សមត្ថកិច្ចរកឃើញទឹកក្រូច​សារ៉ាងហេ ហួសកាលបរិច្ឆេទដាក់លក់លើទីផ្សារ!

​មណ្ឌលគិរីៈ យោងតាមផេកនាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលខេត្ត បានរកឃើញនិងដកហូតទឹកក្រូចម៉ាកសារ៉ាងហេ ចំនួន១៨១កេស ស្មើរ៤,៣៤៤ដប ពីអាជីវករលក់ដូរក្នុងឃុំពូព្រៃ យកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្ម ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ប្រតិបត្តិការនេះដឹកនាំដោយលោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត…

អាមេរិក នឹងចាត់វិធានការខ្លាំងក្លា ប្រសិនបើស៊ីរីប្រើអាវុធគីមី

អាមេរិកៈ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិក នឹងឆ្លើយតបយ៉ាងខ្លាំងក្លា ក្នុងករណីប្រសិនបើកងកម្លាំងស្មោះត្រង់ នឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រើប្រាស់អាវុធគីមី ដើម្បីវាយដណ្ដើមយកខេត្ត Idlib មកគ្រប់គ្រងពីពួកឧទ្ទាមវិញនោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា…

​ជាតិនេះបែបមិនរស់ទេ..! សមត្ថកិច្ចរកឃើញ​បង្អែមលត​ស្វិត និងបង្អែមបាញ់ឌុក មានផ្ទុក​សារធាតុគីមី!

​តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨​ ក្រុមមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តតាកែវ បានសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច ធ្វើការចុះពិនិត្យគុណភាពទំនិញ បន្លែផ្លែឈើ និងមុខម្ហូបជាច្រើនមុខ ដែលដាក់លក់នៅតាមទីផ្សារក្រុងដូនកែវ។ ដោយក្នុងការចុះពិនិត្យនោះដែរ…

មន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យទំនិញនៅផ្សារដេប៉ូ រកសារធាតុគីមីហាមឃាត់!…

ភ្នំពេញៈ នៅថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដេប៉ូ ខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ។…

ហេតុអ្វីបន្ទាប់ពីញ៉ាំអាហារហិរ អ្នកពុំគួរផឹកទឹកភ្លាម?

មនុស្សភាគច្រើនតែងតែមានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ក្តៅក្រហល់ក្រហាយនៅក្នុងមាត់។ ទោះជាយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមានផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយអារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។ មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗអាចបណ្តោលឲ្យរសជាតិហិររីករាលដាលទៅដល់តំបន់ផ្សេងទៀតនៅក្នុងមាត់ ហើយវាអាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែក្តៅ និងស្រេកទឹកកាន់តែខ្លាំង។ វិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរទទួលទានទឹកដោះគោ…

​សមត្ថកិច្ចរកឃើញស្ពៃបូកគោ​ ផ្ទុកសារធាតុគីមី នៅផ្សារសាមគ្គី ដែល​នាំចូលពីប្រទេសវៀតណាម!

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តសៀមរាបនិងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយ រថយន្ដមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្ទីរពាណិជ្ជកម្ម​និងគណៈកម្មការផ្សារចាស់ ស្ថិតនៅភូមិ មណ្ឌលមួយ សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប​…

សមត្ថកិច្ចរកឃើញឈាមជ្រូកដុំ មានសារធាតុគីមីបូរ៉ាក់ នៅក្នុងផ្សារច្បារអំពៅ!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលនៃសាខាកំពង់ផែអន្តរជាតិភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនាយកសាលា ចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅក្នុងផ្សាររដ្ឋ ឯកជន និងតូបលក់នំចំណីនៅក្នុងសាលារៀន នៅក្នុងខណ្ឌច្បារអំពៅ។ ជាលទ្ធផល…

សមត្ថកិច្ចចុះពិនិត្យ ផ្អក ប្រហុក ម៉ាំ ផ្អកពងត្រី ប្រហុកសាច់ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ដើម្បីរកសារធាតុគីមី

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ខណ្ឌ ៧មករា ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ។ ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា ផ្អក ប្រហុក ម៉ាំ…

ឈប់ភ័យទៅ! មហារីកថ្លើម អាចការពារបាន បើអ្នកអនុវត្តលក្ខខណ្ឌទាំងនេះបាន

អត្រានៃអ្នកកើតជំងឺមហារីកថ្លើម កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ រលាកថ្លើមប្រភេទ B និងខ្លាញ់ក្នុងថ្លើម។ ក្នុងករណីជំងឺ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ គ្មានថ្នាំព្យាបាលបាននោះទេ គឺមានតែរងចាំសេចក្តីស្លាប់ប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ជំងឺមហារកថ្លើម អាចការពារបានប្រសិនបើអ្នអនុវត្តតាមលក្ខណ្ឌមួយចំនួនបានត្រឹមត្រូវ៖ ១.ពិនិត្យសុខភាពជាប្រចាំរៀងរាល់ ៦ខែម្តង ដើម្បីរកមើរោគសញ្ញាដំបូងនៃជំងឺមហារីកថ្លើម ជាពិសេសអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B, C និងក្រិនថ្លើម…។…

ការងារសាមញ្ញ៧ចំណុចនៅក្នុងផ្ទះ តែអាចបំផ្លាញ់សួតរបស់អ្នកបាន

បរទេសៈ សួត គឺជាសរីរាង្គដ៏សំខាន់ដែលមានមុខងារ ច្រោះកាបូនឌីអុកស៊ីតពីខ្យល់ដែលយើងដកដង្ហើម មុនពេលវាបញ្ចូនទៅដល់សរសៃឈាម។ បើសិន​សួត ដំណើរការមិនល្អ ឬប្រសិនបើសួតខូចមុខងារវិញនោះ ផ្លូវដង្ហើមនឹងទុក្ខធ្ងន់ ហើយអាចជួបហានិភ័យធ្ងន់ធ្ងរគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ បច្ចុប្បន្ននេះមានការផ្សព្វផ្សាយជាច្រើនដែលព្រមានស្ទើរតែគ្រប់ទីកន្លែង អំពីផលអាក្រក់នៃផ្សែងបារីដែលបណ្តោលឲ្យខូចសួត។ តែទោះជាយ៉ាងណា មានរឿងមួយចំនួនទៀតដែលអ្នកធ្វើនៅក្នុងផ្ទះ តែអាចប៉ះពាល់អវិជ្ជមានដល់សួតដូចគ្នា។ ១.សម្អាតកម្រាលព្រំ៖ កម្រាលព្រំក្រាស់ៗ អាចជាកន្លែងផ្ទុកបាក់តេរី និងភាគល្អិតធូលីជាច្រើន ប្រសិនបើអ្នកមិនបានស្អាតជាទៀងទាត់ទេ…