តាតៃមានអ្វីអស្ចារ្យ?
កោះកុង ជាខេត្តដែលមានព្រំប្រទល់ដែលមានឈ្មោះល្បីជាយូរមកហើយថាជា ទីតាំងព្រំដែន “តំបន់សត្វព្រៃភាគខាងលិច”។ មានទីតាំងនៅភាគនិរតីនៃប្រទេសនៅជិតស្ទឹង កាពូ ទីក្រុងនៃខេត្តនេះមានចម្ងាយតែ១០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ កោះកុងមានឆ្នេរសមុទ្រវែង និងគ្របដណ្ដប់ដោយព្រៃឈើមួយភាគនៃភ្នំក្រវាញ និងសួនឧទ្យានជាតិគិរីរម្យ។ ការទាក់ទាញទេសចរបូករួមទាំងសួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និងព្រៃកោងកាង។ នៅជិតឆ្នេរសមុទ្រកោះកុងមានកោះជា ច្រើន ក្នុងនោះមានកោះមួយដែលជាទីចាប់អារម្មណ៍គឺកោះកុងខៅ ជាស្ថានសួគ៌នៃព្រៃដែលគ្មានមនុស្សរស់នៅ ដែលមានឆ្នេរខ្សាច់ពណ៌សយ៉ាងស្រស់ស្អាតចំនួនប្រាំពីរ។ គេអាចធ្វើដំណើរទៅកោះនេះដោយគ្រាន់តែជិះតាក់ស៊ីសែសិបប្រាំនាទី…