លោក​គ្រូ​ផ្សព្វផ្សាយ​ធម៌​ម្នាក់​រកស៊ី​ទទួល​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​អោយ​ការប្រាក់​២០% ភ្លាមៗ សង្ស័យ​ជា​ទង្វើ​បោក

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​តាំងខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​ធម៌ បាន​យក​សាលា​បុណ្យ​ក្នុង​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ធ្វើ​ជាទី​សក្ការៈ​អោយ​អ្នកស្រុក​គោរពបូជា និង​រៀន​សូត្រធម៌ ហើយ​បាន​ទទួលយក​ប្រាក់​ពី​អ្នកភូមិ​ខ្លះ​រាប់លាន​រៀល និង​អ្នកខ្លះ​មួយ​ម៉ឺន​ដុល្លា មក​តំកល់​ទុក​ដោយ​គិតការ​ប្រាក់​អោយ​វិញ​ក្នុង​មួយខែ​២០% ដែល​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​សង្ស័យ​ថា​ជា​រឿង​បោកប្រាស់​។​ហេតុ​ការ​នេះ​បាន​កើត​ឡើង​ជាង​៣​ខែ​មក​ហើយ​នៅក្នុង​ភូមិ​ឃុំ​ខាងលើ ឥឡូវ​នេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​និង​ទប់ស្កាត់​ដើម្បី​កុំអោយ​ប្រជាពលរដ្ឋ​ចាញ់ល្បិច​នៃ​ការបោកប្រាស់​នេះ​។​ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​និង​១៥​នាទី អ្នកយក​ព័ត៌មាន​ត្រូវ​បាន​មន្ត្រីនគរបាល​ ​ប៉ុស្តិ​ធ្លក​វៀន ជូន​ទៅ​ដល់​សាលា​បុណ្យ​ដែល​ជា​កន្លែង​ស្នាក់នៅ​របស់​លោកគ្រូ ប្រាក់ គី​រី…

ស្ត្រី​ម្នាក់​បើក​កាណូត​ទៅ​ដាក់​មង​ជាមួយ​ប្តី បុក​សំបុក​ឳ​ម៉ាល់ ត្រូវ​ឳ​ម៉ាល់​ទិច​ជា​ច្រើនមេ និង​បាន​ស្លាប់​ពេល​ដឹក​មក​នៅ​តាម​ផ្លូវ​ពេល​យក​សង្គ្រោះ​នៅ​ពេទ្យ​ខេត្ត​

​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ត្រូវបាន​សត្វ​ឳ​ម៉ាល់​ទិច​រាប់សិប​មេ​នៅ​ពេល​ប្តី​ប្រពន្ធ​គាត់​បើក​កាណូត​ទៅ​ដាក់​មង​នៅ​បឹង​ទន្លេសាប និង​បាន​បើកកាណូត​បុក​ចំ​សំបុក​ឳ​ម៉ាល់​នៅក្នុងព្រៃ ហើយ​បាន​ស្លាប់ នៅតាម​ផ្លូវ​ពេល​ពេទ្យ​ស្រុក​បរិបូរណ៌​ដឹក​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត គ្រោះថ្នាក់​ខាង លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​បឹង​ទ្វារ ទឹកដី​ខេត្ត​កំពង់ធំ​។​ ​ ​បុរស​ឈ្មោះ លាង គឹម​ឡុង ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​រស់នៅ​ក្នុងភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បាន​និយាយ​អោយដឹងថា​៖​ប្រពន្ធ​របស់​ខ្លួន​ជា​ជនរងគ្រោះ​មានឈ្មោះ គី ចំរើន…

នារី​ធ្វើជា​ប្រុស​និង​ជាក​ម្មកា​រា​នី​រោងចក្រ​ម្នាក់​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​

​កំពង់ឆ្នាំង​៖​នារី​តែងខ្លួន​ជា​ប្រុស​ម្នាក់ និង​ជាក​ម្មកា​រា​នី​រោងចក្រ​កាត់ដេរ​បាន​ដាច់​ចិត្ត​លេប​ថ្នាំពេទ្យ​អស់​ជា​ច្រើន​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ពេល​ថ្នាំ​ធ្វើទុក្ខ​ក្អួតចង្អោរ​ខ្លាំង​ទើប​មិត្តភ័ក្រដឹ​ងទាន់ ហើយ​បាន​ដឹក​បញ្ជូម​ក​អោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត​។​ករណី​ប៉ង​ធ្វើ​អត្តឃាត​នេះ បានដឹង​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​ ​ ​កម្ម​កា​រា​នី​ឈ្មោះ អ៊ី​ម លីម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ ​ប្អៀ​រ ជា​មិត្តភ័​ក្រ​នារី​ប៉ង​ធ្វើ​អត្តឃាត​បាន​និយាយ​អោយដឹងថា​៖​មិត្តភ័​ក្រខ្លួន​ប៉ង​ធ្វើ​អត្តឃាត​…

ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់​ស្ទាក់​បាញ់​អ្នក​លក់​មាស​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ សមត្ថកិច្ច​កំពុង​ដុតដៃ​វែកមុខ​

​កំពង់ឆ្នាំង​៖​អ្នក​លក់​មាស​២​នាក់​បងប្អូន​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់ ខណៈ​ដែល​ពួកគេ​កាន់​មាស​និង​ប្រាក់​៣​កាបូប​ចេញពី​ផ្សារ​ព្រៃ​ខ្មែរ​ដើរមក​ដល់​មុខផ្ទះ ត្រូវ​ចោរ​១​ក្រុម​គ្នា​៣​នាក់​មាន​អាវុធ​២​ដើម​បាន​ដណ្តើម​យក​និង​បាញ់​ចំ​ខ្លួន​ជា​ច្រើន​គ្រាប់​។ ករណី​ប្លន់​ប្រដាប់អាវុធ​យក​មាស​នេះ​បាន​កើតឡើង​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ មុខ​ផ្សារ​ព្រៃ​ខ្មែរ ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​ប្រភព​ក្រៅ​ផ្លូវការ​ថា​៖​ជនរងគ្រោះ​ត្រូវ​ចោរប្លន់​យក​មាស​២០​តំឡឹង ផ្លាក​ទីន​២៥​តំឡឹង លុយ​ខ្មែរ​៥០​លាន​រៀល និង​ប្រាក់​ដុល្លា​ជាង​២​ម៉ឺន​ដុល្លា​។​ ​ ​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ពី​សាច់ញាតិ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​២​នាក់​បងប្អូន​នោះ​១​ឈ្មោះ​សួន រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​,២​ឈ្មោះ…

ព្យុះសង្ឃរា​វាយប្រហារ​ជប៉ុន​និង​ឥណ្ឌា​

​ព្យុះ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ឈ្មោះ Vongfong និង Hudhud បាន​បោកបក់ ចូល​ដល់​ប្រទេស​ជប៉ុន​និង​ឥណ្ឌា​បង្ក​ការ ខូចខាត​យ៉ាង​ដំណំ ។ ​ព្យុះ Vongfong បាន​បោកបក់​ចូល ដល់​ដីគោក​ខេត្ដ​អូ​គី​ណា​វ៉ា ស្ថិត​នៅ​កោះ គី​យូ​ស៊ូ បណ្ដាល​ឱ្យ​ពលរដ្ឋ ១៥០​ពាន់ នាក់ ត្រូវ​ភៀសខ្លួន​ទៅ​កាន់​តំបន់​សុវត្ថិ ភាព ។…

ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់​ទៅ​លេង​ទឹក​ប្រឡាយ​លង់​ស្លាប់​ម្នាក់​ចំណែក​ម្នាក់​ទៀត​ជួយសង្គ្រោះ​ទាន់​

​បន្ទាយមានជ័យ​៖ ក្មេងស្រី​២​នាក់​ជា​បងប្អូន​បង្កើត​បាននាំគ្នា​ទៅ​លេង​ទឹក​ប្រឡាយ​រអិល​ធ្លាក់​អន្លង់​ជ្រៅ បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ជីវិត​ទាន់ពេលវេលា ខណៈ​ដែល​ឪពុក​ម្តាយ​ជាប់រវល់​ទៅ​តាម​ខេត្ត​បាត់ ទុក​កូន​ឱ្យ​បងប្អូនជីដូន​ជួយ​មើល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ប្រឡាយ ទឹក​មួយ កន្លែង​ស្ថិតនៅ​ភូមិ​ប្រហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​សង្កាត់​អូរ​រ​អំបិល បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​ទាំង​ពីរ​បាត់​ពី​ផ្ទះ​ចេញ​ទៅ​លេង​ទឹក​ប្រឡាយ​មិនដឹង​ថ្មើរ​ណា​នោះ​ទេ​។…

ធ្វើបុណ្យ​ឆ្លង​ព្រះវិហារ​អាល់​ភូរ​កន​ឥស្លាម​នៅ​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង​៖​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​និង​មន្ត្រី​រា​ការ​មួយ​ចំ នួន​ក្នុង​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០ ១៤ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​ព្រះវិហារ​(​សូ​រ៉ាវ​)​អាល់​ភូរ​កន​ឥស្លាម (​កន្លែង​ប្រមូលផ្តុំ​មនុស្ស​អោយ​ធ្វើ​តែ​អំពើ​ល្អ​)​នៅក្នុង​ភូមិ​ចាន់​គៀក ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។ ​ ​លោកជំទាវ កែវ ចន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង បានធ្វើការ​សំណេះ​សំ​…

