១ថ្ងៃកន្លះនៃការប្រឡងបាក់ឌុប មានស្ថានភាពល្អប្រសើរ ទោះបីមានបញ្ហាតិចតួច

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហៅថា បាក់ឌុប ឆ្នាំសិក្សា២០១៥-២០១៦ បានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះ គេសង្កេតឃើញជាទូទៅបានដំណើរការដោយរលូនល្អ ទោះបីវាមានបញ្ហាខ្លះៗក៏ដោយ។ តាមសេចក្តីរាយការណ៍ថា បេក្ខជនប្រឡង ដែលមានបញ្ហាសុខភាពខ្យល់គរ វិលមុខជាង១០នាក់កាលពីម្សិលមិញនោះ បានវិលមកចូលប្រឡងជាធម្មតាវិញ។ ចំពោះមុខវិជ្ជា ដែលអាក់ខានប្រឡងនោះ នឹងត្រូវប្រឡងសងលើមុខវិជ្ជានោះវិញ។ ប៉ុន្តែទោះជាយ៉ាងណា បើតាមក្រសួងអប់រំ បន្តឲ្យដឹងថា មានបេក្ខជនមានបញ្ហាសុខភាពក្នុងពេលប្រឡងអាចបន្តប្រឡងបានឡើងវិញ ក្រោយការជួយសង្គ្រោះ…

មណ្ឌលប្រឡងវិទ្យាល័យស្ទឹងសែន ខ្វះវិញ្ញាសា៦សន្លឹកលើគ្រប់មុខវិជ្ជា

កំពង់ធំៈ តាមសេចក្តីរាយការណ៍បានឲ្យ Post News ដឹងថា នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅខេត្តកំពង់ធំ នៃមណ្ឌលវិទ្យាល័យស្ទឹងសែន មានខ្វះវិញ្ញាសាដល់ទៅ៦សន្លឹក លើគ្រប់មុខវិជ្ជា ដែលធ្វើឲ្យបេក្ខជនប្រឡងមានការជ្រួលច្របល់យ៉ាងខ្លាំង។ ប្រភពត្រូវបានគេដឹងថា មូលហេតុនេះបណ្តាលមកពីសាមីក្រសួងអប់រំរៀបចំខ្វះ ពោលគឺគ្មានសំណៅវិញ្ញាសា។ តែទោះជាយ៉ាងណាក្រុមមន្ត្រីនៅមណ្ឌលនោះបានចាត់ចែងថតចម្លងភ្លាមៗចែកជូនដល់បន្ទប់ប្រឡង។ នៅឯមណ្ឌលប្រឡងវិទ្យាល័យត្រពាំងវែង មានបេក្ខនារីម្នាក់បានខ្យល់គរហូតដល់សន្លប់ ត្រូវបានគេដឹងយកទៅសង្គ្រោះបន្ទាន់។ រីឯមណ្ឌលប្រឡងអនុវិទ្យាល័យកម្មករ ក៏មានបេក្ខនារីម្នាក់ខ្យល់គរដួលផងដែរ។ បើយោងតាមការឲ្យដឹងពីក្រសួងអប់រំរហូតមកដល់ពេលនេះ…

សិស្សស្រីម្នាក់ខ្យល់គរដួល ពេលកុំពុងប្រឡង ត្រូវបញ្ជូនទៅមន្ទីពេទ្យ

ព្រះសីហនុ៖ មុននេះបន្តិចមានសិស្សស្រីម្នាក់នៅមណ្ឌលប្រឡង អនុវិទ្យាល័យកម្មករ ស្ថិតក្នុងខេត្ត ក្រុង-ខេត្តព្រះសីហនុ ត្រូវខ្យល់គរដួល ពេលកំពុងប្រឡង ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បញ្ជូនទៅមន្ទីពេទ្យក្រុងព្រះសីហនុ។ ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្ទាប់ ៕

កាណូតទៅមុខបុកផ្ទះអ្នកភូមិ ក្រោយពីម្ចាស់ធ្លាក់ទឹកស្លាប់

កំពង់ឆ្នាំងៈ បុរសម្នាក់កំពុងតែបើកកាណូតម្នាក់ឯង ក៏ស្រាប់តែធ្លាក់ពីកាណូតលង់ទឹកទន្លេស្លាប់ ចំណែនកាណូតបន្ដល្បឿនជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដែតទឹក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅតាមប្រឡាយក្បែរជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ភា ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ និងមាកូនតូចម្នាក់…

បាត់ពីផ្ទះ១ថ្ងៃ ប្រទះឃើញដេកស្លាប់ក្នុងចំការ

ប៉ៃលិនៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅដីចំការមួយកន្លែងវេលាម៉ោង៦ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោក គង ណន អធិការរងស្រុកសាលាក្រៅបានដឹងថា សពជនរងគ្រោះឈ្មោះ ឃុត ឈឿន ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅជាមួយប្អូនស្រីម្នាក់ឈ្មោះ ស៊ុន…

អ៊ុំទូកនេសាទ នាពេលយប់ តែខ្យល់គរ ធ្លាក់ពីលើទូកលង់ ស្លាប់កណ្ដាលយប់

ព្រៃវែងៈ បុរសវយ័ចំណាស់ម្នាក់ បានស្លាប់គួរឲ្យអាណិត ខណៈអ៊ុំទូក ទៅនេសាទត្រី ពេលយប់បណ្ដាលឲ្យ ខ្យល់គរ ធ្លាក់ពីលើទូកលង់ ស្លាប់តែម្នាក់ឯង ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២០ និង១០នាទី យប់ថ្ងៃទី ១៥ ខែ០៨ ឆ្នាំ២០១៦ នៅចំនុចបឹងទួលផ្សោត ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ…

បុគ្គលិកកាស៊ីណូ ឡាវិហ្គាសាន់ ម្នាក់ដេកស្លាប់ សង្ស័យឃាតកម្ម

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋមកចោមរោមមើល ខណៈបុរសម្នាក់ដែលអះអាងថា ជាបុគ្គលិកកាស៊ីណូឡាវិហ្គាសាន់ ដេកស្លាប់នៅក្នុងបន្ទប់ ហើយបានរាយការណ៍មកដល់សមត្ថកិច្ចចុះទៅពិនិត្យ ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់លេខC3 នៃផ្ទះសំណាក់ដែលក្រុមហ៊ុនជួលសម្រាប់ឲ្យបុគ្គលិកក្រុមហ៊ុនកាស៊ីណូឡាវិហ្គាសាន់ (LASVEGAS SUN)ស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសូត្រ សុខម ភេទប្រុស អាយុ២៤ឆ្នាំ…

ប្រទះឃើញសាកសពជនអនាថាដេកស្លាប់ក្នុងវត្តអង្គតាម៉ិញ សង្ស័យខ្សល់គរ (វីដេអូ)

ភ្នំពេញៈ សាកសពបុរសចំណាស់ម្នាក់ ត្រូវបានពលរដ្ឋ ព្រះសង្ឃ ដូនជី ប្រទះឃើញដេកស្លាប់ ក្នុងបរិវេណវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ។ បុរសជាជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុជាង៧០ឆ្នាំ ជាជនអនាថា ត្រូវបានគេប្រទះឃើញចូលមកជ្រកកោណ សម្រាកក្នុងទីអារាមច្រើនថ្ថៃមកហើយ…

យុវជនម្នាក់ខ្យល់គរស្លាប់ក្នុងដេប៉ូស្រាបៀរ ANCHOR

ឧត្តរមានជ័យ៖ មានការបង្កការភ្ញាក់ផ្អើល ដោយសារយុវជម្នាក់កើតខ្យល់គរស្លាប់ នៅក្នុងដេប៉ូស្រាបៀរ អាន់ឆើ (Anchor) នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នគរបាលស្រុក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ថា វី…

រវល់តែមើលគេខ្យល់គរ បើករថយន្តបុកក្មេង៣ឆ្នាំស្លាប់ ខ្ទេចក្បាល

បាត់ដំបងៈ ដោយសារតែការធ្វេសប្រហេស បុរសម្នាក់ដោយរវល់តែមើលគេខ្យល់គរនៅចិញ្ចើមផ្លូវ បានបើករថយន្តបុកក្មេងអាយុ ០៣ឆ្នាំម្នាក់ខ្ទេចក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិមុសឃ្លាំង ចែ ពៅ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ រថយន្តបង្កម៉ាក PAJERO…