រថយន្តដឹកទំនិញធុនធ្ងន់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុករ៉ឺម៉កកង់បីនិងរថយន្ត៤គ្រឿងទៀតនៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងកាដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទីនៅលើផ្លូវជាតិលេខ៥កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០១ភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់រថយន្តធុនស្រាលបួនគ្រឿងនិងម៉ូតូកង់បី។ លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានរាយការណ៍អោយដឹងថាមានរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌សពាក់ផ្លាកលេខបាត់ដំបង3A-3855បើកបរពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន។លុះដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនជាប់បានបុកម៉ូតូកង់បីពណ៌ឈាមជ្រូកគ្មានស្លាកលេខបើកទិសស្របគ្នាចំពីក្រោយរួចជ្រុលទៅបុករថយន្តធុនស្រាលបួនគ្រឿងក្នុងទិសស្របគ្នា។ ទី១.រថយន្តម៉ាកកាមរីCamryពណ៌សស៊េរីឆ្នាំ១៩៩៥ពាក់ស្លាកលេខនប2-2356(បុកចំពីក្រោយ)។ ទី២.រថយន្តរេហ្វ៤REV4ពណ៍សស៊េរី២០០២ពាក់ផ្លាកលេខភ្នំពេញ2AP-7321(បុកត្រង់ចំហៀងខាងឆ្វេង)។ ទី៣.រថយន្តកូរ៉ូឡាCOROLAពណ៍សស៊េរី១៩៨៨ពាក់ផ្លាកលេខភ្នំពេញ2E-3656(បុកត្រង់ចំហៀងខាងឆ្វេង) ទី៤.រថយន្តកាមរីCamryពណ៌ស្លែស៊េរី១៩៩៦ពាក់ស្លាកលេខពោធិ៍សាត់2A-0160បើកក្នុងទិសដៅផ្ទុយចំពីមុខផ្នែកខាងស្តាំនិងបណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ចំនួន០១នាក់។ក្នុងនោះ១.អ្នកបើកបររថយន្តHYUNDAIឈ្មោះលីពីសាន់ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិវត្តរកាសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង២.អ្នកបើកបរម៉ូតូកង់បីឈ្មោះញឹមឌីណាភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង៣.អ្នកបើកបរថយន្តCAMRY៩៥ឈ្មោះដាំមករាភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិទំនាបឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង៤.អ្នកបើកបររថយន្តRave4ឈ្មោះបួនសុវណ្ណរ័ត្នភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិបោះពួយឃុំលាចស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់៥.អ្នកបើកបររថយន្តCOROLAឈ្មោះភិនស៊ីដាភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិទំនប់ទឹកឃុំបវេលស្រុកបវេលខេត្តបាត់ដំបងនិង៦.អ្នកបើកបរថយន្តCAMRY៩៦ឈ្មោះទូចផានិតភេទប្រុស៤៧ឆ្នាំរស់នៅភូមិស្វាយធំឃុំអូរដំបង២ស្រុកសង្កែខេត្តបាត់ដំបង។ ករណីនេះកម្លាំងនគរបាលស្រុកថ្មគោលបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងរួចប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕  

អគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារៈមួយកន្លែងនៅស្រុកបវេល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទី នៅចំណុចក្រុមទី១ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារៈមួយកន្លែងបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។ ម្ចាស់ឈ្មោះឡៅ ស៊ីនួន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការរាយការណ៍ពីកម្លាំងនគរបាលស្រុកបានអោយដឹងថារោងដែលត្រូវអគ្គិភ័យឆេះបំផ្លាញមានទំហំ៣ម៉ែត្រ×៤ម៉ែត្រធ្វើពីឈើប្រក់សង្គ័សីជញ្ជាំងសង្គ័សី។ក្នុងនោះការខូចខាតរួមមានម៉ូតូធូដេ(កូនទា)០១គ្រឿងចាស់ម៉ាស៊ីនកាត់ស្មៅ០១គ្រឿងម៉ាស៊ីនបូមទឹក០១គ្រឿងធុងបាស់០១និងឈើគ្រឿងធ្វើផ្ទះចំនួន០២ម៉ែត្រគីប។ ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលរួមនឹងកម្លាំងនគរបាលប៉ុស្តិ៍ចំនួន១០នាក់បានប្រើប្រាស់ឡានទឹកពន្លត់អគ្គិភ័យចំនួន០១ឡានទើបអាចបញ្ឈប់ការឆាបឆេះបានទាំងស្រុង។ បច្ចុប្បន្នសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

