ប្រទះ​ឃើញ​សាកសព​ស្ត្រីម្នាក់ ត្រូវឃាត​កសម្លា ប់យ៉ាង​អនោចអធម​នៅ​ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សាកសពស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងក្រឡុកក្បែរផ្លូវមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ដោយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ ​​​​ ករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រមាណ ៧:០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបុរសម្នាក់បានរត់ទៅប្តឹងសមត្ថកិច្ច ទាក់ទិនទៅនឹងការប្រទះឃើញសពស្ត្រីនោះ…

គេចទៅណារួច! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សាដោយចេតនា

កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សារដោយចេតនាមានស្ថានទម្ងន់ទោសយកមកអធិការដ្ឋានគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ករណីនេះបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី ចំណុចភូមិដើមពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកពញាឭបានឲ្យដឹងថាជនរងគ្រោះចំនួន០២នាក់ទី១-ឈ្មោះទនសុភក្រ័ហៅកុយភេទប្រុសកើតឆ្នាំ២០០១ជនជាតិខ្មែរមុខរបរនៅផ្ទះនិងទី២-ឈ្មោះគិតភានិតភេទប្រុសកើតឆ្នាំ១៩៩៦ជនជាតិខ្មែរជាងទឹកនិងភ្លើង។ជនរងគ្រោះទាំង០២នាក់មានទីលំនៅភូមិថ្មសឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាល។ ចំណែកជនសង្ស័យមានចំនួន០៣នាក់(ឃាត់ខ្លួន)ទី១-ឈ្មោះឃឹមសុភក្រ័ភេទប្រុសកើតឆ្នាំ១៩៩០ជនជាតិខ្មែរទី២-ឈ្មោះឃនគឹមញ៉ានភេទប្រុសកើតឆ្នាំ១៩៩០ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ។ជនសង្ស័យទី១និងទី២មានទីលំនៅភូមិដើមពោធិឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាលនិងទី៣-ឈ្មោះតែមកុសលភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅភូមិជ័យឧត្តមឃុំផ្សារដែកស្រុកពញាឮខេត្តកណ្តាល។ដោយឡែកវត្ថុតាងចាប់យក៖កាំបិតផ្គាក់ដងធ្វើពីឬស្សីប្រវែង០,៨០ម៉ែត្រ។ ប្រភពដដែលបន្តថាកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១ជនរងគ្រោះបានអង្គុយផឹកស្រាបៀនៅផ្ទះលក់ដូររបស់ឈ្មោះស៊ុនធារីបន្ទាប់មកភាគីខាងជនសង្ស័យបានជិះម៉ូតូមកដូរក្រវិលកំប៉ុងហើយទិញទឹកកកដោយភាគីសង្ស័យឲ្យអ្នកលក់ប្រញ៉ាប់យកទឹកកមកឲ្យខ្លួនមុនមកព្រោះប្រញ៉ាប់ភ្លាមនោះភាគីខាងរងគ្រោះនិយាយថាហ្អែងប្រញាប់អីក៍ប្រញាប់ម្លេះធ្វើឲ្យភាគីជនសង្ស័យខឹងក៏កើតជាគំនុំគំគួនគ្នារហូតមកដល់វេលាម៉ោង២៣ថ្ងៃខែឆ្នាំដដែលជនរងគ្រោះ២នាក់បានជិះម៉ូតូឌុបគ្នាខណៈមកដល់ចំណុចតាមផ្លូវក្រាលកៅស៊ូមុខផ្ទះឈ្មោះហៃក៏ត្រូវក្រុមជនសង្ស័យនាំគ្នាព្រួតវាយនិងកាប់ជនរងគ្រោះទាំង២នាក់បណ្ដាលឲ្យរងរបួយ៉ាងដំណំហើយបន្ទាប់មកត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮរួចហើយបានបញ្ជូនជនរងគ្រោះឈ្មោះទនសុភ័ក្រហៅកុយទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។ រហូតមកដល់ថ្ងៃទី២១ខែមីនាឆ្នាំ២០២១ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាតបន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកពញាឮដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕  

យុវជន ២នាក់ ប្រើហិង្សាវាយជនរងគ្រោះឲ្យរបួស ព្រោះគំនុំចាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមមតិដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល លើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា…

គ្រូបង្រៀន​ម្នាក់ ត្រូវជនសង្ស័យវាយក្បាលនឹងឈើជ្រុង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅខេត្តព្រៃវែង

​ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ខេត្តព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ យក​ឈើ​ជ្រុង​វាយ​គ្រូបង្រៀន​ជា​ច្រើន​ព្រនង់​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ កាលពី​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​២៨​នាទី​ នៅ​ចំណុច​លើ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ឆ្វាង​ ឃុំ​ប្រ​ធាតុ​.​ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ឃឹម​.​ខឿន​ (​ហៅ​ក្រឡិច​)​ ភេទ​ប្រុស​ អាយុ ​22​ឆ្នាំ​…

យកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃធ្វើជាការកំសាន្តសប្បាយត្រូវបានសម្ថកិច្ចឃាត់ខ្លួនអប់រំ

បាត់ដំបងៈ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥និង ១០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្ម គោ ល បានដឹកនាំកម្លាំងក្នុងអង្គភាព ឃាត់ខ្លួនក្រុម…

យុវជន​ម្នាក់ មានគំនុំជាមួយភ្ញៀវកូនកំលោះ កាប់ប៉ះចំបងជីដូនមួយ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម​​

​កំពង់ចាមៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២១​ នា​វេលា​ម៉ោង​ ២៣​និង​២០​នាទី​ នៅ​ចំណុច​ភូមិ​តាំង​ជ្រៃ​ ឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ឈ្មោះ​ ឌឿ​ន​ តូច​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២ក្រុម មានគំនុំដេញកាប់គ្នាពេញផ្លូវសាធារណៈ

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១១និង៣០នាទីយប់ ត្រូវនិងថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក.ព.ស ២៥៦៤ មានករណីក្មេងទំនើងចំនួន ០២ក្រុម បានធ្វើសកម្មភាពបង្កជាជម្លោះដេញកាប់គ្នានៅតាមផ្លូវ សាធារណៈស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។…

ចងគំនុំជាមួយព្រះសង្ឃ តាំងពីជាងមួយឆ្នាំមុន រង់ចាំឱកាសឆ្នាំថ្មីចូលមកដល់ ផ្តើមសងសឹកបញ្ចប់គំនុំចាស់ ទីបំផុតត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

បាត់ដំបងៈ ​នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ក្រោយពេលជនសង័្សយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក។ ការសម្រេចឃាត់ខ្លួននៅពេលនេះ ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម…

Update៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ៤គ្រាប់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញៈ ខ្មាន់កាំភ្លើង១ក្រុមបានជិះម៉ូតូតាមបាញ់ប្រហារទៅលើបុរសអ្នករកសុីគួកជេរដី គួកជេររថយន្តនិងម៉ូតូ ព្រមទាំងចងការប្រាក់ម្នាក់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះបានគេចខ្លួនបាតើស្រមោល។ ហេតុការណ៍នោះបានកើតឡើងបង្កឲ្យកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ហើយពុំទាន់ដឹងថាជាករណីប្លន់ឬគំនុំនៅឡើយទេ ដោយនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជបដៃដល់ហើយ។ តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ…

សាហាវណាស់! ករណីបាញ់សម្លាប់បុរសម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ សង្ស័យ…

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីបាញ់សម្លាប់បុរសម្នាក់ សង្ស័យគំនុំ ហេតុការណ៍នេះកើតឡើង ត្រង់ចំណុចផ្លូវលំ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