ឯកឧត្តម ហ៊ុន ម៉ានី៖ កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន
កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។ ការចាប់ផ្តើមដំណើរឆ្ពោះទៅការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា…