ក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់

បាត់ដំបងៈ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចស្រះទឹកខាងត្បូងផ្ទះរបស់ឈ្មោះ រួន សារ៉ាន ក្នុងភូមិសំបូរ ឃុំហប់ ស្រុកគាស់ក្រឡ មានករណីក្មេងលង់ទឹកស្លាប់។ ជនរងគ្រោះឈ្មោះ សឿត ស្រីពីន ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ លេងនៅក្បែរមាត់ស្រះ…

ឃាត់ខ្លួនស្រ្តី២នាក់ ករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបងៈ កាលពីថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៣០នាទី អនុវត្តតាមមតិណែនាំ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំ…

ធ្វើស្អីគេហ្នឹង? មើលពីចម្ងាយឃើញឱនងើបៗ ពេលចូលទៅដល់ទើបដឹងថាអីចឹងសោះ!…

បាត់ដំបងៈ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូតទោស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី អនុវត្តជាប្រចាំតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកគាស់ក្រឡ ដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក…

ភ្លៀងធ្លាក់មធ្យមមេឃអ៊ួអាប់លាយឡំខ្យល់កន្ត្រាក់នៅស្រុកខ្លះនៃខេត្តបាត់ដំបងនិងបន្តធ្លាក់នៅក្រុងប៉ៃលិន

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់មធ្យមនៅស្រុកសំឡូត និងមេឃមានសភាពអ៊ួរអាប់នៅស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ និងស្រុករុក្ខគីរីផងដែរលាយឡំដោយខ្យល់ ខេត្តបាត់ដំបងនិងមានភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងមានលាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅក្រុងប៉ៃលិន បណ្តាលឲ្យរបើកដំបូលផ្ទះ និងរលំដើមឈើមួយចំនួន ខេត្តប៉ៃលិននេះបេីយោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន

បាត់ដំបងៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំជំនាញមានលោកឧ កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នៅចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ…

សាហាវណាស់! ខ្យល់កន្ត្រាក់ និងភ្លៀង បង្កឲ្យស្រុកចំនួន ៤រងផលប៉ះពាល់ និងលំនៅដ្ឋាន ១៧៣

បាត់ដំបងៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កើតឡើង លើស្រុកចំនួន ០៤និងក្រុងចំនួន០១ គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង សរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ ត្រូវបានទទួលរង នូវផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នេះ ប៉ុន្តែឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ករកណីនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលខ្យល់កន្ត្រាក់នេះ…

មេភូមិម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ភ្នំពេញៈ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅចំណុចភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។ ជនរងគ្រោះឈ្មោះ នៅ ឈន ភេទប្រុស អាយុ៥៨ឆ្នាំ (ជាមេភូមិ) ។ មូលហេតុ បណ្តលមកពីជនរងគ្រោះ…

ឃើញកូនដើរទៅមិនចាប់អារម្មណ៍ ចុងក្រោយលង់ទឹកប្រឡាយ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ នៅវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណី ក្មេងប្រុសឆ្នាំម្នាក់លង់ទឹកនៅក្នុងប្រឡាយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្មេងរងគ្រោះឈ្មោះ សយ សុខហេង ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ បើតាមការបំភ្លឺរបស់ឈ្មោះ សុ ឃឿន…

អុញនោះ! សមត្ថកិច្ច រកឃើញតៃកុងរថយន្តជាច្រើននាក់ មានផ្ទុកសារធាតុញៀន

ប៉ៃលិនៈ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងរចុះអនុវត្តផែនការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ធ្វើតេស្តរកសារធាតុញៀន និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវបំបែកផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានកម្លាំងសរុបចំនួន ៣១នាក់ ប្រជាការពារ ០៨នាក់។ ក្នុងកិច្ចសហប្រតិបត្តិការនេះ បានធ្វើតេស្តរកសារធាតុញៀនលើមនុស្សសរុបចំនួន ៦៨នាក់…

អគ្គិភ័យឆេះផ្ទះពលរដ្ឋខ្ទេចគ្មានសល់ ខណៈម្ចាស់មិននៅ ទៅធ្វើការនៅប្រទេសថៃ

បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង៣៥នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង អស់ទាំងស្រុង។ ផ្ទះដែលត្រូវភ្លើងឆេះនោះ មានទំហំ ៥x៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ…