ក្រុមតាលីបង់នឹងអនុញ្ញាតឲ្យជនបរទេស និងពលរដ្ឋអាហ្វហ្កានីស្ថានអាចចាកចេញទៅក្រៅប្រទេស ដោយសុវត្ថិភាព ទោះផុតថ្ងៃទី៣១សីហាក៏ដោយ
យោងតាមលិខិតប្រកាសមួយ របស់តំណាងរដ្ឋភិបាលអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្ត បានបញ្ជាក់ថា គេបានទទួលការធានាអះអាងយ៉ាងច្បាស់ ពីក្រុមតាលីបង់ថា គេនឹងអនុញ្ញាតឲ្យជនបរទេស ក៏ដូចជាប្រជាជនអាហ្វហ្កានីស្ថាន អាចធ្វើដំណើរចាកចេញពីអាហ្វហ្កានីស្ថាន ដោយសុវត្ថិភាព បើអ្នកនោះមានលិខិតស្នាមធ្វើដំណើរត្រឹមត្រូវ បន្ទាប់ពីថ្ងៃទី៣១សីហា។ លិខិតនោះបន្ថែមថា ប្រទេសហត្ថលេខី មានបារាំង អង់គ្លេស អេស្ប៉ាញ អូស្ត្រាលី និងជប៉ុន នឹងបន្តចេញទិដ្ឋាកា…