សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរម៉ាទឹកកក

កណ្ដាលៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចំណុចផ្ទះសំណាក់វិបុលសុខ(បន្ទប់លេខ១០៦) ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពប្លន់សម្លាប់ជនរងគ្រោះម្នាក់ យកម៉ូតូ និងទូរស័ព្ទ នៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងតាខ្មៅ

ភ្នំពេញៈ ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោក​​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ ពង្រឹងការយកចិត្តទុកដាក់ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន…

អាសូរណាស់! ប្រពន្ធស្លាប់ ឯប្ដីរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា

កំពតៈ នាវេលាម៉ោង១០និង២២នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងត្រង់ចំនុចភូមិត្រពាំងរាំងឃុំ អង្គរមាសស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៧និង១១៨ រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នា។ ១/-ម៉ូតូបង្កម៉ាកហុងដាទ្រីមC១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត១N-៩៦៥៨ ធ្វើដំណើរពីកើតទៅលិច បានបត់ឆ្វេងឆ្លងផ្លូវ បើកបរដោយឈ្មោះ…

យុវជនម្នាក់ នាំសង្សារទៅញ៉ាំអី រំលឹកខួបនៃការស្រឡាញ់គ្នា រួចហើយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ បុកកំណាត់ថ្មពុះចែកទ្រូងផ្លូវ ដួលបោកក្បាលស្លាប់

ភ្នំពេញៈ យុវជនម្នាក់ បន្ទាប់ពីដើរលេង និងញ៉ាំអីជុំគ្នាជាមួយសង្សារ និងមិត្តភ័ក្ដិ និងជាថ្ងៃរំលឹកខួបស្រលាញ់គ្នាជាមួយសង្សារ រយៈពេល២ឆ្នាំ២ខែផងនោះ ពេលត្រឡប់ទៅផ្ទះវិញ ជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរថយន្តផ្សេងបុកដួលកាត់ទទឹងផ្លូវ បណ្ដាលអោយយុវជននោះ ដួលម៉ូតូបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីជិត…

រថយន្តសណ្តោងដឹកទំនិញធុនធំ ប៉ះជាមួយ PAJERO SPORT ស្លាកលេខខេមរភូមិន្ទ 01 2-3394 រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តសណ្ដោងដឹកទំនិញធុនធំ ប៉ះជាមួយរថយន្តម៉ាក pajero sport ពណ៌ត្រីអ៊ី មួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ…

ម្សៅក្រាមពណ៌សថ្លា ទម្ងន់ ១០៨២,៧ និងជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួននៅខេត្តសៀមរាប

សៀមរាបៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្រ្កាបបទល្មេីស។ និងដោយមានការសម្របសម្រួលពីឯកឧត្តម កេីត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម ចេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ។…

ជនជាតិចិនបើកឡានបុករថយន្តខ្មែរ រងការខូចខាតយ៉ាងធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនជាតិចិនស្រវឹងស្រាបើករថយន្តឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តជនជាតិខ្មែរពីខាងក្រោយ បណ្ដាលឲ្យធ្លាក់កាងរងការខូចខាតយ៉ាងធ្ងន់បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្តុបQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កជាជនជាតិចិនម៉ាក GS8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ012.3236 បើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងបត់ទៅកើតរងការខូចខាត…

ទាហានបើករថយន្តផ្លាកលេខ ខេមរភូមិន្ទ 2-7221 បុកម៉ូតូកម្មការិនីរោងចក្រម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោក រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃសៅរិ៍ ២រោច ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលអោយស្រ្តីម្នាក់ រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ…

ឃាត់ខ្លួនយុវជនម្នាក់ ពីបទឃាតកម្មគិតទុកជាមុននៅកោះកុង

កោះកុងៈ ករណីសាហាវ ឃោរឃៅ នេះ បាន កើត ឡើង កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅ ចំណុច ចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាល ឲ្យ នារី…

រថយន្ត TOYOTA ព្រូសបើកឆ្លងផ្លូវ ត្រូវឡិចស៊ីស330 បុកពេញទំហឹង រងការខូចខាត

ភ្នំពេញៈ រថយន្តឡិចស៊ីស330 បើកទៅត្រង់មិនបានប្រយ័ត្ន ដោយសារតែមានរថយន្ត TOYOTA ព្រូសបើកឆ្លងកាត់មុខលឿនដូចគ្នា មិនបានប្រយ័ត្ននោះទេ ទើបជ្រុលអកហ្សើចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកគ្នាចំពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវR6 កែងផ្លូវR8 នៅចំណុចក្នុងបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមប្រភពព័ត៌មានពីសាក្សី…