មូលហេតុដែលបង្ករឲ្យមានភាពតានតឹង រវាង​ចិន និង​តៃវ៉ាន់ ចេះតែមានបន្តបន្ទាប់

ចាប់តាំង​ពី​ចិន​បញ្ជូន​យន្តហោះចម្បាំង ក្នុង​ចំនួន​ដ៏ច្រើន​មិនធ្លាប់មាន ទៅហោះ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ សង្រ្គាម​ពាក្យសំដី និង​ក្តីបារម្ភ​ជុំវិញ ការផ្ទុះសង្រ្គាម ឈ្លានពាន​វាយដណ្តើម​យក​តៃវ៉ាន់ ពី​សំណាក់​ប្រទេស​ចិន មាន​កាន់​តែ​ច្រើនឡើងៗ។ យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​តៃវ៉ាន់ និង​ចិន បាន​ចាប់​ល្អក់កករ ខ្លាំង តាំងពីពេល ដែល​លោកស្រី ត្សៃ អ៊ីងវេន បាន​ជាប់ឆ្នោត ធ្វើ​ជា​ប្រធានាធិបតី…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទជិះម៉ូតូដុតផាវបោះលើផ្លូវ

កំពង់ឆ្នាំងៈ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កអោយឭសម្លេងភ្ញាក់ផ្អើល និង ភ័យខ្លាច តាមដងផ្លូវសាធារណៈ ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ជនសង្ស័យចំនួន ៤នាក់៖ ១.ថា ប៊ុនថន…

តៃវ៉ាន់​សំដែង​ការតវ៉ា មិនពេញចិត្តរឿងដែល​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង ៣៨គ្រឿង ទៅក្នុង​តំបន់​ការពារ​ដែនអាកាស​

នៅ​ក្នុង​ឱកាស ប្រារព្ធ​បុណ្យជាតិ ខួប ៧២​ឆ្នាំ​នៃ​ការបង្កើតសាធារណរដ្ឋប្រជាជាតិ​មានិត​ចិន ប៉េកាំង បាន​បង្ហាញ​សាច់ដុំ​យោធា ដោយ​បាន​បញ្ជូន​យន្តហោះ ចម្បាំង ដល់ទៅ​២លើក ទៅហោះក្នុងតំបន់​ការពារ​ដែនអាកាស​របស់តៃវ៉ាន់។ តាម​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃសុក្រ យន្តហោះ​យោធា​ចិន ចំនួន ២៥គ្រឿង ដែលបាន​ហោះរំលោភចូល​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុង​នោះ មានយន្តហោះចម្បាំង ២២គ្រឿង យន្តហោះ​ទម្លាក់គ្រាប់បែក…

មនុស្ស ១១៦នាក់ស្លាប់ ក្នុងនោះមាន ៥នាក់ត្រូវគេកាត់ក្បាល ក្នុងជម្លោះរវាងពួកបងធំនៅឯពន្ធនាគារ នៃប្រទេសអេក្វាទ័រ

(អេក្វាទ័រ)៖ មនុស្សយ៉ាងហោចណាស់ ១១៦នាក់ បានស្លាប់ និង៨០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នាដ៏សាហាវរវាងក្រុមបងធំជាអ្នកទោស នៅក្នុងពន្ធនាគារមួយ នៅក្នុងប្រទេសអេក្វាទ័រនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមក្រុមមន្ត្រីអេក្វាទ័រ។ អ្នកដែលបានស្លាប់ទាំង១១៦នាក់ នៅក្នុងជម្លោះនៅឯពន្ធនាគារមួយក្នុងទីក្រុង Guayaquil សុទ្ធតែជាអ្នកទោសទាំងអស់ ហើយក្នុងចំណោមពួកគេមាន ៥នាក់ ត្រូវបានគេកាត់ក្បាល។ ក្រុមមន្ត្រីអេក្វាទ័របានចាត់ទុកថាជាការស្លាប់យ៉ាងរង្គាលដ៏អាក្រក់បំផុតមួយ នៅក្នុងពន្ធនាគារនៃប្រវតិ្តសាស្ត្ររបស់ប្រទេសស្ថិតក្នុងតំបន់ អាមេរិកឡាទីនមួយនេះ។ ហេតុផលនៅពីក្រោយជម្លោះដ៏ព្រៃផ្សៃនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។…

