អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការផលិតសារធាតុអ៊ុយរ៉ាញ៉ូម ខណ: មហាអំណាចអឺរ៉ុបចំនួនបីបាននិយាយថា វាជាការគំរាមដល់កិច្ចចរចាស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

(Reuters) – កាលពីថ្ងៃអង្គារ អង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមដំណើរការផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាសកម្មភាពមួយដែលអាចជួយប្រទេសនេះអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រទេសមហាអំណាចអឺរ៉ុបចំនួនបីបាននិយាយថា វាបានគំរាមដល់កិច្ចចរចាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ ។   វិធានការរបស់អ៊ីរ៉ង់ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ហើយដែលទីក្រុងតេអេរ៉ង់បាននិយាយថាក្នុងគោលបំណងដើម្បីអភិវឌ្ឍឥន្ធនៈសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រ​សម្រាប់ការស្រាវជ្រាវ ក៏ទទួលបានការរិះគន់ពីសហរដ្ឋអាមេរិកដែលហៅថាជា “ជំហានថយក្រោយគួរឲ្យសោកស្តាយ” ។ មន្រ្តីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចរបស់អ៊ីរ៉ង់នឹងធ្វើឲ្យស្មុគស្មាញ និងអន្តរាយ​ដល់ការជជែកដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់…

ប៉ូលិស​ហុងកុងបាន​ចាប់​ខ្លួន​មនុស្ស៩នាក់​ដោយ​សង្ស័យ​ថា​បានរួម​ក្នុង​សកម្មភាព​ភេរវកម្ម ​​ប៉ុនប៉ង​ផលិត​គ្រឿង​ផ្ទុះ​និង​ដាក់​គ្រាប់បែក​

ប៉ូលិស​ហុងកុង​នៅ​ថ្ងៃ​អង្គារ​​បាន​និយាយ​ថា ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស៩នាក់​ដោយ​សង្ស័យ​ថា​បាន​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម បន្ទាប់​ពី​ប៉ូលិស​បាន​រក​ឃើញការ​ប៉ុនប៉ង​ផលិត​គ្រឿង​ផ្ទុះ​និង​ការ​ដាក់​គ្រាប់បែក​នៅ​ទីក្រុង​នេះ។​ ការ​ចាប់​ខ្លួន​នេះ​បាន​កើត​ឡើង​ចំ​ពេល​មាន​ការ​បែក​បាក់​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ហុងកុង​ រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ច្រើន​កុះករ​បាន​ធ្វើ​ឲ្យ​កក្រើក​ទីក្រុងពាក់​កណ្តាល​ស្វ័យភាព​របស់​ជនជាតិ​ចិននេះ។ ​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​មួយ​ឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​តឹងរ៉ឹង​ទៅ​លើ​ទីក្រុង​ដែល​ធ្លាប់​នៅ​ក្រោមអាណានិគម​អង់គ្លេស​នេះ។​ ក្នុង​ចំណោម​មនុស្ស​៩​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ ​មាន​៦​នាក់​ជា​សិស្ស​អនុវិទ្យាល័យ។ ​ប៉ូលិស​បាន​និយាយ​ថា​ ​ក្រុម​នេះ​បាន​ព្យាយាម​ផលិត​គ្រឿង​ផ្ទុះ​ធ្វើ​ពី​សារធាតុ ​Triacetone Triperoxide (TATP) ​ក្នុង​មន្ទីរពិសោធន៍​នៅ​ផ្ទះ​មួយ​កន្លែង។​ លោក ​Li Kwai-wah ​អធិការ​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​សន្តិសុខ​ជាតិប៉ូលិស​ហុងកុង​ បាន​ឲ្យ​ដឹង​ថា…

នៅឆ្នាំ ១៩២៨ ព្រះចៅជប៉ុន Hirohito ឡើងគ្រងរាជ និងដឹកនាំយោធាក្នុងសង្គ្រាមលោកទី២

  ប្រវត្តិសាស្ត្រ: ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់បស់ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅអធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមានអាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។ ព្រះចៅអធិរាជHirohitoត្រូវបានគេចាត់ទុកជាមេដឹកនាំប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័ស ចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohitoបានគ្រប់គ្រងប្រជាជនជប៉ុនក្នុងនាមជាស្តេចដែលមានអំណាច និងត្រូវបានកំណត់យ៉ាងច្បាស់លាស់និងតឹងរ៉ឹងបំផុត។ បន្ទាប់ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែកបរមាណូរបស់អាមេរិកបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីមកព្រះចៅHirohitoដែលជាអ្នកអះអាងថាការចុះចាញ់និងថែមទាំងបានប្រកាសទៅកាន់ប្រជាជនជប៉ុនតាមប៉ុស្តិវិទ្យុជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក៕  