ត​ផ្ទះ​ត្រៀម​រៀប​ការកូន ក្លាយ​ជា​ពិធី​បុណ្យសព​ខ្លួន ដោយ​ជើង​សរសរ​ដួលរលំ​កិន​ចំ​ក្បាល​ស្លាប់​

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​មេជាង​ផ្ទះ​ម្នាក់​ដ៍​ចំណាន បាន​ធ្វេសប្រហែស​ត្រូវបាន​ជើង​សសរថ្ម​រលំ​ចំ​ក្បាល​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត​រយៈពេល​៣​ម៉ោង នៅពេល​ដែល​គាត់​នឹង​អ្នកស្រុក​ក្នុងភូមិ​ជួយ​លើក​សសរផ្ទះ​មួ​យ​ដើម​ដើម្បី​ត​ផ្ទះ​មក​ក្រោយ ត្រៀម​រៀបចំ​ការ​កូនស្រី​។​ឧបទ្ទេ​វហេតុ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​ ស្ត្រី​ឈ្មោះ ឡា​ច គីម អាយុ​៥២​ឆ្នាំ ត្រូវជា​ប្រពន្ធ​បុរសរងគ្រោះ​បាន​រៀបរាប់​អោយដឹងថា​៖​ប្តី​របស់​គាត់​ឈ្មោះ អឿ ស៊ីថា…

មនុស្ស ១៨​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុ​ការបាក់​អណ្ដូងរ៉ែ​មាស ខុសច្បាប់​មួយ​កន្លែង​

​ហ្សា​ការតា ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស ១៨​នាក់​បាន​ស្លាប់ និង​អ្នករងរបួស​ជាច្រើន​នាក់​ផ្សេងទៀត នៅក្នុង​ហេតុការណ៍​បាត់​អណ្តូងរ៉ែ​មាស ខុសច្បាប់​មួយ​កន្លែង ក្នុង​ខេត្ត​កាលី​ម៉ាន់​តាន់ ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។​ ​ការបាក់​អណ្តូងរ៉ែ​នេះ កើត​ឡើង​តាំងពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ប៉ុន្តែ​ក្រុម​ជួយសង្គ្រោះ ទើបតែ​បាន​ដឹង​ហេតុការណ៍​គ្រោះថ្នាក់​នៅ​ថ្ងៃអាទិត្យ ហើយ​ទើប​ចេញ​ប្រតិបត្តិការ​ទៅកាន់​កន្លែង​កើតហេតុ ដោយសារ​តែ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​លាក់ ព្រោះ​វា​ជា​អណ្ដូងរ៉ែ​មាស​ខុសច្បាប់​។​ ​ពេល​ទៅដល់​កន្លែងកើតហេតុ មនុស្ស ១៨​នាក់…

កុមារី​អាយុ​១២​ឆ្នាំ​ឈឺ​ចូល​ព្យាបាល​នៅ​ពេទ្យ​គន្ធបុប្ផា​២​ដង​ហើយ​មិន​ជា​ឪពុក​ម្តាយ​​គ្មាន​លុយ​ព្យាបាល​ទៀត​ទេ​សំណូមពរ​សប្បុរសជន​ជួយសង្គ្រោះ​

​កំពង់ឆ្នាំង​៖​កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់​មាន​ជម្ងឺរបេង​កូនកណ្តុរ​រាំ​រ៉ៃ​ជាង​៣​ខែ​មក​ហើយ បច្ចុប្បន្ន​រូបនាង​ស្គម​រីង​រ៉ៃ ប្រៀប​ដូច​កុមារ​អត់បាយ​សម័យ​ប៉ុលពត នៅតែ​ស្បែក​ដណ្តប់​ឆ្អឹង ឪពុក​ម្តាយ​បាន​ខិតខំ​ព្យាបាល​ជម្ងឺ​កូន​រហូត​អស់​លុយ​ពី​ខ្លួន​ទៅ​ហើយ​នៅតែ​មិនជា ដោយ​អាណិតអាសូរ​កូន ពួកគាត់​បាន​សំណូមពរ​ដល់​អ្នក​យក​ព័ត៌មាន​យើង​ជួយ​ធ្វើ​ការផ្សព្វផ្សាយ​ស្វែងរក​សប្បុរសជន​ដែល​មាន​ក្តីមេត្តា​ករុណា មេត្តា​ជួយ​សង្គ្រោះ​ព្យាបាល​ជម្ងឺ​កូនស្រី ដែល​កំពុង​ប្រឈម​និង​សេចក្តីស្លាប់​ព្រោះ​អត់​លុយ​ព្យាបាល​។​ ​ ​លោក នៅ បញ្ញា អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ បួ​រ ផល្លា អាយុ​៤៣​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​បុស​មាស ឃុំ​ពពេល…