ស្រវឹងស្រាដេកលើរម៉កកង់បី ខ្យល់គរដួលផ្កាប់មុខស្លាប់លើរម៉ក

ភ្នំពេញៈ បុរស្នករត់កង់បីម្នាក់ ផឹកស្រាស្រវឹង រួចឡើងមកដេកនៅលើរម៉កម៉ូតូ ស្រាប់តែខ្យល់គរ ដួលផ្កាប់មុខស្លាប់លើរម៉ក តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទល់មុខនឹងក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់សម្តេចសង្ឃ ជួន ណាត ក្នុងស្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន…

ជីវិតមិនទៀងទេ ដេកសុខៗស្លាប់!..

ភ្នំពេញៈ ជីវិតពិតជាមិនទៀងទេ បុរសម្នាក់គ្មានជំងឺអ្វីសោះ បែរជាខ្យល់គរដេកស្លាប់ ក្រោយពីផឹកស្រាស្រវឹង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី២ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសដែលដេកស្លាប់ខាងលើមានឈ្មោះ សឹង តារា…

ឆ្នាំថ្មីចូលមក​ដល់ ស្រ្តីម្នាក់បាត់បង់ស្វាមីជាទីស្រឡាញ់ភ្លាម

បាត់ដំបងៈ បុរសម្នាក់បានដេកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៥ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជនរងគ្រោះ​ ស្ថិតក្នុងក្រុមទី៣​ ភូមិពេជ្រចិន្តាឃុំពេជ្រចិន្តា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។ បុរសដែលដេកស្លាប់មាន​ឈ្មោះ​ ​ហាស់ ភស្ស​ ភេទប្រុស​ អាយុ២៩ឆ្នាំ មានប្រពន្ធ​ឈ្មោះ​ កន វឿត​ អាយុ២៩ឆ្នាំ​ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។​ ក្រោយទទួលបានេះព័ត៌មានសមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ​…

ស្ត្រីជនជាតិវៀតណាម ដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី រ៉ូបប៊ី

ស្វាយរៀងៈ ស្ត្រីជនជាតិវៀតណាម ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី រ៉ូបប៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវនិងបុគ្គលិក នាំគ្នារាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់លេខ៤៣៩ ក្នុងកាស៊ីណូឡាក់គី រ៉ូបប៊ី ខាងជើងច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។…

យុវជនម្នាក់ស្លាប់ ក្នុងកាប៊ីនកុងតឺន័រ

ភ្នំពេញៈ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនរថយន្តកុងតឺន័រ សង្ស័យ ខ្យល់គរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃសិលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនដែលដេកស្លាប់ក្នុងកាប៊ីនកុងតឺន័រមាន​ឈ្មោះ ជួន សីហា អាយុ២០ឆ្នាំ មុខរបរ បើករថយន្តកុងតឺន័រ មានស្រុកកំណើតភូមិស្រែសៀម…

ដើរទៅមើលកូនច្រូតស្រូវ ខ្យល់គរដួលផ្កាប់មុខក្នុងទឹកស្លាប់

ពោធិ៍សាត់ៈ បុរសវ័សចំណាក់ម្នាក់ បានខ្យល់គរដួលស្លាប់នៅលើភ្លឺស្រែ កាលពីវេលាម៉ោង​៩ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភ្លឺស្រែ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកអធិការស្រុកក្រគរបានឲ្យដឹងថា ​សាកសពមានឈ្មោះ សេង រ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិឃុំកើតហេតុ…

ស្ត្រីម្នាក់ ស្លាប់ក្នុងដំណេក!..

ភ្នំពេញៈ រឿងស្មានមិនដល់ បង្កការភ្ញាក់ផ្អើលមួយទាំងកណ្តាលយប់ បន្ទាប់ពីស្ត្រីម្នាក់ ខណៈកំពុងដេកលង់លក់ជាមួយប្តីនិងកូនៗ ស្រាប់តែដកចង្ការមាន់ត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះបានកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ហន ចាន់ថូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ…

សង្ស័យខ្យល់គរ ដេកស្លាប់នៅវាលស្រែ

ពោធិ៍សាត់ៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណុចវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលស្រែម្តុំទួលអង្គ្រង ក្នុងភូមិកំប៉ោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ឡុង វីរៈ ហៅម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។…

តាអាចារ្យទៅសូត្រធម៌ឲ្យសព ជ្រុះ​ក្បាលមេក្រូពីដៃ ដាច់ផ្ងារមកក្រោយស្លាប់

ព្រៃវែងៈ មានហេតុការណ៍មួយ បានធ្វើឲ្យផ្អើលយាយ តា ពេញផ្ទះបុណ្យ បន្ទាប់ពីលោកតាអាចារ្យបានខ្យល់គរស្លាប់ ខណៈរូបគាត់កំពុងតែសូត្រធម៌ឲ្យសាកសពឈ្មោះ វ៉េង សុផល ភេទស្រី អាយុ៤៩ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ដែលបង្កឲ្យមានភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃនគរក្នុង…

ជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់បន្ទប់ទឹក ផ្ទះសំណាក់ទន្លេសាប

ភ្នំពេញៈ ជនជាតិអូស្ត្រាលីម្នាក់ បានដេកស្លាប់នៅបន្ទប់ទឹកជាន់ទី២ បន្ទប់លេខ២០២ សង្ស័យខ្យល់គរដួលស្លាប់។ ហេតុការណ៍ខាងលើនេះ កាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះសំណាក់ទន្លេសាប លេខ៤ និង៦ ផ្លូវ១០៤ ក្រុម៨១ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ALLEN…