LEXUS RX400 សង្ស័យជារបស់មន្ត្រីប៉ូលីសពន្លះជាមួយម៉ូតូរងរបួសធ្ងន់ម្នាក់នៅ ស្រុកព្រៃនប់

ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៏មួយដែលបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦០.១៦១ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត LEXUS RX400 ពណ៌ស បើកបរដោយឈ្មោះអេង ចាន់តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ…

ជិះម៉ូតូបុកកាឡេថងស្លាប់ផ្អើលនៅស្រុកសំបូរ

ក្រចេះៈ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីនៅចំណុចភូមិស្រែត្រែង១ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ លើផ្លូវជាតិលេខ7 ចន្លោះបង្គោលគីឡូម៉ែត្រលេខ361.362 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ឌុបគ្នាពីនាក់បានបុក និងកាឡេថង ពីក្រោយក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅ ជើង បណ្ដាល អោយនាក់ឌុបស្លាប់នៅកន្លែងកើតហេតុម្នាក់ប្រុសនិងរងរបួសធ្ងន់ម្នាក់។ ម្ចាស់កាឡេថងបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំក្បាលដំរី…

រថយន្ត Highlanderប៉ះរថយន្តទំនើបរបស់មន្ត្រីនគរបាលផ្កាយ២ដោះស្រាយគ្នាមិនត្រូវអូសទៅខណ្ឌមានជ័យ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បើករថយន្ត Highlander មួយគ្រឿង ក្នុងស្ថានភាពស្រវឹង តិចៗ បានបត់ស្ដាំ ស្របពេលជាមួយរថយន្ត Mazda ស៊េរីទំនើបមួយគ្រឿងទៀត ជារបស់មន្ត្រីនគរបាលពាក់ផ្កាយពីរ ដែលបត់ស្ដាំស្របគ្នាដែរស្រាប់តែប៉ះគ្នា ធ្វើឲ្យកកិត ថ្នាំរថយន្តទាំងពីរបន្តិចបន្តួចប៉ុណ្ណោះ តែភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី១១…

ហិង្សាក្នុងគ្រួសារប្រពន្ធមានកាំបិតក្នុងដៃវាសចំពោះប្តីហូរឈាមប្តីអង្វរសមត្ថកិច្ចមិនឲ្យចាប់ប្រពន្ធ

ត្បូងឃ្មុំៈ ហិង្សា ក្នុង គ្រួសារ មួយ បាន កើតឡើង ខណៈ បុរស ជា ប្តី ទៅ ផឹកស៊ី ជាមួយ មិត្ត លុះ យូរ ពេក ប្រពន្ធ ក៏…

រថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2 AA-5721បុកអ្នកដើរឆ្លងផ្លូវស្លាប់អ្នកបើកគេចខ្លួនបាត់

បាត់ដំបងៈ បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តមាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2 AA-5721បុកស្លាប់នៅនិងកន្លែងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នៅចំណុចក្រុមទី ៥ ភូមិ ឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន លើផ្លូវជាតិលេខ៥៩អា។ សមត្ថកិច្ចឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើករវាងរថយន្ដនឹងអ្នកថ្មើជើង រថយន្ដ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2 AA-5721អ្នកបើកបរមិនស្គាល់អត្តសញាណ…

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសស្រាលម្នាក់នៅកូនមុំ

រតនគិរីៈ នៅវេលាម៉ោង៨ថ្ងៃទី១៤ខែ០៤ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងមូតូចំណុចមុខផ្ទះលោកហេងចាន់ថនភូមិ០១ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីលើផ្លូវជាតិលេខ៧៨ ចន្លោះបង្គោល534និង533។ ម៉ូតូម៉ាកគុប ចាស់ ស្លាកលេខគ្មានអ្នកបើកបរឈ្មោះញៀនសុផាតភេទប្រុសអាយុ៦៧ឆ្នាំជនជាតិខ្មែរស្នាក់នៅបណ្តោះ អាសន្នភូមិ៣ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីមិន រងរបួសធ្ងន់បែកក្បាលស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ។ ម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1Q 0704 អ្នកបើកបរឈ្មោះ ចិន សារឿនភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅភូមិ២ឃុំស្រែអង្រងស្រុកកូនមុំខេត្តរតនគិរីរងរបួសស្រាល។ ម៉ូតូទាំង២គ្រឿងបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាតែម្តង។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងជំនាញបានវាវែងកន្លែងកើហេតុនិងយកវត្ថុតាំងមករក្សាទុកនៅអធិការ ដោយឡែកសាកសពត្រូវបានប្រគល់ជូនឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ម៉ូតូបុកម៉ូតូរបួសធ្ងន់៣នាក់នៅស្រុកទ្រាំង

តាកែវៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យងរបួសធ្ងន់ទាំងសងខាងចំនួន៣នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៩លេីកំណាត់ផ្លូវខេត្ត២៩បេត្រង់ចំណុចភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទាំង ខេត្ត តាកែវ ។ ម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅជិះដោយឈ្មោះណយ ណនភេទប្រុសអាយុ២៧ ឆ្នាំ មុខរបរកសិកររស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំស្រុកទាំងខេត្តតាកែវ។ ម៉ូតូមួយគ្រឿងទៀតម៉ាកស្កុពីពណ៌សពាក់ស្លាកលេខតាកែវ1N 1629 ជិះដោយឈ្មោះមឿង…

យុវជនម្នាក់រងរបួសធ្ងន់ដាច់ប្រអប់ជើងម្ខាងស្តែងៗភាគីបង្កគេចខ្លួនបាត់ស្រមោល

ត្បូងឃ្មុំៈ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ០៥ នាទី នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៩៩-២០០ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើត ឡើងរវាងរថយន្ត…

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូបុកម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់

កំពង់ធំៈ វេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ តាមផ្លូវលំក្រាលកៅស៊ូសម្ដេចហ៊ុន សែន ក្រវ៉ា ចំណុចភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរស២នាក់និងរបួសធ្ងន់យុវជនម្នាក់។ សមត្ថកិច្ចឲ្យដឹងថា ខូចខាតម៉ូតូ០២គ្រឿងម៉ូតូមួយគ្រឿងម៉ាកYamaha ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CT-8013 ទិសដៅលិចកើតបើកដោយឈ្មោះ…

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅឈូក

កំពតៈ សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៤រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងម៉ូតូ និងម៉ូតូ មានទិសដៅបញ្រ្ចាសគ្នា នៅលើកំណាត់ផ្លូវខេត្ត ឈូក-ដងទង់ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតនៅភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក៕