ប្រទះឃើញសពបុរសម្នាក់ក្នុងទឹកអូរ

បាត់ដំបងៈ ប្រជាពលរដ្ឋប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងទឹកអូរ កាលពីវេលាម៉ោង៦និង២៣នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចអូរតាឆុន ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកចំណាក់ស្រុកមករកស៊ីធ្វើកម្មករចំការឲ្យគេ ហើយតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ បណ្ដាលឲ្យធ្លាក់ទឹកអូរស្លាប់តែម្តង។ សមត្ថកិច្ចបានអំពាវនាវបើបងប្អូនណាស្គាល់អត្តសញ្ញាណជនរងគ្រោះដូចក្នុងរូបនេះ ឬបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក៕

សន្តិសុខក្រុមហ៊ុនCJS ដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក

​ភ្នំពេញៈ បុរសជាសន្តិសុខឯកជនមួយរបស់ក្រុមហ៊ុន CJS ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនតែម្នាក់ឯងមិនដឹងតាំងពីពេលណានោះទេ រហូតដល់ព្រឹកឡើងបាត់មិនឃើញក្រោកទៅធ្វើការក៏ត្រូវមិត្តភក្តិម្នាក់មកដាស់ហៅឱ្យទៅធ្វើការទើបដឹងថា ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ និងបង្ក​ឱ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹកតែម្តង។ ហេតការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅន្ទប់ផ្ទះជួល១០១ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ​តាមប្រភពព័ត៌មានពីមន្ត្រីនគរមានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ…

ថៃបញ្ជូនសពពលករខ្មែរ២នាក់ មកឲ្យក្រុមគ្រួសារធ្វើបុណ្យ

បន្ទាយមានជ័យៈ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បានសហការគ្នាជាមួយអាជ្ញាធរកម្ពុជាថៃ បញ្ជូនសពពលករខ្មែរ២នាក់ ដែលបានស្លាប់នៅស្រុកថៃ មកតាមច្រកទ្វារអន្តជាតិ ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ប្រគល់ ជូនក្រុមគ្រួសារសពនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលនោះមានក្រុមគ្រួសារសពបានមកទទួលយកសពទៅស្រុកកំណើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រាជអាវុធក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១.ឈ្មោះ ជឹម វណ្ណសាក់…

ជនវិកលចរិកម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់កណ្តាលវាលស្រែ សង្ស័យជាករណីខ្យល់គរ

កណ្តាលៈ ជនវិកលចារិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកណ្តាលវាលស្រែ ដោយត្រូវគេសង្ស័យថា បណ្តាលមកពីខ្យល់គរ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវាលស្រែប្រាំងត្រង់ទំនប់យាយគំភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ.ខេត្តកណ្តាល ។ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ជាជនវិកលចរិក ភេទប្រុស…

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ កម្មកររោងចក្រកាត់ដេរម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង ខណៈ​ដែលមិត្តភក្តិម្នាក់ជិះម៉ូតូមួយគ្រឿងមកទទួលយកទៅធ្វើការ ហើយមិនឃើញរូបគេមកឈររង់ចាំដូចរាល់ដង​ ក៏​ឡើងទៅដាស់មិនភ្ញាក់ ទើបដឹងថា ស្លាប់​ បង្ក​ការភ្ញាក់ផ្អើលទាំងងព្រឹក។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខ១០C ផ្ទះជួលដីឡូត៍លេខ ៦០៧ ផ្លូវលំ ក្រុម៥…

ជើងខ្លាំងស្រវឹងខួប ជួបជំងឺរាក ខ្យល់គដេកស្លាប់លើគ្រែ

កណ្តាលៈ បុរសប្រមឹកម្នាក់ ធ្លាប់តែជាជើងខ្លាំងផឹកស៊ីមិនសម្ចៃ រាល់យប់ថ្ងៃ ពេលជួបជំងឺរាក ត្រូវខ្យល់គស្លាប់នៅលើគ្រែ កាលពីវេលាម៉ោងប្រហែល ០៤ ទៀបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ​នៅក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមប្រភពបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ុន រតនាភេទ…

