អាជ្ញាធរ បន្តដឹកនាំកម្លាំងចុះសំអាតបរិស្ថាននៅតាមមាត់ច្រាំងទន្លេ

ភ្នំពេញៈ ក្រោយពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ បានបញ្ចប់ជាស្ថាពររួចមក តែអ្វីដែលបានបន្សល់ទុកសម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវដោះស្រាយបន្តទៀតនោះគឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់និងសំអាតបរិស្ថាន។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន និងលោកចាប ឌីណា…

អាវុធហត្ថលើផ្ទៃប្រទេស ឃាត់ទូកម៉ាស៊ីនមួយគ្រឿង ដែលផ្ទុកឈើសុក្រំខុសច្បាប់

ក្រចេះ: នៅវេលាម៉ោង ៥ និង២១នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអូយាវ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រុមស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយអាវុធហត្ថស្រុកសំបូរ បានធ្វើឃាត់ទូកម៉ាស៊ីនមួយគ្រឿង ដែលផ្ទុកឈើសុក្រំប្រហែលចំនួន ៦ម៉ែត្រត្រីគុណ ដែលជនល្មើសបានបើកយកទៅទុកចោលនៅមាត់ច្រាំងទន្លេបន្ទាប់ពីដឹងថា កំលាំងរបស់សមត្ថកិច្ចបានចុះទៅទីនោះ…

ពលរដ្ឋ៣៣គ្រួសារ ប្តឹងការដ្ឋានបូមខ្សាច់ ថាបង្កភាពរំខាន

រតនគិរីៈ ការដ្ឋាន​បូម​ខ្សាច់​មួយ​កន្លែង​ស្ថិតនៅ ភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ​នាំគ្នា​ផ្ដិតមេដៃ ចំនួន​៣៣​គ្រួសារ ប្ដឹងទៅ​តំណាងរាស្ត្រ ​សាលាខេត្ត ​ ស្ដីពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន និងរំខាន​ដល់​ពួកគាត់​។ តាម​ការ​លើកឡើង​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខាងលើ​ថា ការដ្ឋាន​បូម​ខ្សាច់​ដែល​មាន​ទីតាំង​ក្នុងភូមិ ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ពួកគាត់ ​ដូចជា ពេល​គេ​បូម​ខ្សាច់…

ឈើ​ជាច្រើនកំណាត់ ត្រូវឈ្មួញដឹកមកទម្លាក់ទុកនៅមាត់ច្រាំងទន្លេ ជាប់សិប្បកម្មអត់ច្បាប់មួយកន្លែង

ស្ទឹងត្រែងៈ ឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញបានដឹកយកមកទម្លាក់ទុកនៅមាត់ច្រាំងទន្លេរមេគង្គ ជាប់សិប្បកម្មអត់ច្បាប់មួយក្នុងភូមិបាចុង ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើការបង្ក្រាប។ ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេមេគង្គ ជាប់សិប្បិកម្ម ដែលគេអះអាងថា អត់ច្បាប់មួយកន្លែង ជិតគល់ស្ពានមេគង្គថ្មី ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មន្រ្តីជំនាញរដ្ឋបាលព្រៃបានឲ្យដឹថា ចំពោះការចុះបង្ក្រាបនេះ…

ឈើដែលឈ្មួញលាក់ទុកនៅមាត់ទន្លេសេសាន្ត គ្រងនាំចេញទៅវៀតណាមត្រូវសមត្ថកិច្ចបង្ក្រាប

រតនគិរីៈ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋាន កម្លាំងនគរបាលនិង​កម្លាំង​យោធាស្រុកអូរយ៉ាដាវ ចុះរឹបអូសឈើសុក្រំជាច្រើនកំណាត់ដែលត្រូវបានក្រុមឈ្មួញដឹកយកមកគរទុកបម្រុងនាំទៅ​ប្រទេស​វៀត​ណាម តាមផ្លូវទឹកត្រង់ ។ ការចុះរឹបអូសនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង ៣០នាទីយប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ត្រង់ចំណុចច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោក ឡេង យុគ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ថា…

សមត្ថកិច្ចក្រសួងមហាផ្ទៃបានបំបែកសំណុំរឿង បំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍ថ្ងៃទី២៥ កញ្ញានេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗព័ត៌មានជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបំបែកសំណុំរឿង បំផ្ទុះគ្រាប់បែកនៅរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនមនុស្សពាក់ព័ន្ធ៨នាក់ អាជ្ញាធរកម្ពុជាថា ផ្ទះបែត្រីរបស់ជនជាតិវៀតណាម ជាដើមចមធ្វើឲ្យបាក់ដីច្រាំងទន្លេនៅច្រកព្រំដែនជ្រៃធំ បាញ់ជិត៣០គ្រាប់ ផ្អើលខេត្តមណ្ឌលគិរី ចាប់បានតែអាវុធ កំលោះៗណាព្រមរៀបការជាមួយនារី ប្រទេសអ៊ីស្លង់…