អ៉ីស្រាអែលមានយន្ដហោះចម្បាំង F-35 កើនដល់ ៣០គ្រឿង ក្រោយទើបទទួលបានពីអាមេរិក ៣គ្រឿងទៀត

(ហ្សេរុយសាឡឹម)៖ កងទ័ពអាកាសអ៊ីស្រាអែលទើបតែបានទទួល យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ០៣គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធតាមដែនអាកាសរបស់ខ្លួន។ បូកបន្ថែមយន្ដហោះចម្បាំងទាំង៣គ្រឿងថ្មី ធ្វើឱ្យចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលអ៊ីស្រាអែលមាន បានកើនឡើងដល់ ៣០គ្រឿង ហើយការប្រគល់ នេះទៀតសោតជាផ្នែកនៃកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 នេះចំនួន ៥០គ្រឿង ពីសហរដ្ឋអាមេរិក ខណៈការប្រគល់ដំបូងបានកើតមានឡើង…

បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារផ្ទុះគ្រាប់បែកបង្កៃជាប់នឹងទ្រូដាក់ត្រី

បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះគ្រាប់បែក ដែលជនមិនស្គាល់អត្តសញ្ញាណ បានបង្កៃគ្រាប់បែកជាប់នឹងទ្រូដាក់ត្រីរបស់ជនរងគ្រោះ ដែលកំពុងដាក់ត្រីក្នុងស្រែ។ ករណីនេះ បានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល…

បុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង​ ដោយបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យ៖ បុរសម្នាក់ជាជនពិការបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង ៤ និង១០នាទី ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស…

បុរសវ័យចំណាស់ម្នាក់ បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត សម្លាប់ខ្លួន សង្ស័យតូចចិត្តនឹងខ្លួនពិការយូរឆ្នាំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ជាជនពិការបានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងខ្ទម។ ហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនេះបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ លោកប៉ិក គឹមហ៊ាក់ អធិការស្តីស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ(ដើរមិនរួច)យូរឆ្នាំ…

អាហ្វហ្កានីស្ថាន៖ មនុស្សមួយគ្រួសារ ៩នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក នៅកាប៊ុល

(កាប៊ុល)៖ មនុស្ស ៩នាក់ដែលជាសមាជិកក្នុងគ្រួសារតែមួយត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យន្ដហោះដ្រូន អាមេរិក លើរថយន្ដមួយគ្រឿងនៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។ សាក្សីម្នាក់ដែលជាសាច់ញាតិគ្រួសារជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មាន CNN ថានៅក្នុងចំណោមជនរងគ្រោះទាំង ៩នាក់ខាងលើ ក្នុង នោះមានកុមារ៦នាក់ ហើយអ្នកមានអាយុតិចជាងគេគឺក្មេងស្រីម្នាក់មានអាយុ ២ឆ្នាំ។ បើតាមយោធាអាមេរិក ការវាយប្រហារតាមផ្លូវអាកាសនេះធ្វើឡើងនៅក្នុងតំបន់ Khaje Bughra…

សហរដ្ឋអាមេរិក ប្រើយន្ដហោះដ្រូន វាយប្រហារសងសឹកលើក្រុម ISIS នៅអាហ្វហ្កានីស្ថាន

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយប្រើយន្ដហោះដ្រូនសម្លាប់អ្នករៀបចំផែនការម្នាក់ របស់ក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាការសងសឹកទៅនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់ នៅឯ អាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ បើតាមយោធាអាមេរិក ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើធ្វើឡើងនៅឯខេត្ត Nangarhar របស់អាហ្វហ្កានីស្ថាន ដោយផ្ដាច់ជីវិតអ្នករៀបចំផែនការវាយប្រហារ ម្នាក់របស់ក្រុម ISIS ហើយការវាយប្រហារនេះទៀតសោតបើតាមរបាយការណ៍បឋម មិនបានបង្កឱ្យជនស៊ីវិលស្លាប់ ឬរងរបួសនោះទេ។ ការវាយប្រហារតាមផ្លូវអាកាសលើក្រុម…