ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តាលអោយខូចខាតផ្ទះពលរដ្ឋ៥៧ខ្នងក្នុងខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងមួយមេលាយឡំខ្យល់កន្ត្រាក់១លើកលើ៥ក្រុងស្រុក ក្នុងខេត្តបាត់ដំបង។ តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថាក្រុងស្រុកដែលរងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះរួមមានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់។ គ្រោះធម្មជាតិនេះបណ្តាលអោយខូចខាតផ្ទះពលរដ្ឋសរុបជារួមចំនួន៥៧ខ្នង។ដោយឡែកស្រុកបាណន់មានករណីភ្លៀងធ្លាក់រន្ទះបាញ់បណ្តាលឲ្យស្លាប់គោចំនួន០២ក្បាលផងដែរ។ បច្ចុប្បន្នកម្លាំងនគរបាលក្រុងស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

ខឹងគេទារលុយជំពាក់ថ្លៃលក់ដំឡូងទាញដំបងវាយបែកក្បាលដេរ៥ថ្នេរត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយវាយ១ដំបងចំក្បាលបណ្តាលអោយបែកចំនួន៥ថ្នេរ។ ករណីនេះកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រត្រង់ចំណុច ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ ជនសង្ស័យឈ្មោះស៊ុន សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរមាល់ ក្រុង-ខេត្តបាត់ដំបងមកស្នាក់នៅស៊ីឈ្នួលចាំចំការដាំដំឡូងមីភូមិ-ឃុំខាងលើបានយកដំបងឈើវាយទៅលើជនរងគ្រោះ១នាក់ឈ្មោះសៀង ម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ…

ម្ចាស់មិននៅចាក់សោចោល ទៅលក់ដូរ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆេះផ្ទះខ្ទេចទាំងស្រុង

បាត់ដំបងៈ នៅថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅក្នុងចំណុចភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះតៀម ០១…

នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនបុរសម្នាក់ករណីបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រី

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់បានលបលួចចូលទៅក្នុងមុងក្មេងស្រីអាយុទើប១៤ឆ្នាំខណៈនាងកំពុងដេកនាពេលរាត្រីបានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសរហូតដល់នាងភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆោឡោអោយឳពុកម្តាយមកជួយ។ ហេតុការណ៍នេះកើតឡើងនៅវេលាព្រឹកថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ក្នុងចំណុភូមិចំបក់ឃុំហប់ស្រុកគាស់ក្រឡប្រព្រឹត្តដោយជនសង្ស័យឈ្មោះនិងសាវ័នភេទប្រុសអាយុ៤៨ឆ្នាំ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះជ.ធ.តអាយុ១៤ឆ្នាំរស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា។ ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងកសាងសំណុំរឿងបញ្ជូនការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕  

ឃាត់ខ្លួនស្រ្តីម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

បាត់ដំបងៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី នៅចំណុចភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍…

​វិបត្តិ​ក្នុង​គ្រួសារ​ ធ្វើ​ឲ្យ​បុរស​ ២​នាក់​ចង​.​ក​សម្លាប់ខ្លួន​ នៅស្រុកគាស់ក្រឡ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៦​និង​០០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ស្រុក​គាស់​ក្រឡ​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាជន​ក្នុងភូមិ​អោយ​ដឹង​ថា​ មាន​ករណី​ធ្វើ​ឣ​ត្ត​ឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​កើតឡើង​ចំនួន ​២​លើក​ បណ្តាល​ឲ្យ​បុរស​ ២​នាក់​ ស្លាប់​បាត់បង​ជីវិត​ ។​ ​ករណី​ទី​១​ ៖​ កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ពពេល​ ឃុំ​គាស់​ក្រឡ​…

រន្ធត់ណាស់! ប្រើប្រាស់ឧបករណ៍ឆក់ត្រី មិនប្រយ័ត្ន បណ្ដាលឲ្យឆក់ត្រូវខ្លួនឯងស្លាប់ ក្នុងទឹក

បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីមនុស្សស្លាប់ នៅចំណុចអូរហែម ស្ថិតនៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ហឿន សោម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅកើតហេតុ។ មូលហេតុ៖…

ករណីឃាតកម្មដ៏រន្ធត់! ផឹកស៊ីស្រវឹង ទាស់សម្ដីគ្នា ជនសង្ស័យ ទាញពូថៅ កាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់

បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចថ្លុករាំង ជួរភ្នំសំរោង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ មានករណីឃាតកម្មមួយកើតឡើង។ ជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ បានវត្ថុរឹងវាយទៅលើជនរងគ្រោះឈ្មោះ មិត មី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិរលួស ឃុំមោង ស្រុកមោងឬស្សី…

អាងតែផ្លូវស្អាត! យុវជនមួយក្រុមជំនាញ ខាងបង្ហោះម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបងៈ កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង២០នាទី អនុវត្តតាមមតិណែនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសើយ៍ឯក ប៉ាង ហៀង…

បុរសអ្នកស៊ីឈ្នួលដាំដំឡូង ២នាក់ ជាន់មីនបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី ចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានប្រជាពលរដ្ឋចំនួន ២នាក់ ដើរដាក់អន្ទាក់ទទា នៅតំបន់ចម្ការមីនហើយជាន់មីនប្រភេទ69 បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងរបួសម្នាក់។ ១/ឈ្មោះ លឿង ពុធ ភេទប្រុស…