នៅថ្ងៃទី​ ៩​ កញ្ញា ឆ្នាំ១៩៤២ ជប៉ុនទំលាក់គ្រាប់បែកលើទឹកដីអាមេរិកជាលើកដំបូងបំផុតនិងម្តងគត់ក្នុងប្រវត្តិសាស្ត្រ

    ប្រវត្តិសាស្ត្រ៖ថ្ងៃទី៩ខែកញ្ញាឆ្នាំ១៩៤២យន្តហោះប្រភេទអណ្តែតលើទឹករបស់ប្រទេសជប៉ុនមួយគ្រឿងបានទំលាក់គ្រាប់បែកម្យ៉ាងដែលអាចបានបង្កជាអគ្គិសភ័យទៅលើតំបន់ព្រៃឈើនៅរដ្ឋ Oregសហរដ្ឋអាមេរិកហើយវាបានក្លាយទៅជាការវាយប្រហារតាមអាកាសលើកដំបូងបង្អស់ដែលជប៉ុនធ្វើទៅលើអាមេរិកនិងក៏ជាលើកចុងក្រោយបង្អស់ផងដែរនៅក្នុងកំឡុងសម័យសង្គ្រាម។ យន្តហោះមួយគ្រឿងនេះត្រូវបានហោះហើរចេញពីនាវាមុជទឹករបស់ជប៉ុន sub I-25 និងមានពីឡុតដែលមានឈ្មោះថា Nobuo Fujita ដែលជាមនុស្សក្លាហានបំផុតក្នុងការហោះហើរពីលើដែនអាកាសអាមេរិកជាមួយនឹងយន្តហោះ ធន់ស្រាលរបស់ខ្លួននិងបានថែមទាំងទំលាក់គ្រាប់បែកទៅលើភ្នំ Mount Emily ហើយច្បាស់ណាស់ឈ្មោះគាត់ត្រូវ បានសរសេរចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រផងដែរថាបុរសតែម្នាក់គត់ដែលអាចទំលាក់គ្រាប់បែកនៅលើដែនដីរបស់អាមេរិក។ បើទោះបីជាមិនបានបំផ្លិចបំផ្លាញអ្វីច្រើននៅទីនោះក្តីប៉ុន្តែពីឡុតជប៉ុនលោក Fujita អាចធ្វើដំណើរត្រឡប់ទៅកាន់ ស្រុកវិញយ៉ាងសុវត្ថិភាពនិងបានថែមទាំងទទួលការហ្វឹកហ្វឺនបន្ថែមទៅលើជំនាញពីឡុតយន្តហោះចម្បាំងនិងបានចូលរួម…

លោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យ

(Reuters) – នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ឲ្យពេញលេញជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យនៅកោះនេះជាផ្លូវការ ដោយប្រកាន់យកជំហរតឹងរឹងមួយក្នុងថ្ងៃខួបកំណើត ១០០ ឆ្នាំ របស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ ប្រទេសចិនចាត់ទុកទឹកដីកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន និងក្រោមការគ្រប់គ្រងរបស់លោក Xi Jinping…

មនុស្សរាប់សិននាក់បានស្លាប់ ក្រោយកងកម្លាំងរដ្ឋាភិបាលអេត្យូពី វាយប្រហារតាមច្រកអាកាសមកលើតំបន់ទីក្រេ

អន្ដរជាតិ៖ មនុស្សរាប់សិបនាក់ ត្រូវបានរាយការណ៍ថា បាត់បង់អាយុជីវិត ឬរងរបួស ក្រោយកងកម្លាំងទ័ពអាកាសអេត្យូពី ទម្លាក់គ្រាប់បែកមកលើផ្សារមួយកន្លែងនៅភាគខាងជើងតំបន់ទីក្រេ។ កងទ័ពអាកាសអេត្យូពី បានវាយប្រហារមកលើទីក្រុង Togoga កាលពីថ្ងៃអង្គារ ប៉ុន្តែ យោធាអេត្យូពី បានច្រានចោលការវាយប្រហារមកលើគោលដៅស៊ីវិល ពួកគេវាយប្រហារមកលើក្រុមភេរវករប៉ុណ្ណោះ៕

