ក្មេងស្រីម្នាក់ទើបតែអាយុបាន១ឆ្នាំដើរទៅមុខផ្ទះធ្លាក់ស្រះលង់ទឹកស្លាប់
បន្ទាយមានជ័យ៖ម្តាយនិងឪពុកទៅរកស៊ីនៅប្រទេសថៃទុកកូនឲ្យនៅជាមួយយាយនៅស្រុកខ្មែរយាយរវល់ជាប់ដាំស្លទុកចៅចោលប្រហែសតែមួយភ្លេតចៅដើរទៅស្រះមុខផ្ទះក៏លង់ទឹកស្លាប់យ៉ាងអណោចអធ័ម។ក្មេងស្រីដែលលង់ទឹកស្លាបនោះនៅវេលាម៉ោង ៤.៣០ នាទីល្ងាច ថ្ងៃទី ២៦.កញ្ញា.២០១៤នៅស្រះឆ្ងាយពីមុខផ្ទះមានចំងាយប្រហែល២០ម៉ែត្រ ស្ថិតនៅភូមិរង្វាន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោករស់សំបូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់មានឈ្មោះ សៀមវិស័យ ភេទ ស្រី អាយុ ១ឆ្នាំបានមករស់នៅជាមួយនិងយាយនៅភូមិរង្វានលិច ឃុំ ចំណោម ស្រុក មង្គលបូរី…