ម​នុ​ស្ស​​​ជា​ង​​​​ ​២​០​០​​ ​នា​ក់​​​ត្រូ​​​វ​បា​ន​​​គេ​​ជួ​យ​​ស​ង្គ្រោះ​​​​ពី​ផ្ទាំង​ទឹក​​កកដែ​ល​អ​ណ្តែ​ត​​​​​​​ដា​ច់​​​ចេ​ញ​ពី​​ច្រាំ​ង​​​

ប្រភព​ពត៍​មាន​ពី​ស៊ិន​ហួរ​បានឲ្យដឹង​ថា​នៅ​ប្រទេស​ Latvia​ សរុប​មាន​មនុស្ស​ 219​ នាក់​ដែល​បាន​ត្រូវ​គេ​ជួយសង្គ្រោះ​បាន​ជោគជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ពី​ផ្ទាំង​ទឹកកក​ដែល​បាន​អណ្តែត​ដាច់​ចេញពី​ច្រាំង​។​ ​វា​បាន​កើតឡើង​ក្នុង​ករណី​ពីរ​ផ្សេង​គ្នា​នៅពេល​ដែល​មនុស្ស​ 180 ​នាក់​បាន​ឈរ​នៅលើ​ទឹកកក​អណ្តែត​មួយ​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ Vakarbulli ​ហើយ​ 39​ នាក់​ទៀត​បាន​ទទួលរ​ង​នូវ​ហេតុការណ៍​ដូច​គ្នា​នៅ​ត្រង់​ឆ្នេរសមុទ្រ ​Majori​ នៃ​ឈូង​សមុទ្រ​របស់​ទីក្រុង​ Riga នេះ​បើ​យោង​តាម​ប៉ូលីស​ក្នុង​ស្រុក​ម្នាក់​បាន​រាយការណ៍​។​ផ្ទាំង​ទឹកកក​បាន​ដាច់ចេញ​ពី​ច្រាំង​រហូត​ទៅ​ដល់​4​គីឡូ​ម៉ែត​ពី​ច្រាំង​ដោយសារ​ខ្យល់​ខ្លាំងៗ​និង​រលក​សមុទ្រ​ធំៗ​ដែល​បណ្តាលឲ្យ​មាន​ភាពលំបាក​ដល់​ក្រុម​ជួយសង្គ្រោះ ដូចនេះ​ហើយ​ទូក​ជាច្រើន​ឧទ្ធម្ភាកចក្រ​និង​នាវា​សមុទ្រ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​នេះ​។​ ​ក្រោយ​ការ​សង្គ្រោះបាន​ជោគជ័យ​រដ្ឋាភិបាល​របស់​Latvia​បានធ្វើការ​ប្រមាន​ដល់​ប្រជាជន​ខ្លួន​ដែល​ចូលចិត្ត​ស្ទូចត្រី​កំសាន្ត​នៅតាម​ផ្ទាំង​ទឹកកក​អណ្តែត​គួរ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ជាង​នេះ​៕

១ស្លាប់ ​និង​៣៦​នាក់​ផ្សេង​​ទៀត​រង​របួស ក្នុង​ហេតុ​ការ​ផ្ទុះ​ធុង​ហ្គាស​នៅ​ប៉ាគីស្ថាន

យ៉ាងហោច​ណាស់​មាន​មនុស្ស ១​នាក់​បាន​ស្លាប់ និង ៣៦​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ធុង​ហ្គាស​មួយ​ខ នា​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​មករា ឆ្នាំ ២០១៣​នេះ ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។​ ​ធុង​ហ្គាស​ដែល​ផ្ទុះ​នោះ មាន​ផ្ទុះ​ចេញពី​ភោជនីយដ្ឋាន​មួយ​។ បើ​យោង​តាម​សម្ដី​របស់​ប៉ូលិស​ប្រចាំ​តំបន់​បានឲ្យដឹងថា ធុង​ហ្គាស​បាន​ផ្ទុះ​ឡើង​ខណៈពេល​ដែល​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ទទួលទាន​អាហារ​ពេល​ថ្ងៃ​។​ ​ក្រុម​ភ្នាក់ងារ​ជួយសង្គ្រោះ និង​ប៉ូលិស​បាន​ចូល​ទៅ​កាន់​កន្លែងកើតហេតុ ហើយ​បាន​បញ្ជូន​អ្នករងរបួស​ទៅកាន់​មន្ទ្រីពេទ្យ​។ នៅក្នុង​នោះ​មាន​អ្នករងរបួស ១៩​នាក់…

