​សហគមន៍​នៅ​ទូទាំងប្រទេស​មីយ៉ាន់ម៉ា​កំពុង​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដោយ​ភាគ​ច្រើន​ប្រើ​កាំភ្លើង​ចាស់ៗ​និង​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​បង្កើន​ការ​តស៊ូ​ប្រឆាំង​នឹង​របប​យោធា

សហគមន៍​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដោយ​ភាគ​ច្រើន​ប្រើ​កាំភ្លើង​ចាស់ៗ​និង​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ការ​បង្កើន​ការ​តស៊ូ​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​កាលពី​ជាង​៤​ខែ​មុន​ដែល​បង្កើន​ការ​ភ័យ​ខ្លាច​អំពី​ការ​រាលដាល​សង្គ្រាម​ស៊ីវិល។​ យោធា​មីយ៉ាន់ម៉ាត្រូវ​គ្រប់គ្រង​ដោយជនជាតិភូមា​ភាគ​ច្រើន​ហើយ​ក្រុមយោធា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​កងទ័ព​ជនជាតិ​ភាគតិច​ផ្សេងៗ​ទៀត​ដែល​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​នៅ​លើ​ទឹកដី​តាម​បណ្តោយ​ព្រំដែន​ចាប់​តាំង​ពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨​មក។​ រដ្ឋ​ប្រហារ​ថ្ងៃ​ទី១​ខែ​កុម្ភៈ​បាន​ធ្វើ​ឲ្យ​មាន​ប្រយុទ្ធ​គ្នា​កាន់តែ​ខ្លាំង​ចូល​ទៅក្នុង​ប្រទេស​និង​បាន​ធ្វើ​ឲ្យ​ពួក​យោធា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ជនជាតិ​ភូមា​ផងដែរ​ខណៈ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ពួក​យោធា​ប្រឈម​នឹងការ​ប្រយុទ្ធ​គ្នា​ខ្លះ​ជាមួយ​ប៉ូលិស​និង​ទាហាន ​ការ​ធ្វើ​ឃាត​អ្នក​សហការ​ជាមួយ​យោធា​និង​ការ​ទម្លាក់គ្រាប់បែកក្នុង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​របស់យោធា។​ សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Mae Sot ​ក្នុង​ប្រទេស​ថៃ​បាន​អះអាង​ថា យោធា​បាន​សម្លាប់​ជន​ស៊ីវិល​ជាង​៨៥០​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តស៊ូទោះ​ជាយ៉ាង​ណាយោធា​បាន​បដិសេធ​តួលេខ​នេះ។​ ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហូរ​ឈាម​នេះ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ចាប់​តាំង​ពី​ដើម​ខែ​មេសា​ថា​ប្រទេស​មីយ៉ាន់ម៉ា​អាច​មានសង្គ្រាម​ស៊ីវិលពេញ​ទំហឹង៕  

មាន​ករណី​បោះចោល​ក្បាល​ និង​សរីរាង្គកាយ​មនុស្ស ខណៈ​ដែល​ប្រជាជន​ម៉ិច​ស៊ិ​កូ​កំពុង​បោះ​ឆ្នោត​ពាក់កណ្តាល​អាណា​ត្តិ​នៅ​ទូ​ទាំង​ប្រទេស

