សមត្ថកិច្ចធ្វើតេស្តលើ សាច់ប៉ាតេជ្រុង សាច់ប៉ាតេមូល ប៉ាតេត្រចៀកជ្រូក ប៉ាតេចៀន ដើម្បីរកសារធាតុគីមីហាមឃាត់នៅសិប្បកម្មប៉ាតេ៣១០!..

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ០៧រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញដោយ ទទួលបទបញ្ជាពីលោក គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យជាចូលរួមជាមួយ…

សមត្ថកិច្ចកាំកុងត្រូល ចាត់ទុកអ្នកសារព័ត៌មាន ជាមេរំខានដែលតែងតែយាយីគ្រប់ទីកន្លែង

ភ្នំពេញៈ ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ដែលទីតាំងនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យ និងពលរដ្ឋនិយាយតៗគ្នាថា ការផលិត ល្បាយផ្សំឡើងគ្មានគុណភាព សង្ស័យមានសាធាតុគីមី ទើបនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ សាខាកាំកុងត្រូល តែពុំមានវត្តមាន សមត្ថកិច្ចមូលដ្ឋានណាមួយចូលរួមឡើយ ទាំងអធិការដ្ឋាន សង្កាត់ ខណ្ឌ ដែលពលរដ្ឋហៅថាមន្រ្តីពូកែឆ្ពិនភ្នែក ចុះត្រួតពិនិត្យ…

មកស្គាល់តារាប្រុស ដែលមានមហិច្ឆតាលើកពានឆ្នើម«គ្រួសារតារាកម្ពុជា»

បន្ទាប់ពីមានការប្រកាសថា «គ្រួសារតារាកម្ពុជា»នឹងរៀបចំពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ កក្កដា ដោយក្នុងពិធីនោះក៏មានពិធីបំពាក់មេដាយកិត្តិយសជូនដល់សិល្បករសិល្បការីនីដែលស្នាដៃក្នុងកិច្ចការសង្គមប្រមាណជាង១០០នាក់ និងមានទាំំងពិធីប្រកួតសំលៀកបំពាក់បុរាណផងនោះ គេកត់សម្កាល់ថាតារាសិល្បៈដែលបានចុះឈ្មោះចូលរួមច្រើននាក់សុទ្ធតែបានប្រកាសថាខ្លួននឹងគ្រងឈុតបុរាណអោយអស្ចារ្យ ដើម្បីដណ្ដើមយកពានតារាឆ្នើមពីព្រឹត្តិការណ៍ដែលមានគណអធិបតីបង្ហាញវត្តមានជាកិត្តិយសនោះ។ យ៉ាងណាមិញ ក្រៅពីតារាស្រីច្រើនរូបដែលអះអាងថាពីប្រជែងគ្នាលើកពាន តារាប្រុសខាងក្រោមនេះ ក៏បានប្រកាសអោយដឹងពីមហិច្ឆតាដើម្បីប្រជែងពានជាមួយគ្នាផងដែរ។ លោក រតនៈ វិសិដ្ឋ បានអះអាងថា លោកនឹងបង្ហាញឈុតដែលកម្រឃើញមួយ គឺឈុតស្ដេចនាគ ឬអាចជាឈុតនៅក្នុងសម័យកាលមួយ ដោយលោករំពឹងថានឹងលេចធ្លោក្នុងការបង្ហាញខ្លួន។ ពីដំបូងលោកគ្រោងស្លៀកឈុតដែលរៀបចំដោយ…

ញ៉ាំសាច់ក្រហមច្រើនពេក ធ្វើឲ្យស្ត្រីកើតជំងឺមហារីកសុដន់

សាច់ក្រហម គឺជាអាហារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយហើយសម្បូរប្រូតេអ៊ីនសម្រាប់ជំរុញដល់ការអភិវឌ្ឍរាកាយ ជាពិសេសអ្នកដែលមានភាពស្លេកស្លាំង។ តែទោះជាយ៉ាងណា ការទទួលទានសាច់ក្រហមច្រើនពេក មិនល្អសម្រាប់សុខភាពនោះឡើយចំពោះស្ត្រី។ ការស្រាវជ្រាវដ៏ធំមួយដោយសាកលវិទ្យាល័យ Harvard University បានបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនជាង ២ដងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យជំងឺមហារីកសុដន់រហូតដល់ទៅ ៥៦ភាគរយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកជំនួសសាច់ក្រហម ដោយប្រើសាច់មាន់ ត្រី…

សមត្ថកិច្ចរកឃើញ សារធាតុគីមីបូរ៉ាក់ នៅក្នុងនំបង្អែមបាញ់ឌុក និងបង្អែម​លតខៀវ នៅផ្សារលើក្រុងព្រះសីហនុ!

ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ ដែលអាជីវករមួយចំនួនដាក់លក់ក្នុងផ្សារលើក្រុងព្រះសីហនុ ក្រោមកិច្ចសហការពីមន្ត្រីសាលាខេត្តនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត។ ជាលទ្ធផល រកឃើញសារធាតុគីមីបូរ៉ាក់នៅក្នុងនំបង្អែមបាញ់ឌុកនិងបង្អែម លតខៀវនេះ ត្រូវបានដកហូតយកទៅកម្ទេចចោល ជាមួយនិងការធ្វើកិច្ចសន្យាឲ្យបញ្ឈប់៕

ចង់ឲ្យបេះដូងមានសុខភាពមិនចេះឈឺ ទទួលទានអាហារ៥ប្រភេទនេះ

បេះដូង គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតសម្រាប់រាងកាយទាំងមូល ព្រោះវាជាអ្នកបូមឈាម បញ្ចូនទៅកាន់គ្រប់ផ្នែកនៃសរីរាង្គទាំងអស់។ ក្នុងករណីដែលបេះដូងជួបបញ្ហា សរីរាង្គទាំងអស់ក៏ប្រឈមនឹងបញ្ហាដូចគ្នា ដោយសារតែឈាមមិនអាចទទួលឈាមតាមតម្រូវការ។ ដូច្នេះ ដើម្បីការពារបេះដូងឲ្យមានសុខភាពល្អ អ្នកគួរតែទម្លាប់ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖ ត្រីសមុទ្រ ត្រីដែលមានផ្ទុកខ្លាញ់អូមេហ្គា-៣ ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចជួយកាត់បន្ថយសារធាតុ triglycerides ដែលជាខ្លាញ់បង្កគ្រោះថ្នាក់ និងងាយឲ្យកើតជំងឺក្រិនសរសៃឈាម។ ជំងឺក្រិនសរសៃឈាមនេះ នឹងវិវត្តទៅរកជំងឺខ្សោយបេះដូង ប៉ុន្តែ…

អុញនោះ! សមត្ថកិច្ចរកឃើញ ឡេលាបឲ្យសក្នុងរយៈពេលខ្លី (មេឡេ) មៀនកំប៉ុង នំចម្រុះ ទឹកក្រូច ខូចគុណភាពលក់នៅលើទីផ្សារ

កំពង់ស្ពឺៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកសំរោងទង មាន ផ្សារព្រៃផ្តៅ ផ្សារត្រពាំងអំពិល និង ផ្សារសាមគ្គី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់…

សមត្ថកិច្ចរកឃើញ ឡេលាបឲ្យសក្នុងរយៈពេកខ្លី មៀនកំប៉ុងនិងទីតាំងសិប្បកម្មកែច្នៃស្ករត្នោតសារធាតុគីមីហាមឃាត់ នៅស្រុកសំរោងទង!

​កំពង់ស្ពឺៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារដែលស្ថិតក្នុងស្រុកសំរោងទង មាន ផ្សារព្រៃផ្តៅ…

សាខាកាំកុងត្រូលខេត្តតាកែ ចុះត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ បន្លែផ្លែឈើ ប្រហិត បាតេ នៅផ្សារព្រៃល្វា និងអង្គរបុរី

តាកែវៈ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្ម​ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ បន្លែផ្លែឈើ ប្រហិត បាតេ នៅផ្សារព្រៃល្វា អង្គរបុរី ។ ដោយបានធ្វើតេស្តលើបន្លែផ្លែឈើចំនួន​ ១៤មុខ​ ជាលទ្ធផលពុំមានវត្តមានសារធាតុគីមីលើបន្លែផ្លែឈើទាំងនេះទេ៕

ប្រយ័ត្ន! ចម្អិនអាហារដោយប្រើភ្លើងខ្លាំងពេក អាចប្រឈមនឹងជំងឺមហារីក

បើយោងតាមអង្កការពិភពលោក WHO បានបង្ហាញថា ការចម្អិនអាហារដោយប្រើភ្លើងខ្លាំង អាចបង្កើតជាសារធាតុគីមីម្យ៉ាងដែលគេហៅថា acrylamide។ សារធាតុគីមីនេះ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ជាពិសេសវាអាចវិវត្តទៅជាជំងឺមហារីក។ ការប្រើសីតុណ្ហភាពខ្ពស់ជាង ២០០អង្សាសេ អាចបំបែកម៉ូលេគុលសារធាតុចិញ្ចឹមពីអាហារ បង្កើតទៅជារ៉ាឌីកាល់សេរី។ ម្យ៉ាងវិញទៀត ការបែងចែកអាហារទៅជាម៉ូលេគុលមានគ្រោះថ្នាក់ គឺអាស្រ័យទៅលើប្រភេទអាហារ ឧទាហរណ៍ ការអាំងសាច់គោ ដោយប្រើភ្លើងខ្លាំងពេក ហានិភ័យនៃជំងឺមហារីក៏កាន់តែខ្ពស់ដែរ។…