មិនចង់មានបញ្ហាដោយសារកោសជប់ ត្រូវតែប្រយត្ន៨ចំណុចនេះ

ការកោសខ្យល់ ឬជប់ខ្យល់ អាចជួយសម្រួលចលនាឈាម បំបាត់អាការៈឈឺចាប់មួយចំនួន ប្រសិនបើអ្នកអនុវត្តវាបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវទេនោះ លោកអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ ដូច្នេះ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោមឲ្យបានត្រឹមត្រូវៈ ១.ត្រូវរកអ្នកជំនាញ វាជារឿងសំខាន់ណាស់ ដែលត្រូវទៅរកអ្នកជំនាញ ក្នុងការផ្តល់សេវាជប់ខ្យល់ ឲ្យលោកអ្នក ព្រោះពួកគេប្រាកដជាយល់ដឹងពីវិធីដែលមិនប៉ះពាល់ដល់សុខភាព។ ២.សម្លាប់មេរោគ លើឧបករណ៍ ឧបករណ៍ សម្រាប់ធ្វើការជប់ខ្យល់ត្រូវតែសម្លាប់មេរោគជាមុនសិន…

Update៖សង្ស័យខ្យល់គរ បុរសម្នាក់ដេកស្លាប់ក្នុងបុរីសែនមនោរម្យ ចោលប្រពន្ធមានផ្ទៃពោះគ្រប់ខែនៅឯស្រុក

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងជាន់ឡៅតឿក្នុងបុរីសែនមនោរម្យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់ ក្នុងរោងកម្មករស្នាក់នៅ ផ្លូវបណ្តោយផ្លូវជាតិលេខ៤ ក្នុងបុរីមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ នុត…

ជនជាតិថៃម្នាក់ វក់នឹងល្បែងអត់អាហារច្រើនថ្ងៃ ខ្យល់គរស្លាប់

បន្ទាយមានជ័យៈ សាកសពបុរសជាជនជាតិថៃម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ សុថាប់ ណៈផាចន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិថៃ រស់នៅភូមិមឹងសាមម៉ ស្រុកវឹងសាមម៉…

First News៖ ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ ម្តុំផ្សារលើ ក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ ដែលត្រូវបានគេស្គាល់ថាជាជនអនាថា ដើរសុំទាន ដេកស្លាប់នៅម្តុំគំនរសំរាម ក្បែរផ្សារលើ ក្នុងក្រុងព្រះសីហនុ ។ ជនរងគ្រោះខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយនោះទេ។ ហើយមូលហេតុនៃការស្លាប់ សង្ស័យបណ្តាលពីខ្យល់គរ ។ ព័ត៌មានលម្អិត Post News…

កំពុងបណ្តើររម៉កកង់បីសុខៗ ដួលដាច់ខ្យល់ស្លាប់ភ្លាមៗ

ភ្នំពេញៈ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី បានដួលដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៦ នៅចំណុចជាប់នឹងផ្សាររាត្រី ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ប៉ុល កុសល ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូកង់បី…

ឌុបម៉ូយមកពីផ្សារ ខ្យល់គរស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

កំពតៈ បុរសម្នាក់ បានដួលសន្លប់ស្តូកស្តឹង ខណៈឌុបម៉ូយមកពីផ្សារ លុះពេលដល់កន្លែងឈប់ ស្រាប់តែខ្យល់គរដួលសន្លប់ រហូតដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា បុរសចំណាស់ខាងលើ…

អាសូរក្មេងដ៏កំសត់ ស្លាប់ម្តាយហើយ ឥឡូវឪពុកធាក់ស៊ីក្លូ ស្លាប់ចោលទៀត

ភ្នំពេញ: មានករណីគួរឲ្យអាសូរដល់ក្មេង២នាក់ ដែលបានស្លាប់ម្តាយជាយូរមកហើយ​ ឥឡូវស្លាប់ឪពុកដែលជាទីបង្អែកចុងក្រោយ បានស្លាប់ដោយសារខ្យល់គរម្នាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង១៥នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅផ្លូវលេខ១១០ ម្តុំផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាអ្នកធាក់ស៊ីក្លូម្នាក់ កំពុងតែគេងនៅក្នុងស៊ីក្លូរបស់គាត់ បន្ទាប់ពីឃើញសភាពគេងរបស់គាត់នោះ ដូចជាមិនប្រក្រតី…

យ៉ែម ស្រីពេជ្រ បងប្រុស ស្លាប់យ៉ាងរន្ធត់ចំថ្ងៃចិនដំណម

មកទល់ម៉ោងនេះ នៅមិនទាន់មានការបញ្ជាក់ថាបងប្រុសរបស់តារាសម្ដែងនាងយ៉ែម ស្រីពេជ្រ ទទួលមរណភាពដោយសារតែមូលហេតុអ្វី អោយច្បាស់នោះទេ ខណៈដែលបងប្រុសរបស់នាង លេងសើចនៅពាក់កណ្ដាលអធ្រាតុ ដល់ពេលព្រឹកឡើងក៏ដេកស្លាប់លើគ្រែក្នុងវ័យ២៣ឆ្នាំ។ សពបងប្រុសនាងត្រូវបានធ្វើបុណ្យនៅផ្ទះរបស់ស្ថិតនៅហួសរង្វង់មូលចោមចៅ ដោយនាងនបញ្ជាក់រន្ធត់ចិត្តយ៉ាងខ្លាំង ដែលក្រោយសែនចិន ហើយចំថ្ងៃចិនដំណមស្រាប់តែមួយគ្រួសាររបស់នាង ត្រូវហូរទឹកភ្នែក និងមានទុក្ខហួសនឹងថ្លែងព្រោះតែសមាជិកសំខាន់ម្នាក់ស្លាប់។ កញ្ញាយ៉ែម ស្រីពេជ្រ និយាយថានាងទទួលយកមិនបានទាល់តែសោះ ក្នុងពេលដែលបងប្រុសវ័យ២៣ឆ្នាំ របស់នាងស្រាប់តែត្រូវដេកស្លាប់នៅក្នុងបន្ទប់ម្នាក់ឯង កាលពីព្រឹកថ្ងៃទី២៨…

ជីវិតមិនទៀង! ដេកៗខ្យល់គរស្លាប់

ប៉ៃលិនៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុង​បន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីកាល​វេលាពីម៉ោង៦​ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ចំណុច TV ៣០៤៦៧-២៧៧៣៣ ស្ថិតក្នុងភូមិ​ផ្សារថៃ (ក្នុងទឹកដីប្រទេសថៃ ជាប់នឹងខេត្តប៉ៃលិន។ ស្នងការដ្ឋាន​នគរបាលខេត្ត​ប៉ៃលិនបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ឆេន ឈើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល នៅចណុចកើតហេតុខាងលើ…

ជនអនាថាម្នាក់ ដេកស្លាប់កណ្ដាលវាលស្រែ

ភ្នំពេញៈ សាកសពបុរសអនាថាម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ក្មេងឃ្វាលគោបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្ដាល​វាលស្រែនៅចំណុចខាងលើ ហើយក៏បានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចសង្កាត់ព្រៃសបានចុះដល់កន្លែងកើតហេតុ ហើយបានរាយការណ៍បន្តទៅកម្លាំងជំនាញចុះមកធ្វើកោសល្យវិច័យសពបុរសខាងលើ។ ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានបញ្ជាក់ឲ្យ​ដឹងថា សពខាងលើ គឺស្លាប់ដោយសារជំងឺខ្យល់គរ…