សហរដ្ឋអាមេរិក ព្រមានជាថ្មីពីការវាយប្រហារភេរវកម្ម ក្នុងទីក្រុងកាប៊ុល, អាហ្វហ្កានីស្ថាន

(កាប៊ុល)៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថានបានព្រមានសាជាថ្មីឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្ថិតនៅតាមច្រកចូលអាកាស យានដ្ឋានត្រូវចាកចេញជាបន្ទាន់ ដោយសារតែបារម្ភពីការវាយប្រហារភេរវកម្ម។ បើតាមស្ថានទូតអាមេរិក ពលរដ្ឋអាមេរិកត្រូវចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន និងត្រូវចៀសវាងផងដែរការប្រមូលផ្ដុំគ្នានៅតាមច្រកចូលអាកាស យានដ្ឋាន។ ការព្រមានបែបនេះកើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកអះអាងថាអាចនឹងមានការវាយប្រហារភេរវកម្មជាថ្មីទៀត ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតនៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៩២នាក់ក្នុងនោះរួមមាន ទាហានអាមេរិក ១៣នាក់៕ ប្រភព៖​​​​​​ AFP

លោក​ Joe Biden​ និយាយ​ថា​ នឹងរៀបចំ​ផែនការ​សងសឹកវាយប្រហារ​លើ​ក្រុម​ ISIS-K​ ដែល​ជា​អ្នកបំផ្ទុះ​គ្រាប់បែក​

(Reuters)​ -​ នៅ​ថ្ងៃ​សុក្រ​នេះ​ កងទ័ព​សហរដ្ឋអាមេរិក​ដែល​កំពុង​ជួយ​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែល​ព្យាយាម​ភៀសខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​ បាន​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​ដែល​នឹង​មាន​បន្ថែម​ទៀត​ បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​វាយប្រហារ​ទៅ​លើ​ច្រក​ទ្វារ​មួយ​ចំនួន​ដែល​មាន​មនុស្ស​កុះករ​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ Kabul​ ដោយ​បាន​សម្លាប់​ប្រជាជន​ស៊ី​វិល​ជា​ច្រើន​នាក់​ និង​ទាហាន​សហរដ្ឋអាមេរិក​យ៉ាង​ហោច​ណាស់​ចំនួន​ ១៣​នាក់​ផង​ដែរ​។​ ​តាម​សម្តី​របស់​មន្ត្រី​សុខាភិបាល​ទីក្រុង​ Kabul​ បាន​និយាយ​ថា​ ប្រជាជន​ស៊ី​វិល​ចំនួន​ ៦០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ វី​ដេ​អូ​ដែល​ថត​ដោយ​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បង្ហាញ​ពី​សាកសព​រាប់​សិប​នាក់​ ដែល​រាយ​ប៉ាយ​ជុំវិញ​ប្រឡាយ​មួយ​នៅ​ក្បែរ​អាកាសយានដ្ឋាន​ ។​ សាក្សី​ជា​ច្រើន​នាក់​បាន​និយាយ​ថា​…

លោក Boris Johnson និយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកក៏ដោយ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកពីរលើកនៅទីនោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ក៏ដោយ។ លោក Johnson និយាយថា លោកចង់បញ្ជាក់ថា ការគំរាមកំហែង នៃការវាយប្រហារភេរវកម្មនេះ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលយើងបាន និងកំពុងដំណើរការនៅក្នុងប្រតិបត្តិការដោះស្រាយហើយ យើងបានត្រៀមខ្លួន…

ទាហានអាមេរិក ១៣នាក់ ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋានក្រុងកាប៊ុល

(កាប៊ុល)៖ យ៉ាងហោចទាហានអាមេរិក ១៣នាក់ត្រូវបានសម្លាប់ និង១៨នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋាន ទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលបានផ្ដល់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន៦០នាក់ និងជាច្រើនទៀតរងរបួសផងដែរ។ នេះបើតាមមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះគឺជាស្នាដៃរបស់ក្រុម ISIS-K និងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមានពីលទ្ធភាពនៃ ការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានកាប៊ុល។ បើតាមមន្ទីរបញ្ចកោណ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកទីមួយកើតឡើងនៅច្រក…

មកដល់ពេលនេះ! ឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវករសរុប ៤១នាក់ហើយ

ក្រុមប្រឆាំងភេរវកម្ម Densus 88 របស់ប៉ូលីសជាតិឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យភេរវករ ៤នាក់បន្ថែមទៀតនៅក្នុងខេត្ត Banten និងខេត្តចាវ៉ាខាងលិចកាលពីថ្ងៃទី១៥ ខែសីហា។ ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូណេស៊ីបានដកស្រង់សម្តីប្រធានផ្នែកព័ត៌មានសាធារណៈនៃផ្នែកទំនាក់ទំនងសាធារណៈនៃអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី លោក Ahmad Ramadhan ដែលបាននិយាយថា ជនសង្ស័យភេរវករម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Baten និង ៣នាក់ទៀតនៅខេត្តចាវ៉ាខាងលិច។ លោកបាននិយាយថា…

អាកាសយានដ្ឋាន អន្តរជាតិមួយ នៅប្រទេសឥណ្ឌា បានបង្កើនវិធានការ សន្តិសុខបន្ទាប់ពីមានអ៊ីមែលគំរាមកំហែង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរនៅអាកាសយានដ្ឋាន អន្តរជាតិ Indira Gandhi International នៅរដ្ឋធានីឌេលី ប្រទេសឥណ្ឌា បានបង្កើនវិធានការ សន្តិសុខបន្ទាប់ពីមានអ៊ីមែលគំរាមកំហែង ពីការវាយប្រហារដោយគ្រាប់បែក ត្រូវបាន ទទួលដោយនគរបាល។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អាកាសយានដ្ឋានបានឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតការគំរាមនេះត្រូវបានបង្ហាញភាពមិនជាក់លាក់ហើយ គណៈកម្មាធិការវាយតម្លៃការគំរាមការវាយប្រហារដោយគ្រាប់បែកត្រូវបានដកចេញ ពីព្រលានយន្តហោះ។

