទាប់ពីការចុះត្រួតពិនិត្យការដ្ឋាន​​ជួសជុល និងការធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៧ រួចមក នារសៀល​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាស​អញ្ជើញចូល​សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត។ សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី…