ទុស្សេខ្សែចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋ១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង ៤៥ នាទី មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចភូមិអូរូង…

មន្ត្រីយោធាម្នាក់រងរបួសធ្ងន់ ក្រោយបើកម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន និងសិស្សស្រីម្នាក់រងរបួសស្រាល

កំពង់ធំៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រពាំងសាលា ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល។ ម៉ូតូម៉ាក ហុងដាវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វុធ សុខឃី…

Update៖ បុរស២នាក់រងរបួសធ្ងន់ក្នុងករណីអគ្គិភ័យឆេះហ្គារ៉ាសាំង LHR នៅស្រុកឈូក

កំពតៈ កាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ តាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត មានករណីអគ្គិភ័យឆាបឆេះហ្គារ៉ាសាំង LHR បណ្ដាលឲ្យមានមនុស្សរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះទី១ឈ្មោះ ឃិន បញ្ញា…

អគ្គិភ័យឆេះការ៉ាស់សាំង LHR បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅស្រុកឈូក

កំពតៈ (ព័ត៌មានបមឋ) នៅវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ តាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ខេត្តកំពត មានករណីអគ្គិភ័យឆេះការ៉ាស់សាំង LHR បណ្ដាលឲ្យមានមនុស្សរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជនរងគ្រោះទី១ឈ្មោះ ឃិន…

ជិះឌុបប្រពន្ធនិងកូន ធ្វើដំណើរតាមផ្លូវ ទៅប៉ះរថយន្តបត់ឆ្លង បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

កំពង់ធំៈ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ត្រង់ចំណុចភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។ ហេតុការណ៍នេះ បានបណ្តាលឲ្យរបួសមនុស្ស ០៣នាក់ (ធ្ងន់ម្នាក់) និងខូចម៉ូតូ ០១គ្រឿង។ ដំណើររឿង៖…

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើកម៉ូតូវ៉ាជែងគោយន្ត ទៅបុកម៉ូតូមួយគ្រឿងទៀត

កំពង់ធំៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទីព្រឹក លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិប្រាសាទ ឃុំឈូក ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុកម៉ូតូ។ ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1H-8220 បើកបរទិសដៅពីកើតទៅលិចដោយឈ្មោះ…

មេរោគរាតល្បាតក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺត្រូវបានសមត្ថកិច្ចបង្រ្កាបបាន១១នាក់ដកហូតសម្ភារៈរបស់ជនរងគ្រោះម៉ូតូ០៦គ្រឿងរួមជាមួយវត្ថុតាងមួយចំនួនទៀត

