អាជ្ញាធរជម្លៀស និងរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងតាមដងទន្លេ ទៅកាន់ទីទួលសុវត្ថិភាព

កំពង់ចាមៈ ស្របពេលដែលទឹកទន្លេមេគង្គកំពុងជន់លិច ផ្លូវ ថ្នល់ បាក់ច្រាំងទន្លេជាបន្តបន្ទាប់ អាជ្ញាធរមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម បានចុះជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ បាក់ច្រាំងទន្លេ ដោយធ្វើការជម្លៀស និងរុះរើផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួមាន នៅស្រុកស្ទឹងត្រង់ ស្រុកកងមាស និងស្រុកកោះសូទិន ដើម្បីទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែកកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវពីឃុំទន្លេបិទទៅស្រុកកោះសូទិនត្រង់ចំណុចភូមិស្រះចក ទឹកទន្លេហូរកាត់ជាបណ្តើរៗ…

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ ថ្ងៃទី១១ កញ្ញា នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ ៖ សមត្ថកិច្ចបង្ហើបវាំងននខ្មៅបន្តិច ជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែក កណ្ដាលក្រុងភ្នំពេញ អនិច្ចាគ្រួសារលោក ជា ទ្រេ! កូនស្រីពិការហើយ បេះដូងប្រហោងទៀត សម្រស់ពិតរបស់ «កែវណាម៉ាធីតាមុខសេះ» ស្អាតដូចទេពអប្សរ…

បាក់ច្រាំងទន្លេ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងស្រុកលើកដែកជិត២០ខ្នង

កណ្តាលៈ ផ្ទះប្រជាពលរដ្ឋ បានបន្តរងការខូចខាតជាបន្តបន្ទាប់ ក្រោយពីមានការបាក់ច្រាំងទន្លេ ដែលហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង១១និង ៤០នាទី ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំងក្រោម ស្រុកលើកដែក ខេត្តកណ្តាល ។ ក្រោយពីមានការបាក់ច្រាំងទន្លេដែលមានបណ្តោយប្រមាណជាង ២០០ម៉ែត្រ និងជម្រៅចូលមកផ្លូវជាតិកន្លែងបាក់ខ្លាំង ប្រវែងប្រមាណ២០…

Update: ស្គាល់អត្តសញ្ញាណសាកសព ដែលអណ្តែតទឹក ហើមស្អុយហើយ

ភ្នំពេញៈ សាកសពបុរស ដែលអណ្តែតទឹក មានសភាពហើមស្អុយ នឹងមានចាក់សោរច្រវ៉ាក់ជាប់ជើងទាំង ២នោះ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅទន្លេសាប កាលពីព្រឹកថ្ងៃទី១៩ ខែសីហា វេលាម៉ោង ៧និង៣០នាទី នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារនោះ ឥឡូវត្រូវបានស្គាល់ អត្តសញ្ញាណហើយ ដោយមានម្តាយ និងបងប្អូនមកបញ្ជាក់ពី…

Update: សាកសពបុរសម្នាក់ហើមស្អុយ មានជាប់ច្រវ៉ាក់ជើង នៅក្បែរច្រាំងទន្លេ

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់មានសភាពហើមស្អុយរលួយ ហើយជើងទាំងពីរមានជាប់ច្រវ៉ាក់បានចាក់មេសោ២ជាន់ថែមទៀត ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចច្រាំងទន្លេសាបត្រើយខាងកើត ស្ថិតក្នុងក្រុម១ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសខាងលើដែលអណ្តែតទឹកទន្លេនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាកសពបុរសនេះ មានស្លៀកពាក់អាវយឺតដៃខ្លីពណ៌លឿង ស្លាកខោខូវប៊យពណ៌ខ្មៅជើងខ្លី ដោយជើងទាំងពីរមានជាប់ច្រវ៉ាក់ ក្រោយមក…

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាសួនច្បារ និងផ្លូវថ្មើរជើង តាមមាត់ទន្លេ

ភ្នំពេញៈ អាជ្ញាធរ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ បានកោះអញ្ជើញ តំណាង កំពង់ផែភ្នំពេញ មន្ត្រីជំនាញ និងអាជ្ញាធរ ដែនដី ពាក់ពន្ធ័ ដើម្បីប្រជុំពិភាក្សា លើគំរោងស្ថាបនា លំហរ សាធារណៈ សួនច្បារ ផ្លូវថ្មើរជើង តាមមាត់ទន្លេ…

ប្រទះឃើញសាកសពសត្វផ្សោតមួយក្បាល ស្លាប់អណ្តែតតាមដងទន្លេមេគង្គ

ក្រចេះ: ការប្រទះឃើញសាកសពសត្វផ្សោតមួយក្បាល ស្លាប់អណ្តែតតាមដងទន្លេមេគង្គ កាល​ពីវេលាទាបភ្លឺថ្ងៃទី៣១កក្កដានេះ នៅ​ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី ខេត្តក្រចេះ។ ប្រភព​ឲ្យដឹងថា ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានស្លាប់អណ្ដែកទឹកនៅដងទន្លេមេគង្គ​ ​​ត្រូវ​បាន​ក្រុមកាងាររបស់លោក នួន អុល មន្រ្តីរដ្ឋបាលព្រៃឈើខេត្ត​​ក្រចេះ ចុះធ្វើការល្បាតតាមដងទន្លេ​ក៏ប្រទះឃើញអណ្ដែតទឹក ហើយក៏ចាប់អូសយកមករក្សាទុកនៅច្រាំងទន្លេ នៃស្នាក់ការមេព្រៃចំណុចភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របូរី…

មនុស្សប្រហែល ២៥០.០០០ នាក់ ត្រូវជាប់ដោយសារទឹកជំនន់ នៅភាគកណ្ដាលប្រទេសចិន

ចិនៈ រដ្ឋាភិបាលទីក្រុង Tianmen បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សប្រហែលជា ២៥០.០០០ នាក់ កំពុងតែត្រូវបានជាប់ដោយទឹកជំនន់ នៅទីក្រុង Tianmen ក្នងខេត្តហ៊ូបីភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។ មនុស្សជាង ៦៨០.០០០ នាក់ ត្រូវបានរងផលប៉ះពាល់…

បង្ក្រាបកាណូតទេសចរណ៍លួចដឹកឈើប្រណីតជាង១ម៉ែត្រគូប

កំពង់ឆ្នាំងៈ ឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន៧សន្លឹកធំៗ ប្រមាណជាង១ម៉ែត្រគូប ត្រូវសមត្ថកិច្ចចម្រុះរួមមាននគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីពួកគេព្យាយាមដឹកតាមទូកឆ្លងទន្លេមកឡើងច្រាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ឈើនេះបានដឹកចេញពីសិប្បកម្មដុះស្លែមួយកន្លែងរបស់ឈ្មោះ ឌៀប តឿង ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូក

កណ្ដាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យមានគ្នា៣នាក់១.ឈ្មោះ ម៉ាត់ រហ្វាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាដក មានទីលំនៅ ភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ២…