ទំនាស់ពាក្យសំដីបន្តិចបន្តួច ក្រុមយុវជនចំនួន ០២ក្រុមប្រើប្រាស់កាំបិតដេញកាប់គ្នា ផ្អើលនគរបាលចុះឃាត់ខ្លួនបានចំនួន ១៣នាក់

បាត់ដំបងៈ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ…

បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនអ្នកលេងចំនួន០៧នាក់ ធ្វើការអប់រំ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល បានធ្វើការចុះបង្ក្រាបអប់រំអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ចំនួន ០១លើក ឃាត់ខ្លួនចំនួន០៧នាក់ ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល…

បង្រ្កាបករណីគ្រឿងញៀន នៅក្នុងមូលដ្ឋាន ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់

បាត់ដំបងៈ នៅថ្ងៃទី១១និងទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស និងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនគរបាលខេត្ត រួមទាំងយោបល់ របស់លោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន…

ករណីចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ អនុវត្តដីកាក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ ស្រាប់តែប្រទះឃេីញគ្រឿងញៀនជាច្រេីននៅជាមួយមុខ សញ្ញាជាជនសង័្សយ នៅឯខេត្តបន្ទាយ មានជ័យ៖ លពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១ អនុវត្តតាម យោបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ…

បុកបន្តកន្ទុយគ្នា៣តង់បណ្តាលឲ្យស្លាប់៣នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកបវេល

បាត់ដំបងៈ នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង៥និង៤០នាទី ផ្លូវ៥៧B ក្រុមទី៦ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តម៉ាក់ LEXUS LS400 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-9396 (អ្នកបើកបរ…

បង្រ្កាបជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូពីស្រុកថ្មគោល ត្រូវសមត្ថកិច្ចក្របួចបាននៅស្រុកបវេល ខេត្តបាត់ដំបង ក្រោយកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ

បាត់ដំបងៈ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០ នាទីនៅក្រុមទី០៧ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល មានការភ្ញាក់ផ្អើលមួយ ដោយសារមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រី មសេ១២៥ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1X-0161 ជារបស់ជនរងគ្រោះឈ្មោះ ហន តុញ ភេទប្រុសអាយុ៣៩…

ឃាត់ខ្លួនអប់រំក្មេងទំនើង​០៥នាក់ ​មានកាំបិតដាក់តាមខ្លួននៅស្រុកបវេល​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២១​ វេលាម៉ោង ២១និង៣០នាទី​ កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុកបវេល​ បានធ្វើការឃាត់ខ្លួនក្មេងទំនើង​ ចំនួន០៥នាក់​ នៅចំណុចបុរីយិនម៉ាន់​ ស្ថិតនៅភូមិសង្កែវា​ ឃុំបវេល​ ស្រុកបវេល​ ដែលបានដើរលេង ហើយមានអាវុធ​ (កាំបិត)​ ដាក់តាមខ្លួនដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។…

ចិត្តធំ! ខឹងឪពុកម្តាយស្តីបន្ទោស រត់ទៅចង.ករ សម្លាប់ខ្លួនលើដើមអំពិលក្រោយផ្ទះ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់១នាក់ស្ថិតក្នុងក្រុមទី១០ ភូមិគោក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី។ ជនរងគ្រោះឈ្មោះខុម សុខុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ តាមការបំភ្លឺពីឈ្មោះវួចកាតភេទស្រីអាយុ៥៧ឆ្នាំមុខរបរធ្វើស្រែត្រូវជាម្ដាយបង្កើតបានអោយដឹងថាកូនប្រុសរបស់ខ្លួននេះមានជំងឺសរសៃប្រសាទរយៈពេល០៣ឆ្នាំមកហើយប្រើថ្នាំជាប្រចាំ។រហូតដល់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១កូនប្រុសខាងលើនេះបានហូបបាយទឹកហើយរករឿងសុំលុយយកទៅទិញស្រាផឹកហើយក៏ត្រូវឪពុកស្ដីបន្ទោស។រហូតដល់ម៉ោង១៥ជាងក៏បាត់ពីផ្ទះក៏នាំគ្នាដើររកពេញមួយយប់តែរកមិនឃើញ។លុះព្រឹកឡើងឈានចូលថ្ងៃទី០៧ខែមេសាឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទីបាននាំគ្នាដើររកបន្តទៀតក៏រកឃើញកូនប្រុសចងកសម្លាប់ខ្លួននៅលើដើមអំពិលខាងក្រោយផ្ទះ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំនិងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅដល់ទីកន្លែងកើតហេតុសមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះឈ្មោះខុមសុខុនពិតជាស្លាប់ដោយសារចងករសម្លាប់ខ្លួនពិតប្រាកដ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕…

ខឹងគេទារលុយជំពាក់ថ្លៃលក់ដំឡូងទាញដំបងវាយបែកក្បាលដេរ៥ថ្នេរត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបានជាតិបានឲ្យដឹងថាកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយវាយ១ដំបងចំក្បាលបណ្តាលអោយបែកចំនួន៥ថ្នេរ។ ករណីនេះកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រត្រង់ចំណុច ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។ ជនសង្ស័យឈ្មោះស៊ុន សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបឹងរាំង សង្កាត់អូរមាល់ ក្រុង-ខេត្តបាត់ដំបងមកស្នាក់នៅស៊ីឈ្នួលចាំចំការដាំដំឡូងមីភូមិ-ឃុំខាងលើបានយកដំបងឈើវាយទៅលើជនរងគ្រោះ១នាក់ឈ្មោះសៀង ម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ…

បង្រ្កាបជនប្រុស-ស្រីចំនួន៧នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យប្រុស.ស្រី ចំនួន០៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។ លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន…