ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យបុរស០២នាក់បងប្អូនស្លាប់ នៅខេត្តក្រចេះ
ក្រចេះ: នៅវេលាម៉ោង២០និង៣៥នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកគោយន្តកន្រ្តៃពីក្រោយ ស្របទិសគ្នា បណ្តាលឲ្យបុរស០២នាក់បងប្អូនស្លាប់ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦៤-៣៦៥ ស្ថិតនៅភូមិស្រែត្រែងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ…