សាកសពស្រីក្រមុំម្នាក់ អណ្តែតក្នុងទឹកទាំងអាកា្រតកាយ សង្ស័យរំលោភសម្លាប់
កំពង់ចាមៈ សាកសពស្រីក្រមុំ ម្នាក់ដែលមានជំងឺសសៃប្រសាទ ត្រូវបានគេប្រទះឃើញអណ្តែតទាំងអាក្រាតកាយក្នុងទឹក សង្ស័យត្រូវបានគេរំលោភរួចសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកំពង់ទ្រាល ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ សាកសពនារីខាងលើនេះមានឈ្មោះ សោម ស្រីនុក អាយុ២០ឆ្នាំ មានជំងឺសសៃប្រសាទប្រចាំកាយ។ បើតាមការរៀបរាប់ទាំងទឹកភ្នែក ឱបសពកូនស្រីជាទីស្រឡាញ់នៅមាត់ច្រាំងទន្លេ…