កំពង់ស្ពឺៈ ក្រុមចោរប្លន់ម៉ូតូឆ្លងដែនអស់លក្ខណ៍ត្រូវបានជំនាញព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់យកម៉ូតូកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីព្រឹកនៅផ្លូវលំភូមិក្បាលអូឃុំព្រះស្រែស្រុកឧដុង្គតាមការបំភ្លឺពីជនរងគ្រោះចោរប្លន់ម៉ូតូមានគ្នា០៤នាក់ជិះម៉ូតូ២គ្រឿងឈ្មោះឡូញលីភេទប្រុសអាយុ៥០ឆ្នាំនៅភូមិឃុំកេីតហេតុមុខរបរកសិករ។ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតអគ្គស្នងការនគរបាលជាតិឯកឧត្ដម វ៊ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រុកឧដុង្គម្ចាស់ករណីនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាក្រុមចោរប្លន់និងខ្សែរយៈបណ្ដាញក្រុមដង្កូវសង្គមជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ១១នាក់មេក្លោងនិងអ្នកសមគំនិតដកហូតបានម៉ូតូ៦គ្រឿងរកឃេីញម្ចាស់(ជនរងគ្រោះម៉ូតូ០៣គ្រឿង)។ ជនល្មើសបង្រ្កាបថៃ្ងដំបូងចំនួន៥នាក់៖ ១.ឈ្មោះស៊ុនសុវណ្ណារ៉ាហៅឃីមភេទប្រុសអាយុ១៧ឆ្នាំនៅភូមិទួលពង្រឃុំស្វាយស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។២.ឈ្មោះសេងសុភក្តិភេទប្រុសអាយុ១៧ឆ្នាំនៅភូមិខ្យាងឃុំស្វាយស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៣.ឈ្មោះសុងវ៉ានភេទប្រុសអាយុ២០ឆ្នាំនៅភូមិគន្ថំឃុំវាលពន់ស្រុកថ្ពងកំពង់ស្ពឺ។៤.ឈ្មោះសុខសំជុនភេទប្រុសអាយុ២៥ឆ្នាំនៅភូមិផ្សារត្រាចឃុំលង្វែកស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។៥.ឈ្មោះម៉ាន់ហៃភេទប្រុសអាយុ២៥ឆ្នាំនៅភូមិផ្សារត្រាចឃុំលង្វែកស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។ដកហូតម៉ូតូចំនួន៤គ្រឿងដាវ១ដើមទូរស័ព្ទដៃ៣គ្រឿងនិងម្សៅក្រាមសង្ស័យគ្រឿងញៀន៣កញ្ចប់។ម៉ូតូហុងដាសេ១២៥ស៊េរី២០១៩ពណ៌ខ្មៅ1គ្រឿងម៉ូតូzoommerXពណ៌លឿង១គ្រឿងម៉ូតូនិចពណ៌សម៉ូតូហុងដាសេ១២៥ស៊េរី២០១៩ពណ៌ខ្មៅ១គ្រឿង។ ជនល្មើសបង្រ្កាបនៅថៃ្ងបន្ទាប់ចំនួុន៦នាក់៖ ១.ឈ្មោះម៉ាត់គ្រីមភេទប្រុសអាយុ២៨ឆ្នាំនៅភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។២.ឈ្មោះវ៉ាតវ៉ូហៅធុងភេទប្រុសអាយុ១៨ឆ្នាំនៅភូមិថ្មីខ្មែរឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ៏យកំពង់ឆ្នាំង។៣.ឈ្មោះអ៊ីមផល្លីភេទប្រុសអាយុ១៨ឆ្នាំនៅភូមិតាំងក្រងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៤.ឈ្មោះម៉ាចភ័ក្ត្រាភេទប្រុសអាយុ១៧ឆ្នាំនៅភូមិ+ឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៥.ឈ្មោះម៉ាំរស្មីភេទប្រុសអាយុ១៨ឆ្នាំនៅភូមិខ្មែរថ្មីឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង៦.ឈ្មោះថាពៅភេទប្រុសអាយុ២០ឆ្នាំនៅភូមិព្រៃញៀបឃុំឈូកសស្រុកកំពង់ត្រឡាច(ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។ដកហូតម៉ូតូ២គ្រឿងម៉ូតូម៉ាកនិចពណ៌ខ្មៅម៉ូតូហុងដាសេ១២៥ឆ្នាំ២០១៩ពណ៌ខ្មៅប្លន់កាលពីថៃ្ង(23.01.2020ឈ្មោះវ៉ាតវ៉ូ.អ៊ីមផល្លី.ម៉ាចភក្រ្តា.ម៉ាំរស្មីទាំងបួននាក់រួមគ្នាធ្វើសកម្មភាពប្លន់ជនរងគ្រោះដោយស្ទាក់វាយតែម្ដង)។ នេះជាយុទ្ធនាការក្ដៅលើកទី២ក្នុងអំឡុងមួយខែចុងឆ្នាំ២០១៩ដើមឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្រ្កាបក្រុមចោរប្លន់(កាំបិតផ្គាក់)និងក្រុមធាក់ស្ទាក់ប្លន់ម៉ូតូតាមផ្លូវលំផ្លូវជាតិមួយចំនួនក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នមុខសញ្ញាជាក្រុមចោរប្លន់ទាំង១១នាក់ត្រូវជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់៕  

សិស្សសាលា២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ចុងក្រោយអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំៈ កាលពីវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវៀងក្រុង ត្រង់ចំណុចច្រមុះជ្រូកតោ៨ ស្ថិតភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីសិស្សសាលា២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវ។ ជនរងគ្រោះចំនួន៣នាក់រួមមាន៖ ១/ឈ្មោះ ឈាង ឌីណា ភេទប្រុស…

សង្ស័យងងឹត អ្នកបើកមើលមិនសូវឃើញ ជិះម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ស្លាប់ និងរបួស ៣នាក់

បាត់ដំបងៈ កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៥៧ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ និងរបួសស្រាល ៣នាក់។ ជនរងគ្រោះទី១ ឈ្មោះ យំ សំបិន ភេទប្រុស អាយុ២៧ឆ្នាំ…

សិស្សសាលា ២នាក់ ជិះម៉ូតូបុករថយន្តបើកថយក្រោយ បណ្ដាលឲ្យស្លាប់ម្នាក់ ឯម្នាក់ទៀតរបួសធ្ងន់

កំពង់ធំៈ កាលពីវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ គ្រឿន.សុខគា ភូមិអូរគ្រូកឯ ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្ត ដែលបើកថយក្រោយ ឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ២នាក់…