រថយន្តមន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង បើករេចង្កូតធ្លាក់ផ្លូវទាំងព្រឹកព្រហៀម

ស្ទឹងត្រែងៈ រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ មួយគ្រឿង ដែលគេស្គាល់ថាជារថយន្តរបស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ម្នាក់ ឈ្មោះ ធឿន បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ ដេកស្អាតដូចសត្វក្រដេរវិច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកព្រហៀម ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខផ្លូវចូលរមណីយដ្ឋានបក្សីមេគង្គ ស្ថិតក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។…

Update: នាំគ្នាដើរបេះផ្លែល្វាសុខៗ រត់ទៅលោតទឹកទន្លេសេសាន សង្ស័យកើតជំងឺឆ្កួតជ្រូក

ស្ទឹងត្រែងៈ នារីវ័យក្មេងម្នាក់ បាននាំក្មេងស្រីម្នាក់ទៀតមកជួយបេះផ្លែល្វាសុខៗ ស្រាប់តែរត់ទៅលោតទឹកទន្លេលេចបាត់រយៈពេលជិត៥ម៉ោងមកហើយ នៅតែរកមិនទាន់ឃើញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខសាលា ស្រុកសេសាន ស្ថិតក្នុងភូមកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមសំដីអ្នករស់នៅក្នុងភូមិជាមួយបាននិយាយប្រាប់ post newsថា មុនពេលកើតហេតុនារីរងគ្រោះបានបបួលក្មេងស្រីម្នាក់ជិះម៉ូតូមួយគ្រឿងមកជាមួយ ដើម្បីជួយដើររកបេះផ្លែល្វា​យកទៅហូបជាមួយម្ជូរ លុះដើររកបេះអត់បាន…

ខណៈនេះ ស្រ្តីម្នាក់លោតទឹកសម្លាប់ខ្លួន នៅទន្លេសេសាន

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅមុននេះបន្តិច មានស្រ្តីវ័យជាង​២០ឆ្នាំម្នាក់ បានមកលោតទឹកសម្លាប់ខ្លួននៅទន្លេសេសាន ត្រង់​ចំណុចសាលាស្រុក ស្ថិតនៅឃុំកំហ៊ុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ តាមសេចក្តីរាយការណ៍បានបន្ថែមថា ស្រ្តីខាងលើ មានសតិមិនគ្រប់ មូលហេតុដែលមកលោតទឹកសម្លាប់ខ្លួននេះ ទំនងខឹងប្ដី។ ខណៈនេះប្រជាពលរដ្ឋបានប្រើប្រាស់ទូកអ៊ែវចំនួន៤គ្រឿងកំពុងស្វែងរក៕ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

ឃាត់ខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មមិនបានសម្រេច

ស្ទឹងត្រែងៈ នៅថ្ងៃទី០៧ ខែមករានេះ កម្លាំងការពារវារីអគ្គិសនីសេសានក្រោម២​ និងជំនាញបង្ក្រាប​ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មមិនបានសម្រេចមួយ ​ដែលប្រព្រឹត្តទ្បើងកាលពីថ្ងៃទី០៦​ ខែមករា​ វេលាម៉ោង១១ និង​ ៥០នាទីយប់​ ត្រង់ចំណុចភូមិស្រែគរថ្មី​ ឃុំស្រែគរ​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង។ ជនសង្ស័យទី១-ឈ្មោះ យ៉ា​ សិត​…

ស្ទឹងត្រែង ស្នងបន្តបុណ្យទន្លេអេកូទេសចរណ៍លើកទី ៣ នៅចុងខែមីនា

ខេត្តស្ទឹងត្រែង នឹងស្នងបន្តបុណ្យទន្លេលើកទី ៣ ដែលជាបុណ្យអេកូទេសចរណ៍ នឹងប្រារព្ធធ្វើឡើង នៅខែមីនា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ក្រសួងទេសចរណ៍។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា បុណ្យទន្លេ គឺបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គា ក្នុងប្រទេសឥណ្ឌា តែងប្រារព្ធធ្វើឡើង…

សប្បាយក្លាយជាទុក្ខ!. ចេញពីការគេ បើកម៉ូតូចូលក្រោមឡាន ស្លាប់ទាំង២នាក់

ស្ទឹងត្រែងៈ យុវជន២នាក់ ក្រោយពីចេញពីផឹកស៊ី ក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិស្រែក្រសាំង បើកម៉ូតូយ៉ាងលឿនក្នុងស្ថានភាពស្រវឹងដល់ផ្លូវកែងជាន់ហ្វ្រាំងមិនជាប់បោលចូលក្រោមរថយន្តទាំងកម្រោល អូសជិត១០០ម៉ែត្រ ស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែងទល់មុខស្នាក់ការភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រថយន្តបង្កជាប្រភេទរថយន្តកូរ៉េ២តោនកន្លះ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ…

ភ្លើងឆេះផ្ទះមុននេះបន្តិចនៅកណ្តាលក្រុងស្ទឹងត្រែង

ស្ទឺងត្រែងៈ ភ្នាក់ងារ Post News ប្រចាំខេត្តស្ទឹងត្រែង រាយការណ៍នៅមុននេះបន្តិចឲ្យដឹងថាមានករណីភ្លើងឆេះផ្ទះ នៅភូមិព្រែក សង្កាត់ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅមុខមន្ទីរពេទ្យខេត្ត ខណៈដែលម្ចាស់ផ្ទះចាក់សោរួចចេញទៅការអស់។ សេចក្តីរាយការណ៍បានបន្ថែមថា អគ្គិភ័យនេះ បណ្ដាលឲ្យបុរសសន្លប់ដោយសារភ័យខ្លាចនឹងភ្លើងកំពុងឆាបឆេះ ប៉ុន្តែបុរស​រូបនេះ មិនមែនជាម្ចាស់ផ្ទះនោះទេ គឺអ្នកនៅក្បែរផ្ទះកើតហេតុ ហើយអគ្គិភ័យបានរលត់ទៅវិញ ក្រោយការអន្តរាគមន៍របស់រថយន្តពន្លត់អគ្គិភ័យ…

បបួលទៅមើលរាំវង់ ត្រឡប់មកវិញដល់កន្លែងស្ងាត់ចាប់រំលោភបូក

ស្ទឹងត្រែងៈ ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បាលអូរលែង ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីចាប់រំលោភបូក បន្ទាប់ពីសមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ។ នារីរងគ្រោះបានឲ្យ​ post news ដឹងថា រូបនាងនិងជនសង្ស័យ គឺជាអ្នកស្គាល់គ្នាតាមទូរសព្ទរយៈពេលជិតកន្លះខែមកហើយ ព្រមទាំងធ្លាប់ឃើញមុខគ្នាម្តងកាលទៅលេងបុណ្យនៅវត្តស្រែឫស្សី។ លុះនៅយប់កើតហេតុ…

រថយន្តដឹកខ្សាច់បើក​គេចក្មេងជិះកង់​ ក្រឡាប់ផ្ងារជើង

ស្ទឹងត្រែងៈ រថយន្តបែនដឹកខ្សាច់ខ្នាតតូចមួយគ្រឿងក្រឡាប់ផ្ងារជើង ខណៈកំពុងតែបើកក្នុងល្បឿនលឿនហើយ​គេចក្មេងម្នាក់ជិះកង់មកឈប់ចំកណ្តាលផ្លូវ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៤៥នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយបើកបរក្នុងទិសដៅចេញពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ ខណៈពេលមកដល់ចំណុចកើតហេតុលើ ស្រាប់តែមានក្មេងអាយុប្រហែល៧ឆ្នាំម្នាក់ បានជិះកង់មកឈប់ចំកណ្តាលផ្លូវបម្រុងឆ្លងផ្លូវ ធ្វើឲ្យ​រថយន្តវាក់អឺ…

សិប្បកម្មកែច្នៃឈើប្រណីតក្នុងក្រុងស្ទឹងត្រែង ធ្វើសកម្មភាពកក្រើកឡើងវិញហើយ

ស្ទឹងត្រែងៈ សព្វថ្ងៃនេះក្នុងទីរួមខេត្តស្ទឹងត្រែងត្រូវបានគេសង្កេតឃើញថា មានក្រុមឈ្មួញជាច្រើនអ្នកបាននាំគ្នាសម្រុកដឹកឈើប្រណីតយកមកលក់ឲ្យសិប្បិកម្មកែច្នៃឈើជាច្រើនកន្លែង ដែលក្នុងនោះត្រូវបានគេដឹងថា មានសិប្បិកម្មមួយចំនួនធំគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើឡើយ។ ចំពោះសិប្បកម្មដែលមានច្បាប់ត្រឹមត្រូវនោះ គេសង្កេតឃើញជាញឹកញាប់ថា ឈើដែលដឹកចូល គឺជាឈើគ្មានច្បាប់ដែលក្រុមឈ្មួញដទៃផ្សេងទៀតយកមកលក់ឲ្យតែប៉ុណ្ណោះមិនមែនជាឈើដែលមានច្បាប់ដឹកចូលនោះទេ។ សិប្បិកម្មទាំងអស់នោះមានសិប្បិកម្មមួយចំនួនត្រូវបានគេស្គាល់ថា ទី១. សិប្បកម្មរបស់លោក ខាំ ប៊ុនធឿង ដែលជាមន្ត្រីអាវុធហត្ថខេត្ត។ និងទី២. សិប្បិកម្មរបស់លោក ខាំ ប៊ុនម៉េង ដែលជាមន្ត្រីអាវុធហត្ថ។…