(​រ៉​យ​ទ័​រ​)​ ៖​ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា​ បុរស​ម្នាក់​បាន​បោះ​ក្បាលមនុស្ស​ចោល​នៅ​ឯ​ការិយាល័យ​បោះ​ឆ្នោត​មួយ​នៅ​ឯ​ព្រំដែន​នៃ​ទីក្រុង​ Tijuana​ ហើយ​ថង់​ប្លា​ស្ទិ​ក​ដែល​ពោរពេញ​ទៅ​ដោយ​សរីរាង្គ​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​នោះ​ផង​ដែរ​ ខណៈ​ដែល​ប្រជាជន​ម៉ិច​ស៊ិ​កូ​កំពុង​បោះ​ឆ្នោត​ពាក់កណ្តាល​អាណា​ត្តិ​នៅ​ទូ​ទាំង​ប្រទេស​ ។​ ​អាជ្ញាធរ​បាន​និយាយ​ថា​ បុរស​នោះ​បាន​រត់គេច​ខ្លួន​ ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ ឬ​យ៉ាងណា​នោះ​ទេ​។​ ពួក​គេ​បាន​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​ថង់​ប្លា​ស្ទិ​ច​ដែល​មាន​សរីរាង្គ​មនុស្ស​ និង​ដៃ​ដែល​ដាច់​ចេញពី​ខ្លួន​នៅ​ក្នុង​តំបន់​នោះ​ ។​ ​ប៉ុន្តែ​គេ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​អំពើ​ដ៏​គួរ​ឲ្យ​ខ្លាច​បែប​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អ្វី​ និង​ថា​តើ​វា​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ​ឬទេ​។​ ​យុទ្ធនាការ​បោះ​ឆ្នោត​សម្រាប់​សមាជិក​សភា​…

ប្រទេសអាហ្វហ្គានីស្ថាន៖ មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក

មនុស្ស ៤នាក់ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែក ដែលផ្តោតលើរថយន្តក្រុងខ្នាតតូចមួយគ្រឿងនៅភាគខាងលិចទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាការបំផ្ទុះគ្រាប់បែកលើកទី៣ បានកើតឡើងនៅលើរថយន្តដឹកជញ្ជូនសាធារណៈក្នុងសប្ដាហ៍នេះ។ អ្នកនាំពាក្យនគរបាលក្រុងកាប៊ុល លោក Ferdaus Faramarz និយាយថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់ Pul-i-Sokhta ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ នៅថ្ងៃដដែល ជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់ និង…

​អាជ្ញាធរ​ប្រទេស​ Belarus​ បាន​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​​ចេញ​ប្រតិបត្តិការ​ប្រកាស​សញ្ញា​ អាសន្ន​ក្លែងក្លាយដើម្បី​បង្ខំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Ryanair​ ចុះ​ចត​ដើម្បីចាប់​អ្នកកាសែត​របស់​ក្រុមប្រឆាំង​ម្នាក់​នៅ​លើ​យន្តហោះ​នោះ

(​រ៉​យ​ទ័​រ​)​ កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​ប្រទេស​ Belarus​ បាន​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ចេញ​ប្រតិបត្តិការ​ប្រកាស​សញ្ញា​ អាសន្ន​ក្លែងក្លាយ​ថា​មាន​គ្រាប់បែក​ ដើម្បី​បង្ខំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Ryanair​ ចុះ​ចត​ បន្ទាប់​មក​បាន​ចាប់​អ្នកកាសែត​របស់​ក្រុមប្រឆាំង​ម្នាក់​នៅ​លើ​យន្តហោះ​នោះ​ ដែល​ទ​ង្វើ​នេះ​បាន​ ទទួល​ការ​ថ្កោលទោស​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។​ ​មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​បាន​ពិពណ៌នា​ថា​នេះ​ជា​ ការ​ប្លន់​យន្តហោះ​ ដែល​យន្ដហោះ​ដឹក​អ្នកដំណើរ​នោះ​ បាន​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ Athens​ ទៅ​កាន់​ប្រទេស​ Lithuania​ ដោយ​ភ្លាមៗ​នោះ​ត្រូវ​បាន​គេ​បង្វែរ​ទិស​ដៅ​ទៅ​កាន់​រដ្ឋ​…

គ្មាន​សញ្ញា​បទ​ឈប់​បាញ់​ណាមួយ​ដែល​នឹង​កើត​មាន​ឡើយ​ ទោះបី​មានការ​អំពាវនាវ​ជា​អន្តរជាតិ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជាង​មួ​យស​ប្តា​ហ៍​ក៏​ដោយ​

