ទម្លាប់អាក្រក់៣ចំណុចធ្វើឲ្យអ្នកកើតជំងឺរោគស្ត្រី ទោះអត់រួមភេទក៏ដោយ

រោគស្ត្រី គឺជាជំងឺមួយប្រភេទដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែការបន្តពូជក៏អាចប៉ះពាល់ផងដែរ។ មនុស្សភាគច្រើនយល់ថា ជំងឺនេះកើតឡើងដោយសារតែការរួមភេទ ប៉ុន្តែក្រៅពីការរួមភេទ នៅមានទម្លាប់អាក្រក់ប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចធ្វើឲ្យស្ត្រី កើតជំងឺនេះដូចគ្នា។ ចូលចិត្តស្លៀករឹប បច្ចុប្បន្ននេះក្មេងស្រីភាគច្រើនចូលចិត្តស្លៀកខោអាវរឹបៗ ដោយសារតែចង់បង្ហាញរាងដ៏ស្រស់ស្អាតឲ្យអ្នកដទៃបានឃើញ។ ក៏ប៉ុន្តែការស្លៀកបែបនេះធ្វើឲ្យសីតុណ្ហភាពត្រង់តំបន់ឯកជនឡើងកម្តៅ គ្មានខ្យល់ចេញចូល និងបែកញើស ដែលជាឱកាសដ៏ល្អសម្រាប់ពួកបាក់តេរីបង្កើតកូនចៅ។ នៅពេលដែលបាក់តេរីកើនឡើងកាន់តែច្រើន អ្នកច្បាស់ជាប្រឈមនឹងបញ្ហារោគស្ត្រីកាន់តែខ្លាំង។ អង្គុយមិនត្រឹមត្រូវ ស្ត្រីដែលអង្គុយគងទាក់ខ្លា…

អុញនោះ! សមត្ថកិច្ចចុះធ្វើតេស្តពិសោធន៍មុខទំនិញលើទីផ្សារ រកឃើញ«បង្អែមលត» មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់

កណ្ដាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយ នឹងរថយន្តមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មាការផ្សារ បានចុះត្រួតពិនិត្យទំនិញគ្រឿងកំប៉ុង បន្លែ គ្រឿងសមុទ្រ ជ្រក់ ប្រហិត គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ…

សមត្ថកិច្ចរកឃើញ ប្រហិតលាយគ្រឿង សាច់ត្រី មានជាតិគីមីហាមឃាត់បូរ៉ាក់

កណ្ដាលៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយនិងរថយន្តមន្ទីរពិសោធន៍ចល័ត និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មាការផ្សារ បានចុះត្រួតពិនិត្យទំនិញគ្រឿងកំប៉ុង បន្លែ គ្រឿងសមុទ្រ ជ្រក់ ប្រហិត គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ នៅក្នុងផ្សារតាខ្មៅ…

មនុស្សចូលចិត្តរសជាតិល្វី ងាយនឹងកើតជំងឺមហារីក

បើយោងតាមការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី European Journal បានបង្ហាញថា ប្រសិនបើអ្នកចូលចិត្តទទួលទានអាហារល្វីង ឱកាសនៃការកើតជំងឺមហារីកខ្ពស់ជាងអ្នកដទៃរហូតដល់ជិត ៦០ភាគរយ។ អ្នកស្រាវជ្រាវបានវិភាគទិន្នន័យទៅលើស្ត្រីជនជាតិអង់គ្លេសចំនួន ៣៥,០០០នាក់ ដែលចាប់ផ្តើមពីឆ្នាំ ១៩៩៥ ដើម្បីស្វែងរកទំនាក់ទំនងរវាងរបបអាហារ និងជំងឺមហារីក។ លទ្ធផលបានបង្ហាញថា មនុស្សស្រីដែលចូលចិត្តទទួលទានកាហ្វេមានរសជាតិល្វីង ឬសូកូឡាខ្មៅ អាចប្រឈមនឹងជំងឺមហារីក ច្រើនជាងអ្នកដទៃដែលមិនទទួលទាន។ បើយោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា មនុស្សដែលចូលចិត្តទទួលទានអាហារល្វីងជាញឹកញាប់…

សមត្ថកិច្ចចុះត្រួតពិនិត្យចំណីអាហារ នៅក្នុងផ្សារសំរោងយ៉ោង!

តាកែវៈ យោងតាមផេក វិទ្យុគោកធ្លក ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញជំនាញសាខា សហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញជាគ្រឿងកំប៉ុង បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ នៅក្នុងផ្សារសំរោងយ៉ោង…

៤ចំណុច បើកើតមាននៅពេលភ្ញាក់ពីគេង តម្រងនោមកំពុងតែមានបញ្ហា

តម្រងនោម គឺជាសរីរាង្គដ៏សំខានប់បំផុតសម្រាប់រាងកាយ ព្រោះវាជាអ្នកច្រោះកាកសំណល់ពុលចេញពីឈាម ហើយបញ្ចេញចោលតាមរយៈទឹកនោម។ ប៉ុន្តែ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពតម្រងនោមឡើយ លុះត្រាតែឈានដល់ដំណាក់កាលយ៉ាប់យឺនខ្លាំង ទើបស្ទុះស្ទាររកវិធីដោះស្រាយ។ ដូច្នេះ ដើម្បីកុំឲ្យតម្រងនោមមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើអ្នកសង្កេតឃើញអាការមិនប្រក្រតី៤ចំណុចនេះ កើតឡើងនៅពេលព្រឹក គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។ ១.ហើមត្របកភ្នែក ប្រសិនបើ ក្រោកពីគេងភ្លាមអ្នកសង្កេតឃើញត្របកភ្នែកហើម ដែលមិនមែនកើតឡើងដោយសារតែការគេងជ្រុល ជាសញ្ញាបង្ហាញពីបញ្ហាតម្រងនោមហើយ។ មូលហេតុ ដោយសារតែសមត្ថភាពមុខងារនៃតម្រងនោមចុះខ្សោយ…

សមត្ថកិច្ចរកឃើញ សាច់មាន់ខូចគុណភាព និងគ្រឿងកំប៉ុង នំ ខូចគុណភាពយកទៅកំទេចចោល

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានចុះអង្កេតទីផ្សារ នៅផ្សារតាពៅ ក្រុងបាវិត មន្ត្រីយើងធ្វើតេស្តបឋមទៅលើ ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ទំពាំង​ ជ្រក់សណ្តែកបណ្តុះ មឹក បង្គា ។…

ផ្ទុះរោងចក្រគីមីនៅចិន សម្លាប់មនុស្ស ១៩ នាក់ និងរបួស ១២នាក់

ចិនៈ រដ្ឋាភិបាលក្នុងតំបន់ បាននិយាយនៅថ្ងៃសុក្រនេះថា ករណីផ្ទុះមួយ នៅរោងចក្រគីមី ក្នុងខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន បានសម្លាប់មនុស្ស ១៩ នាក់ និងរងរបួស ១២ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។…

សមត្ថកិច្ចកាំកុងត្រូល ចុះស្រាវជ្រាវទប់ស្កាត់នូវផលិតផលអាហាររបស់ក្រុមហ៊ុន​ Kellogg company​ នៅសហរដ្ឋអាមេរិច តាមទីផ្សារ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០៦​ ខែ កក្កដា​ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារបឹងកេងកង​ ខណ្ឌចំការមន ចុះត្រួតពិនិត្យទំនិញនៅ ផ្សារបឹងកេងកង និងតាមផ្ទះលក់ទំនិញ ហាងលក់ទំនិញ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ជាពិសេស ទប់ស្កាត់ នៅផលិតផលអាហាររបស់ក្រុមហ៊ុន​…

អាហារ៣ប្រភេទ បើអ្នកញ៉ាំកាន់តែច្រើនប្រឈមនឹងជំងឺមហារីក កាន់តែខ្ពស់

មហារីក គឺជាជំងឺដ៏កាចសាហាវមួយប្រភេទដែលបានសម្លាប់មនុស្សមិនតិចនោះទេ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ក្នុងករណីរដែលអ្នកមិនយកចិត្តទុកដាក់ចំពោះការទទួលទានអាហារទៀតនោះ អ្នកច្បាស់ជាប្រឈមនឹងសេក្តីស្លាប់ កាន់តែឆាប់។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងការពារកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងរ អ្នកគួរតែជៀសវាងអាហារទាំង ៣ប្រភេទនេះ។ ដំឡូងបារាំងចៀន ដំឡូងបារាំងចៀន គឺជាអាហារមួយប្រភេទដែលគេនិយមចូលចិត្តខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែ អ្នកមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះវាមានផ្ទុកសារធាតុ acrylamide ដែលអាចបង្កឲ្យកើតជំងឺមហារីក…