ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ និង​ថ្នាំញៀន៥កញ្ចប់ធំ៥កញ្ចប់តូច

ភ្នំពេញៈជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ដោយជាប់ពីបទជួញដូរគ្រឿងញៀន កាលពីម៉ោង០៩និង៥០នាទីនៅចំណុចផ្លូវ១០១៥ក្រុម០៣ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈ្មោះតាំង ស៊ីថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ(ប្តី)។ជនសង្ស័យ២ឈ្មោះ ពិច សូរិយា ភេទស្រី អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែនិងមានស្រុកកំណើតភូមិបឹងស្នោរឃុំល្វាស្រុកព្រៈស្តេចខេត្តព្រៃវែងជាប្រពន្ធ និងទី ៣ឈ្មោះ វង្ស ពិសា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោ។ សមត្ថកិច្ចបានប្រាប់ថាមុនឈានឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធខាងលើខណះដែលសមត្ថកិច្ចប្រើល្បិចអូសទាញអោយជនសង្ស័យយកថ្នាំញៀនទៅអោយនៅចំណុចផ្លូវ១០១៥ក្រុម០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខខណះដែលជនសង្ស័យយកថ្នាំញៀនទៅអោយកម្លាំងសមត្ថកិច្ចក៍ចាប់ឃាត់និងធ្វើការឆែកឆេរខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ធំនិង០៥កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ…

រថយន្តសាលារៀនបង្រៀនបើកបរ២ធ្នូ ទើសមុខបុកខ្ទេច!..

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តសាលាបង្រៀនបើកបរ២ធ្នូ បើកបរខ្វះការប្រុងប្រយត្ន័ ស្លន់ច្រឡំជាន់ហ្គែរថាជាហ្វ្រាំងជ្រុលទៅបុកម៉ូតូសេ១២៥ បណ្តាលឲ្យបុរសម្នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទី ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកចូល វិមាន សុភមង្គល ផ្លូវបេតុង អត់លេខ ភូមិឫស្សី…

បុគ្គលិកក្រុមហ៊ុនម៉េតហ្វូនដើរលើកខ្សែអ៊ុបទិច ឆ្លងចរន្តអគ្គិសនីឆក់២នាក់របួសធ្ងន់

កំពង់ធំៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក មានករណីឆក់ខ្សែងភ្លើងមួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ នៅចំណុចមុខផ្ទះឈ្មោះ ស្រ៊ុន វណ្ណា ភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មាន ទី១.ឈ្មោះ រិន កា អាយុ២៨ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

សៀមរាបៈ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ០២នាក់ ត្រូវបាន កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ខេត្ត សៀមរាប ធ្វើការឃាត់ខ្លួនចំនួន ០២ករណីផ្សេងគ្នា ដកហូត ឧបករណ៍ ប្រើប្រាស់គ្រឿង ញៀនមួយចំនួន។ សមត្ថកិច្ច ចុះបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ករណីទី១ បានធ្វើឡើង…

ស្ថានទូកម្ពុជាប្រចាំនៅម៉ាឡេស៊ី ជួយសង្គ្រោះពលករខ្មែរ៨នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ

ភ្នំពេញៈ ពលការិនីខ្មែរចំនួន០៨រូប ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន រួមមាន ៖ ១-ពលការិនី គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅធ្វើការជាអ្នកបោសសម្អាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០០៦ តាមរយៈមេខ្យល់ឈ្មោះ សាក់…

(មានវីដេអូ) ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពីបទរក្សាទុកសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យ៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតនូវថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៥គ្រឿង កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលាប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានប្រាប់ថា…

ឃាត់ខ្លួនជនសង្ស័យ៨នាក់ រួចនឹងគ្រឿងញៀន៤កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ៨នាក់ ព្រមទាំងថ្នាំញៀន៤កញ្ចប់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារបង្ក្រាបបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារព្រែកខ្វិត ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក ឯក សេរីវុធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែកក្កដា…

រលំផ្ទះ និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ខណៈភ្លៀងលាយខ្យល់កន្ត្រាក់

សៀមរាបៈ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩មិថុនា នៅខេត្តសៀមរាប បានជួបគ្រោះធម្មជាតិវាយប្រហារចំ បណ្តាលឲ្យរលំ និងប៉ើងផ្ទះប្រជាពលរដ្ឋអស់មួយចំនួន ក្នុងនោះបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ផងដែរ។ ហេតុការណ៍គ្រោះធម្មជាតិនេះ គឺកើតឡើងនៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប។ របាយការណ៍បានបន្ដថា នៅសង្កាត់នគរធំ ក្រុងសៀមរាបរបើកដំបូលផ្ទះចំនួន០១ខ្នង ដើមឈើនឹងមែកឈើបាក់មួយចំនួន។ នៅស្រុកពួក ឃុំរើល…

ខ្យល់កន្ត្រាក់សម្លាប់មនុស្សម្នាក់ របួស៥នាក់ និងខូចផ្ទះពលរដ្ឋជិត១០០ខ្នង នៅស្រុកពួក

សៀមរាប: ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គរ និងរន្ទៈ បានបក់បោកសារជាថ្មីម្តងទៀត ទៅលើស្រុកពួក រងផលប៉ះពាល់ ឃុំចំនួន០៥ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៥នាក់ ព្រមទាំងផ្ទះជិត១០០ខ្នង រងការខូចខាត។ លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦…

ពិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គោលនយោយបាយភូមិឃុំមានសុវត្ថិភាព

ព្រៃវែងៈ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧: ៣០នាទី នៅសាលាវិទ្យាល័យហ៊ុន សែន តាគោក ស្ថិតក្នុងភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផ្សព្វផ្សាយ គោលនយោយបាយ ភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណ:សម្បត្តិ៩យ៉ាង ដឹកនាំដោយលោកវរសេនីយ៍ត្រីឯក ស៊ាងហន ឋានៈអធិការរង…