អ្នកលាងម៉ូតូម្នាក់ផ្ទុះបំពង់ខ្យល់បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទី មានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ ១គ្រឿង បានបណ្តាលអោយត្រូវរបួសស្ត្រីម្នាក់ឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ…

ស្លាប់៣នាក់ នៅស្រុកអូរជ្រៅ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការរងការិយាល័យ…

ព្រលឹងចុងសក់! រថយន្តដឹកខ្សាច់ «មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ» បើកបុករបងសាលារៀនអនុវត្តគរុកោសល្យ បង្កការភ្ញាក់ផ្អើល

កណ្ដាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង ៥០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតម្ដុំរង្វង់មូលព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់ «មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ» បើកសុខៗ ស្រាប់តែជ្រុលទៅបុករបងសាលារៀនអនុវត្តគរុកោសល្យ។ ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ហើយមូលហេតុ…

អ្នករស់នៅស្រុកមួយចំនួននៃខេត្ត/រាជធានីទាំង៥ នេះ សូមប្រុងប្រយ័ត្នហាមប៉ះពាល់ ឫឡើងបង្គោល…

អគ្គិសនីកម្ពុជាៈ អ្នករស់នៅស្រុកមួយចំនួននៃខេត្ត/រាជធានីទាំង៥ នេះ សូមប្រុងប្រយ័ត្នហាមប៉ះពាល់ និងឡើងបង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

អគ្គិភ័យឆេះបឹងហ្គាឡូ «ណេតឈើលរ៉ល» នៅក្រុងកោះរ៉ុង

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះបឹងហ្គាឡូ «ណេតឈើលរ៉ល» មួយខ្នង ប្រភេទឈើប្រក់ស្បូវ បានឆេះអស់ទាំងស្រុងទំហំ ៤មx៦ម ។ មូលហេតុ៖ មិនទាន់ដឹងទ្បើយ…

ថ្ងៃស្អែក អ្នកបាត់បំដង ស្ថិតតាមតំបន់ ដែលអាជ្ញាធរជូនដំណឹង សូមបងប្អូនកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់ ក្រែងមានគ្រោះថ្នាក់..

សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ផ្អើលសមត្ថកិច្ចខណ្ឌពោធិសែនជ័យនិងកំបូល! បុរសម្នាក់ដឹកទឹកដោះគោស្រស់ខុសច្បាប់ជាង៤០០ដបតាមរ៉ឺម៉ក ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ១០ព្រឹក ខែមករា ឆ្នាំ២០២០ ផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់និងរ៉ឺម៉ក ដឹកទឹកដោះគោស្រស់នាំចូលរំលោភកម្មសិទ្ធបញ្ញា។ ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងដេញតាមឃាត់ រ៉ឺម៉កមួយគ្រឿងខាងលើ តាំងពីរង្វង់មូលចោមចៅ ខណ្ឌពោធិសែនជ័យ រហូតដល់ផ្លូវជាតិលេខ៣…

រថយន្តស៊េរីទំនើបតម្លៃជិត២០ម៉ឺនដុល្លារ ប៉ះគ្នាជាមួយរថយន្តTAXI ភ្នំពេញ-ក្រចេះ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ6A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃជិត២០ម៉ឺនដុល្លារ ប៉ះគ្នាជាមួយរថយន្ត TAXI ភ្នំពេញ ក្រចេះ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង…

ករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវលេខ២៧៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកម៉ូតូ ចំណុចមុខសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតក្នុងភូមិព្រែកប្រសព្វកណ្តាល ឃុំ/ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ករណីនេះ បណ្ដាលឲ្យមនុស្សចំនួន ៤នាក់ រងរបួសធ្ងន់ ២នាក់ប្រុស រងរបួសស្រាល ២នាក់ប្រុស…

រថយន្តហាយឡែនឌ័រ បើកកៀរម៉ូតូសេ១២៥ ដួលបោករងរបួសធ្ងន់ សន្លប់ស្ដូកម្នាក់

ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តហាយឡែនឌ័រ បើកកៀរម៉ូតូសេ១២៥ ធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ផ្អែកតាមឯកសារអត្តសញ្ញាប័ណ នៅជាប់តាមខ្លួន ជនរងគ្រោះឈ្មោះ ប៉ែន យ៉ត ភេទប្រុស…