ជនជាតិចិន ២នាក់ ឈ្លោះប្រកែកវាយតប់គ្នា បើករថយន្តស៊េរីទំនើប BMW X6 បុកឡើងខឿនសួនច្បារ រងការខូចខាត
ភ្នំពេញៈ នាវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីបុរសជនជាតិចិន ២នាក់ ឈ្លោះប្រកែកគ្នាឈានដល់ការវាយតប់គ្នា រួចក៏ឡើងបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនចំនួនពីរនាក់ ស្រវឹងជោកជាំបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងឈានដល់ការវាយតប់គ្នាទៅវិញទៅមក…