ក្រុមតាលីបង់ ដណ្តើមយកបានទីក្រុង​កាន់តែច្រើន របស់​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន

ក្នុង​រយៈពេល​តែ ៣ថ្ងៃ ក្រុមតាលីបង់ បាន​វាយដណ្តើម យកបាន​ទីក្រុង ចំនួន​៤ របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ នៅថ្ងៃ​អាទិត្យ បន្ទាប់ពី​ទីក្រុង Kunduz ទីក្រុងSar e Pul នៅប៉ែកពាយ័ព្យ​បានក្លាយ​ជាទីក្រុង​ទី​៤​របស់អាហ្វហ្កានីស្ថាន ដែលធ្លាក់ក្នុងដៃរបស់ពួកតាលីបង់។ តាម​ក្រុមប្រឹក្សា​ខេត្ត​Sar e Pul ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ពួកតាលីបង់​ដែល​កំពុងបន្ត​ឡោមព័ទ្ធ កងពល​អាហ្វហ្កានីស្ថាន…

រុស្ស៊ីបង្ហាញសាច់ដុំតាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអ៊ូសបេគីស្ថាន នៅក្បែរព្រំដែនអាហ្វហ្កានីស្ថាន

  (ម៉ូស្គូ)៖ រុស្ស៊ីនឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក Tu-22M3 ឱ្យចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធានៅប្រទេសអ៊ូសបេគីស្ថាន ក្បែរព្រំដែនប្រទេស អាហ្វហ្កានីស្ថាន ខណៈកងទ័ពអាមេរិកជិតដកចេញទាំងស្រុងពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីតាមរយៈការស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Interfax បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហានេះ ទៀតថាយន្ដហោះទម្លាក់គ្រាប់បែក Tu-22M3 ចំនួន៤ គ្រឿងនឹងហោះចេញពីទីក្រុង Saratov ហើយនឹងត្រូវបានអមដំណើរដោយយន្ដហោះចម្បាំង…

ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​គ្រឿង​បាន​កើតឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​បាញ់កាំភ្លើង​ជា​បន្តបន្ទាប់​លើ​ទីក្រុង​កា​ប៊ុល​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

(Reuters)​ -​ កាលពី​ថ្ងៃ​អង្គា​រ៍​មន្ត្រី​សន្តិសុខ​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​គ្រឿង​បាន​កើតឡើង​ បន្ទាប់​ពី​មានការ​វាយប្រហារ​ដោយ​បាញ់កាំភ្លើង​ជា​បន្តបន្ទាប់​លើ​ទីក្រុង​កា​ប៊ុល​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្បែរ​ “​តំបន់​បៃតង​”​ ដែល​ជា​កន្លែង​ការពារ​យ៉ាង​រឹង​មាំ​ ដោយ​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​បី​នាក់​បាន​ស្លាប់​ និង​ក្រុម​អ្នក​វាយប្រហារ​បី​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ផង​ដែរ​ ចំ​ពេល​មានការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដោយ​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​។​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​ Ghulam​ Dastagir​ Nazari​ បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ០៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ប្រតិបត្តិការ​របស់​កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ដោយ​ការ​ស្លាប់​របស់​ក្រុម​អ្នក​វាយប្រហារ​ទាំងអស់​។​ ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​ថា​…

តើ ឈុត «ប៊ី​គី​នី» ដំបូង​បំផុត​លើ​លោក​ផលិតឡើង​នៅពេលណា​និង​កន្លែង​ណា?

ប៊ី​គី​នី ឬ​ជា​ភាសា​អង់គ្លេស Bikini ជា​ឈុត​ខោអាវ​ក្នុង​សំគាល់​សម្រាប់​មនុស្ស​ស្រី ដែល​ត្រូវបាន​គ្រប់គ្នា​ស្គាល់ និង​មានការ​រចនា​ម៉ូត​ច្នៃ​ទៅតាម​ចំណង់​ចំណូលចិត្ត​មនុស្ស​តាម​តំបន់​នានា​នៅលើ​ពិភពលោក ប៉ុន្តែ​ជឿជាក់ថា​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ទេ​ថា វា​ត្រូវបាន​ផលិតឡើង​ដោយ​អ្នកណា និង​ពេលណា​នោះទេ។ នា​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៤៦ គឺ​នៅក្រោយពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ការបាញ់​តេស្ត​សាកល្បង​គ្រាប់បែក​អា​តូ​មិ​ក​ដ៏​មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវបានធ្វើ​ការបាញ់​បង្ហោះ​ឡើង​ចេញពី​តំបន់​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Bikini Atoll ស្ថិតនៅក្នុង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វី​ក។ គ្រានោះ​អ្នក​រចនា​ម៉ូត​ជនជាតិ​បារាំង​ម្នាក់​ដែលមាន​ឈ្មោះ Louis Reard បាន​បើក​ការបង្ហាញ​ដ៏​នូវ​សម្លៀកបំពាក់​ដ៏​ចម្លែក​មួយ​ដែល​គ្រប់គ្នា​មិនដែល​នឹង​ស្រ​ម៉ៃ​ដល់​នៅឯ​អាង​ហែល​ទឹក​ដ៏​ពេញនិយម​មួយ​របស់​ទីក្រុង​ប៉ារីស…