ខ្មោចបុរសម្នាក់ មករកយុត្តិធម៌ដោយប្រាប់ថា ខ្លួនត្រូវគេរឹតកសម្លាប់ មិនមែនស្លាប់ដោយខ្យល់គរនោះទេ

ព្រះសីហនុៈ រយៈពេល២ថ្ងៃបន្ទាប់ពីបុរសម្នាក់ឈ្មោះ ស៊ុង វុត្ថា មានអាយុ36ឆ្នាំមានប្រពន្ធឈ្មោះ ឈិត សូផល អាយុ30ឆ្នាំ មុខរបរលក់ដូរ ដែលតាមការអះអាងពីក្រុមគ្រួសារថា បានស្លាប់បង់ជីវិតដោយសារខ្យល់គកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុម22ភូមិ3សង្កាត់លេខ1ក្រុងព្រះសីហនុ ប៉ុន្តែក្រោយមក ក៏មកសណ្ឋិតចូលម្តាយមីងខ្លួនឯង ដោយប្រាប់ថា ខ្លួនត្រូវគេសម្លាប់ដោយរឹតក មិនមែនស្លាប់ដោយសារខ្យល់គនោះទេ។ ក្រោយដឹងថាស្លាប់ហើយ សាកសពត្រូវបានញាតិមិត្តនាំយកទៅបញ្ចុះនៅម្តុំវត្តលេ…

ប្រគល់ប្រាក់បេឡាមរណសង្គ្រោះដល់ក្រុមគ្រួសារអតីតយុទ្ធជន ស្រុកអន្លង់វែង

​ឧ​ត្ត​រ​មានជ័យៈ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ​​បាន​នាំយក​ប្រាក់​បេឡា​មរណ ​សង្គ្រោះ ប្រគល់​ជូន​​គ្រួសារ​អតីត​យុទ្ធជន​ ដែល​បាន​ទទួល​មរណ​ភាព​ ចំនួន​២​នាក់ ​​នៅ​​ស្រុក​អន្លង់វែង កាល​ពីវេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​។ ទឹក​ប្រាក់​បេឡា​មរណ​សង្គ្រោះ​​ សរុប​ចំនួន​៨.០០០.០០០​រៀល​ ​នាំ​យក​ទៅ​ប្រគល់​​ដោយ​ គណៈកម្មា​ធិ​ការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ស្រុក​អន្លង់វែង ​សហការ​ជាមួយ​ក្រុមការងារ ​ស​.​អ​.​ក​.​ខេត្ត ​​ដល់​គ្រួសារ​សព​អតីត​យុទ្ធជន…

ស្ត្រីជនជាតិវៀតណាមម្នាក់ ខ្យល់គរស្លាប់នៅក្នុងផ្ទះ

ភ្នំពេញៈ ស្ត្រីជនជាតិវៀតណាមម្នាក់បានខ្យល់គរស្លាប់នៅក្នុងផ្ទះកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៣៤០ ផ្លូវលេខ៤៦៤កា ភូមិអណ្តូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះ សុខ វ៉ាន់ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ថ្នាំពេទ្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…

បុរសម្នាក់ ត្រូវគេអះអាងថា ផឹកស្រាបៀរអស់៣កំប៉ុង បណ្ដាលឲ្យស្លាប់

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលដែលបានផឹកស្រាបៀរអស់១០កំប៉ុង ជាមួយមិត្តភក្តិ៣នាក់ទៀត រួចមកនោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៨៥៧B ផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ជួប សំណាង អាយុ៤២ឆ្នាំមុខរបរជាងដែក ស្នាក់នៅចំណុចកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅភូមិតាប៉ាវ ឃុំឈ្នួល…