ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងរបើកដំបូលផ្ទះពលរដ្ឋចំនួន០៣ខ្នង

កំពង់ឆ្នាំងៈ ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលអោយ រលំធ្លាក់ពីលើជើងសសរ របើកដំបូល ផ្ទះប្រជាពលរដ្ឋ ចំនួន០៣ខ្នង នៅភូមិជរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងករណីគ្រោះថ្នាក់ធម្មជាតិនេះ គឺមិនបណ្តាលអោយរងគ្រោះ ដល់មនុស្សសត្វទេ…

ស្ត្រីម្នាក់បើកម៉ូតូបត់ឆ្វេងត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តបុកចំពាក់កណ្ដាល បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ព្រះវិហារៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅចំណុចបាក់ភ្លុក ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៣និង៨៤ បង្កឡើងដោយម៉ូតូ ជិះពីលិចទៅកើតបត់ឆ្វេងត្រឡប់ក្រោយ ក៏ត្រូវរថយន្តដែលកំពុងធ្វើដំណើរមកពីទិសខាងកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូតែម្ដងទៅ ។ – អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។…

Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្កុកទុកសម្ភារៈរោងការទាំងស្រុង រាលដាលដល់ផ្ទះអ្នកជិតខាង និងរថយន្ត ១គ្រឿង

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ម្ចាស់ឃ្លាំងរងគ្រោះឈ្មោះ អ៊ុន សុខឈាន់ ភេទប្រុស…

បុរសម្នាក់ស្រវឹងស្រា​ បើកម៉ូតូលឿន ទៅបុកដើមឈើ បណ្ដាលឲ្យស្លាប់មួយរំពេច នៅកន្លែងកើតហេតុ

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូបុកដើមឈើ) ចំនួន ០១នាក់ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ២០២១…

បុរសម្នាក់បើករថយន្តកូរ៉េដឹកត្រី បុកគូទឡានធុនធំ បណ្តាលឲ្យគាបតៃកុងក្នុងកាប៊ីន រងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តកូរ៉េដឹកត្រី ទៅបុកគូទរថយន្តធុនធំមួយគ្រឿមិនស្គាល់ម៉ាក បណ្តាលឲ្យគាបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ស្ថិតត្រង់ចំណុចមុខការដ្ឋាន ក្រឡុកស៊ីម៉ង់ត៍មួយកន្លែង តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញជនរងគ្រោះខាងលើ បើកបររថយន្តកូរ៉េមួយគ្រឿងដឹកត្រី…

រថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

កណ្តាលៈ នៅថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១១០នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សភាពរឿងហេតុ៖…

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយម៉ូតូ ២គ្រឿងបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យតងរបួសធ្ងន់ទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-0786…

រថយន្តនីសាន់បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តស្ដារិចពេញទំហឹង បណ្ដាលឲ្យជ្រុលទៅបុករថយន្ត ៣គ្រឿងទៀត រងការខាត

ភ្នំពេញៈ កាលវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តនីសាន់ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ01 2.1032 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៩ បើកឆ្លងផ្លូវពីជើងទៅត្បូងបោះពួយយ៉ាងលឿន…

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ចំពោះការផាកពិន័យ រថយន្ដមួយគ្រឿង កែច្នៃខុសលក្ខណៈបច្ចេកទេស

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ ក្រុមការងារ ប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺ ជូនសាធារណៈជន អ្នកសារព័ត៌មាន អ្នកនិយមលេង បណ្ដាញសង្គមហ្វេសប៊ុក អោយបានជ្រាបថា៖ ដើម្បីពង្រឹងការងារ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពនិងកាត់បន្ថយករណីគ្រោះចរាចរណ៍ អោយនៅកំរិតអប្បបរមា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ទាមទារដាច់ខាតត្រូវតែពង្រឹងសមត្ថភាព និងឈរ លើគោលការណ៍ជាធរមាន ក្នុងនោះការអនុវត្តច្បាប់…

រថយន្តបុកម៉ូតូរ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត​ FORD​ RAPTOR​ បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉​ដឹក​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​រងរ​ បួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​។​ ហេតុការណ៍​ គ្រោះថ្នាក់​ ចរាចរណ៍​ នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១១​និង​១៨​នាទី​ ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​ ២០២១​ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ ខាងកើត​បង្គោលគីឡូម៉ែត្រ​៨០៤​…