(Reuter)​ នៅ​ថ្ងៃ​ពុធ​ អ៊ី​ស្រា​អែ​ល​បាន​ទម្លាក់​គ្រាប់បែក​ទៅ​លើ​តំបន់​ហ្គា​ហ្សា​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ និង​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​បន្ត​បាញ់​រ៉ុក្កែត​ឆ្លង​ព្រំដែន​ដោយ​គ្មាន​សញ្ញា​បទ​ឈប់​បាញ់​ណាមួយ​ដែល​នឹង​កើត​មាន​ឡើយ​ ទោះបី​មានការ​អំពាវនាវ​ជា​អន្តរជាតិ​ឲ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជាង​មួ​យស​ប្តា​ហ៍​ក៏​ដោយ​។​ ​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា​ ពួក​គេ​កំពុង​បន្ត​ការ​វាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ហា​ម៉ាស​ និង​អ៊ី​ស្លា​ម​ជី​ហាត​ ប៉ុន្តែ​អ្នកនាំពាក្យ​យោធា​អ៊ី​ស្រា​អែ​ល​បាន​ទទួលស្គាល់​ថា​ ដោយសារ​តែ​គ្រាប់​មី​ស៊ី​ល​និង​កាំភ្លើងត្បាល់​ប្រមាណ​ ១២.០០០​ គ្រាប់​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ហ្គា​ហ្សា​ “​ពួក​គេ​នៅ​តែ​មាន​គ្រាប់​រ៉ុក្កែត​គ្រប់គ្រាន់​ដើម្បី​បាញ់​”​ ។​ ​នគរបាល​បាន​និយាយ​ថា​ កម្មករ​ជនជាតិ​ថៃ​ ០២​នាក់​ត្រូវ​បាន​សម្លាប់​ និង​មនុស្ស​ ០៧​ នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​បាញ់ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​…

មន្ទីរពេទ្យ​នៅ​តំបន់ Gaza៖ ដៃម្ខាងព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ និងដៃម្ខាងទៀតព្យាបាល​​អ្នក​រង​របួស​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក

តំបន់ GAZA ដែនដី​ប៉ាឡេស្ទីន កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​នៅ​ក្នុង​តំបន់ Gaza បាន​ប្រឹងប្រែង​ទប់ទល់​ជាមួយ​នឹង​កំណើន​នៃ​អ្នក​ជំងឺ​កូវីដ១៩។ អាជ្ញាធរ​បាន​រៀបចំ​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​ឲ្យ​ទូលាយ​ដើម្បី​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ផ្អាក​សេវា​សុខាភិបាល​មិន​សូវ​សំខាន់ និង​ត្រៀម​គ្រូពេទ្យ​សម្រាប់​អ្នក​ជំងឺ​ណា​ដែល​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម។បន្ទាប់ពី ការ​ទម្លាក់​គ្រាប់​បែក​បាន​ចាប់ផ្ដើម​កើតឡើង។ អំពើ​ហិង្សា​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​ប្រទេស​អ៊ីស្រាអែល​និង​មេដឹកនាំ​ក្រុម​ហាម៉ាស (Hamas) នៅ​ក្នុង​តំបន់ Gaza បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន ១០៣ នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​កុមារ ២៧…

ទោះបី​ជា​មាន​ការអំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ឲ្យ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​ក៏ដោយ​ អ៊ីស្រាអែល​នៅតែបន្ត​ធ្វើ​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ភេរវកម្ម

តំបន់​ GAZA ដែនដី​ប៉ាឡេស្ទីន ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​គ្រោង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ចំពេល​មាន​កិច្ច​ប្រឹងប្រែង​ការទូត​បន្ទាន់​ដែល​មាន​គោល​បំណង​រារាំង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដែលបាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង ២០០ នាក់។ អ្នក​កាសែត ​AFP ​ម្នាក់​បាន​រាយ​ការណ៍​ថា គ្រាប់​កាំភ្លើង​ដែល​មាន​ផ្សែង​ខ្មៅ​បាន​ផ្ទុះ​នៅ​លើ​អគារ​នៅ Gaza ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់ពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ទោះបី​ជា​មាន​ការអំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ឲ្យ​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​ក៏ដោយ​ ក៏​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា អ៊ីស្រាអែល​នឹង​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​ភេរវកម្ម។…