អាជ្ញាធរកម្ពុជាថា ផ្ទះបែត្រីរបស់ជនជាតិវៀតណាម ជាដើមចមធ្វើឲ្យបាក់ដីច្រាំងទន្លេនៅច្រកព្រំដែនជ្រៃធំ

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ច្រកជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល បានសម្ដែងក្ដីបារម្ភជុំវិញករណីបាក់ដីច្រាំងទន្លេរបស់កម្ពុជា ខណៈខាងវៀតណាម ដីទន្លេកាន់តែដុះ ដោយប្រជាជនសង់លំនៅដ្ឋានរឹងមាំកាន់តែច្រើនស្របតាមបន្ទាត់ព្រំដែន។ យ៉ាងណាមិញ ករណីបាក់ដីច្រាំងទន្លេរបស់កម្ពុជា ដែលមានទាំងផ្លូវធ្វើដំណើរឆ្លងកាត់ផងនោះ អាជ្ញាធរបានអះអាងថា បណ្ដាលមកពីផ្ទះបែចិញ្ចឹមត្រីនៅលើទឹកតាមដងទន្លេប៊ិនយ៉ី របស់ប្រជាជនវៀតណាម ជាដើមចមធ្វើឲ្យមានការបាក់ស្រុតនេះ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល…

ទូក និងទូកបុកគ្នាបណ្តាលឲ្យបុរសម្នាក់ដែលជាម្ចាស់ទូករងរបួសធ្ងន់

ស្ទឹងត្រែងៈ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់ចំដើមទ្រូងខណៈពេលដែលកំពុងតែអង្គុយរាយសន្ទូចលើទូកតាមដងទន្លេមេគង្គស្រាប់តែមានទូកមួយទៀតមកបុកចំជំហ៊ាងទូកបណ្តាលឲ្យក្រឡាប់លិចក្នុងទៅទន្លេរមេគង្គ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណជា ៦ និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេរមេគង្គ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំពោះហេតុការណ៍ខាងលើនេះដែរ បើតាមសម្តីរបស់អ្នកភូមិដែលបាននាំជនរងគ្រោះមកមន្ទីពេទ្យបាននិយាយប្រាប់postnewsថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូករបស់ខ្លួនទៅរាយសន្ទូចដាក់បង្កៃដើម្បីយកត្រីមកធ្វើម្ហូបប្រសិនបើដាក់បានត្រីច្រើនជនរងគ្រោះក៍យកទៅលក់នៅផ្សារខ្លះៗដែរ ប៉ុន្តែនៅថ្ងៃកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះកំពុងតែរាយសន្ទូចដូចសព្វដងក៍ស្រាប់តែមានទូកមួយទៀតមិនដឹងថាជាទូករបស់អ្នកណាហើយមកពីណាទេ ស្រាប់តែបើកមកបុកទូករបស់ជនរងគ្រោះបណ្តាលឲ្យក្រឡាប់លិចចូលក្នុងទន្លេរពេលនោះជនរងគ្រោះក៍បានរអិលដួលបណ្តាលឲ្យដើមទ្រូងបុកជាមួយនិងគែមទូករងរបួសធ្ងន់។ ពួកគាត់បន្តថា…

អាជ្ញាធរមូលដ្ឋានបន្តចុះជួយរុះរើផ្ទះ ប្រជាពលរដ្ឋដែលប្រឈមនឹងការបាក់ច្រាំងទន្លេ

កំពង់ចាមៈ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ បានចុះជួយរុះរើលំ​នៅឋានរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយការបាក់ស្រុតដីមាត់ច្រាំងទន្លេជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅតាមមាត់ច្រាំងនៃ​ដងទន្លេមេគង្គ ក្នុងទឹកដីស្រុកកោះសូទិន ខេត្តកំពង់ចាម។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវកម្លាំងចុះទៅជួយរុះរើជាបន្ទាន់មានឈ្មោះសួង ម៉េង ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះថោង ឃីម អាយុ៥៨ឆ្នាំ មានទីលំនៅភូមិពាម ឃុំពាមប្រធ្នោះ…

អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋដែលប្រឈមខ្លាំងនឹងការបាក់ចូលទឹកទន្លេ

កំពង់ចាមៈ ផ្ទះប្រជាពលរដ្ឋ ដែលប្រឈមខ្លាំងនឹងការបាក់ចូលទឹកទន្លេ៣ខ្នង កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវលោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានចាត់តាំកម្លាំងអន្តរាគមន៍ និងកម្លាំងប្រចាំការរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះជួយរុះរើ ដើម្បីបញ្ជៀសការបាក់ធ្លាក់ចូលច្រាំងទន្លេ។ លោកស្នងការនគរបាលខេត្តបានឲ្យដឹងថា ស្ថិតនៅភូមិក្រូចឆ្មារក្រោម ឃុំក្រូចឆ្មារ មានការបាក់ច្រាំងប្រវែង៣០ម៉ែត្រ ជម្រៅប្រហែល១៥ម៉ែត្រ ហើយកម្លាំងសមត្ថកិច្ចកំពុងធ្វើការរំកិលផ្ទះ១ខ្នង…