ការប៉ះទង្គិច​ដោយ​អាវុធ រវាង​កងទ័ពមីយ៉ាន់ម៉ា និង​កងកម្លាំង​ការពារ​ប្រជាជន បាន​រាលដាល​ចូល​ដល់​ទីក្រុង ធំទី​២​របស់​មីយ៉ាន់ម៉ា

នេះជា​លើកទី១ ដែលកងទ័ព​មីយ៉ាន់ម៉ា ​បាន​ផ្ទុះអាវុធ ជាមួយ កង​កម្លាំង​ការពារ​ប្រជាជន នៅ​ក្នុង​ទីក្រុងMandalay ទីក្រុង​ធំទី​២​របស់​មីយ៉ាន់ម៉ា។ កងកម្លាំង​ការពារ​ប្រជាជន ជា​ក្រុមប្រឆាំង នឹង​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា ដែល​បាន​ងើបតស៊ូ កាន់អាវុធ ប្រឆាំង​កងទ័ព​មីយ៉ាន់ម៉ា នៅក្រោយ ការបង្រ្កាប​បង្ហូរឈាម របស់​កងទ័ព​ដែល​បាន​សម្លាប់​មនុស្ស ជាង ៨៧០នាក់ គិត​ចាប់តាំង​ពី​ខែ​កុម្ភៈ ដើមឆ្នាំ​២០២១។…

អាជ្ញាធរមីនប្រកាសថា អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) តែងតែយកចិត្តទុកដាក់ទៅលើការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីននៅកម្ពុជា

អាជ្ញាធរមីនប្រកាសថា អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) តែងតែយកចិត្តទុកដាក់ទៅលើការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីចូលរួមចំណែកសម្រេចនូវគោលដៅលើកកម្ពស់សមភាពយេនឌ័រក្នុងសង្គម។ គម្រោងបោសសម្អាតគ្រាប់បែកចង្កោម នៅខេត្ត រតនគីរី របស់អង្គការ NPA មានក្រុមនារីស្រាវជ្រាវគ្រាប់បែកចង្កោម ដែលបានចូលរួមចំណែកនាំមកនូវសុវត្ថិភាពក្នុងការប្រើប្រាស់ដីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

គ្រាប់បែកក្នុងរថយន្តមួយគ្រឿង ត្រូវបានបំផ្ទុះ នៅក្នុងមូលដ្ឋានយោធា ទីក្រុងCucuta ព្រំដែនប្រទេសកូឡុំប៊ី

គ្រាប់បែកក្នុងរថយន្តមួយគ្រឿង ត្រូវបានបំផ្ទុះ នៅក្នុងមូលដ្ឋានយោធា ទីក្រុងCucuta ព្រំដែនប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្ស៣៦នាក់រងរបួស ក្នុងនោះ៣នាក់រងរបួសធ្ងន់។ ស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងBogota បានសសេរលើបណ្តាញគណនីTwetterថា បុគ្គលិកយោធាមួយក្រុមតូចស្ថិតនៅមូលដ្ឋាននេះ នៅពេលមានការបំផ្ទុះកើតឡើង ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ ស្ថានទូតនិយាយថា ទាហានសហរដ្ឋអាមេរិកនៅមូលដ្ឋាននេះ ដើម្បីធ្វើសមយុទ្ធហ្វឹកហ្វឺន។ រដ្ឋមន្ត្រីការពារជាតិ លោក Diego Molano…

តៃវ៉ាន់៖ យន្តហោះ​កងទ័ព​អាកាស​ចិន​ចំនួន ២៨ គ្រឿង បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាសរបស់​ខ្លួន​

រដ្ឋាភិបាល​តៃវ៉ាន់​បាន​បញ្ជាក់​ថា យន្តហោះ​កងទ័ព​អាកាស​ចិន​ចំនួន ២៨ គ្រឿង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​បាន​ផងដែរ បាន​ហោះ​ចូល​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស (ADIZ) របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ទោះបីជា​មិន​ទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ភ្លាមៗ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ ក៏​ព័ត៌មាន​នេះ​បាន​លេច​ឡើង បន្ទាប់ពី​ក្រុម​ប្រទេស G-7 បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​អាទិត្យ​រិះគន់​ប្រទេស​ចិន​លើ​បញ្ហា​ជាច្រើន​និង​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។ ការ​លើកឡើង​របស់​ក្រុម​ប្រទេស G-7 នេះ​ត្រូវ​បាន​ចិន​ថ្កោលទោស​ថា​ជា «ការ​មួល​បង្កាច់»។ កោះ​តៃវ៉ាន់​បាន​ត្អូញត្អែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ថា…