ប្រទេស​អាហ្វហ្កានីស្ថាន៖ យ៉ាង​តិច មនុស្ស​១៦នាក់បានស្លាប់ បន្ទាប់ពីភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​វិហារ​អ៊ីស្លាម

អំពើភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​វិហារ​អ៊ីស្លាម​នៅ​ជាយ​ក្រុង​កាប៊ូល​បាន​កើត​ឡើង ខណៈ​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​សូត្រធម៌​នា​រសៀល​ថ្ងៃ​សុក្រ ទី១៤ ឧសភា និង​ត្រៀម​បិទបញ្ចប់​ពិធី​តម​អាហារ​នៅ​ថ្ងៃ​សៅរ៍ ទី១៥ ឧសភា។ នេះ​ជា​ការ​កត់សម្គាល់​ទី១។ ចំណែក​ការ​កត់សម្គាល់​ទី២ មាន​ពីរ​ចំណុច ទី១ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ចលនា​ឧទ្ទាម​តាលីបង់​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេល ៣ថ្ងៃ​ដោយ​រាប់​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា និង​ចំណុច​ទី២ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ពេល​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​អាមេរិក​ទើប​បាន​ដក​ទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​កង់ដាហារ​កាល​ពី​ថ្ងៃ​ពុធ…

ហិង្សាកាន់តែខ្លាំង រវាងក្រុមហាម៉ាសប៉ាឡេស្ទីន និង​កងទ័ពអ៊ីស្រាអែល នៅប៉ុន្មានថ្ងៃចុងក្រោយ​នេះ

ស្ថានការណ៍កាន់តែចលាចល និងហិង្សាខ្លាំងណាស់ នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ។ ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បាន​បាញ់គ្រាប់រ៉ូកែត យ៉ាងហោចជាង​២០០​គ្រាប់ ដោយ​ក្នុងនោះ ជាង១០០គ្រាប់បានបាញ់សំដៅទៅ​ទីក្រុងតែលអាវីវ ដែលជាទីក្រុងធំទី២​របស់​អ៊ីស្រាអែល ហើយ​ប្រមាណ​១០០គ្រាប់ទៀត បានសំដៅទៅ​ក្រុង Beersheva ស្ថិតនៅភាគខាងត្បូង​អ៊ីស្រាអែល។ ចំណែក​ក្រុមកម្លាំងប៉ាឡេស្ទីនមួយទៀត ឈ្មោះ ក្រុមជីហាដអ៊ីស្លាម ក៏បាន​ប្រកាសថា នៅវេលាម៉ោង៥ទៀបភ្លឺ…

ក្រុម​បះបោរ​តា​លី​បង់​​ នឹង​អនុ​វត្តបទ​ឈប់​បាញ់​រយៈពេល​ ៣​ ថ្ងៃ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ Eid​ របស់​សាសនា​អ៊ី​ស្លា​ម​

(Reuter)​ ក្រុម​បះបោរ​តា​លី​បង់​បាន​និយាយ​ថា​ ពួក​គេ​នឹង​អនុ​វត្តបទ​ឈប់​បាញ់​រយៈពេល​ ៣​ ថ្ងៃ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ Eid​ របស់​សាសនា​អ៊ី​ស្លា​ម​ ដោយ​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​នេះ​ បន្ទាប់​ពី​មាន​អំពើ​ហឹ​ង្សា​បាន​កើត​ឡើងជា​ច្រើន​ស​ប្តា​ហ៍​ ។​ ​អ្នកនាំពាក្យ​ក្រុម​បះបោរ​តា​លី​បង់​លោក​ Mohammad​ Naeem​ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “​ដើម្បី​ឲ្យ​ក្រុម​ Mujahideen​ ផ្តល់​នូវ​បរិយាកាស​សន្តិភាព​ និង​សុវត្ថិភាព​ជា​ថ្មី​ម្តងទៀត​ដល់​ជនរួមជាតិ​របស់​យើង​ក្នុងអំឡុងពេល​…