ជនពិការវ័យចំណាស់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចក្រុមទី១៤ ភូមិព្រៃទទឺង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីប្រជាពលរដ្ឋដេកស្លាប់ ដោយឆក់ខ្សែភ្លើងនៅនឹងផ្ទះ ស្ថិតនៅក្រុមទី១៤ ភូមិព្រៃទទឹង១ ឃុំបវេល…

កម្លាំងនគរបាលស្រុកបវេល ចុះអនុវត្ត៣ដីកាឃាត់ខ្លួនពិរុទ្ធជន ៣នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួនចំនួន ៣ដីកា និងឃាត់ខ្លួនពិរុទ្ធជនចំនួន ៣នាក់។ លោកវរសេនីយ៍ឯក សុខ សារិន…

រថយន្តធុនតូចឬទោចក្រយានយន្តអាចធ្វើដំណើរ ឆ្លងកាត់ស្ពានអូរកញ្ចុះបានធម្មតា

បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានអូរកញ្ចុះ ក្នុងភូមិកំពង់ឆ្នាំង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លើផ្លូវកៅស៊ូពីស្រុកបវេលឆ្ពោះទៅស្រុកសំពៅលូន ដែលទទួលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង ពេលនេះត្រូវបានអង្គភាព មន្ទីរសារធារណការខេត្តរួមជាមួយអាជ្ញាធរ ពាក់ព័ន្ធចាក់ដីបំពេញ លើកំណាត់ផ្លូវនេះហើយ ចំពោះរថយន្តធុនតូចឬទោចក្រយានយន្តអាចធ្វើដំណើរ ឆ្លងកាត់បានជាធម្មតា៕

គោយន្តបត់មិនប្រយ័ត្ន បណ្តាលឲ្យ២នាក់ប្តី-ប្រពន្ធជិះម៉ូតូបុកពេញទំហឹង ស្លាប់ទាំង២នាក់នៅលើម៉ូតូ ចំណែកអ្នកបើកបរគោយន្តរបួសធ្ងន់

បាត់ដំបងៈ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់យ៉ាងអាណោចអធ័ម នៅលើកំណាត់ផ្លូវលេខ៥៧B ខណៈបើកបរម៉ូតូក្នុងល្បឿនលឿន ហើយមានគោយន្តកន្ត្រៃ១គ្រឿង បត់កាត់ទទឹងផ្លូវនៅពីមុខ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកស្លាប់ភ្លាមៗទាំង២នាក់ ។ ជនរងគ្រោះឈ្មោះសា រឿត ភេទប្រុស…

ក្មេងស្រីម្នាក់លង់ទឹកស្លាប់ ខណៈសុំបងប្រុសទៅបេះត្រកួនជាមួយ

បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង១០នាទីរសៀល នៅចំណុចក្រុមទី១៤ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីក្មេងលង់ទឹកស្លាប់។ ជនរងគ្រោះឈ្មោះ ហេង ឡៃហ៊ួង ភេទស្រី អាយុ ៩ឆ្នាំ ។ សូមបញ្ជាក់៖…

អាសូរណាស់! យុវជនវ័យ ១៨ឆ្នាំ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ

បាត់ដំបងៈ កាលពីវេលាម៉ោង ២ និង២៥នាទីរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្រុមទី១១ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់។ ជនរងគ្រោះឈ្មោះ ប្រាជ ប៊ុហេង ភេទប្រុស អាយុ១៨ ឆ្នាំរស់នៅភូមិ-ឃុំកើហេតុ។…

មកស៊ីឈ្នួលភ្ជួរដីស្រែរឲ្យគេ កិនមីនតោនផ្ទុះបណ្តាលឲ្យរបួសធ្ងន់នៅស្រុកបវេល

បាត់ដំបងៈ នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទី មានករណី ត្រាក់ទ័រម៉ាកkubota ភ្ជួរដីស្រែរ ប៉ះមីនតោនបណ្តាលឲ្យផ្ទុះ ត្រង់ចំណុចក្រុម ១១ ភូមិ អន្លង់រាំង ឃុំ ឃ្លាំងមាស ជនរងគ្រោះឈ្មោះ រឿត…

គ្រូពេទ្យស្រុកបវេលម្នាក់ ត្រូវរថយន្តបុកស្លាប់ចោលកូនៗ ៣នាក់ឲ្យនៅកំព្រា

បាត់ដំបងៈ កាលពីវេលាម៉ោង ២២ និង៥០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់កំណាត់ផ្លូវលេខ៥៧បេ ត្រង់ចំណុច មុខសាលាបឋមសិក្សារបវេល១ ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។ មូលហេតុ៖ រថយន្តបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ មិនប្រុងប្រយ័ត្ន។…