ប្រ​ទេ​​​ស​​ឥ​ណ្ឌា​​​ម​នុ​ស្ស​​ស្លា​ប់​ ​១​៣​ ​នា​ក់​​ដោ​យ​សា​រ​​កា​រ​​​រ​លំ​​អ​គា​រ​​

កាលពី​ថ្ងៃ​អង្គារម្សិ​មិញ​នេះ មាន​ឧបទ្ទេវហេតុ បាក់​រលំ​អគារ​ដ៏​ធំ​មួយ​ខ្នង ដែល​កំពុងតែ​ត្រូវបាន​សាងសង់​នៅ​ឡើយ​នៅក្នុង​រដ្ឋ​មហារាស្ត្រ ប្រទេស​ឥណ្ឌា បាន​បាក់​រលំ​ទាំង​ជំហរ បណ្តាលអោយ​កម្មករ​សំណង់ ១៣​នាក់ បាន​បាត់ បង់​ជីវិត និង​ជាង​១០​នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​ ​ក្រុម​អ្នក​ជួយសង្គ្រោះ កំពុងតែ​ប្រឹងប្រែង​គាស់​កកាយ​គំនរ​បាក់បែក​នៃ​អគារ ដើម្បី​ស្វែងរក​ជនរងគ្រោះ​បន្ថែមទៀត ដែល​អាច​នៅ​ជាប់​ខ្លួន នៅក្នុង​គំនរ​អគារ​បាក់បែក​នោះ ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន មិន​បាន​បង្ហាញ​អំពី​ចំនួន​អ្នក​ដែល​បាន​បាត់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​នោះទេ​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ការបាក់​រលំ​អគា​រកំ​ពុង​តែ​សាងសង់​នេះ…

ចិ​ន​​​៖​ ​ម​នុ​ស្ស​​​៩​ ​នា​ក់​​បា​ត់​ប​ង់​​ជី​វិ​ត​ ​និ​ង​ ​៦​៩​ ​នា​ក់​​ផ្សេ​ង​​ទៀ​ត​​រ​បួ​ស​​យ៉ា​ង​​​ធ្ង​​​ន់​​ធ្ង​រ​​ក្នុ​ង​​ហេ​តុ​កា​រ​ណ៍​​គ្រោះ​ថ្នា​ក់​​ច​រា​ច​រ​​

​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​មាន​ហេតុការណ៍​គ្រោះថ្នាក់ រថយន្ត​ធុន​តូច និង​ធំ​ប្រមាណ​ជា​១២​គ្រឿង បាន​បុក​គ​រលើ​គ្នា​នៅតាម​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែ នៅ​ខេត្ត សាន​ទុង ប្រទេស​ចិន បណ្តាល​ឲ្យ​អ្នកដំណើរ​ចំនួន​៩​នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង និង​អ្នកដំណើរ​ចំនួន ៦៩​នាក់​ផ្សេងទៀត​បាន​រងរបួស​។​ ​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​ដោយសារតែ​អាកាសធាតុ​មិនល្អ គឺ​ធ្លាក់​ព្រិល​ខ្លាំងពេក ទើប​បណ្តាលអោយ​អ្នកបើកបរ​រថយន្ត មើលផ្លូវ​មិនបាន​ច្បាស់​នាំឲ្យ​កើត​មាន​គ្រោះថ្នាក់​បែប​នេះ​ឡើង​។​ ​ក្រោយ​ហេតុការណ៍ កងកម្លាំង​នគរបាល​ចរាចរ បាន​យក​រថយន្តស្ទួច ទៅ​ស្ទួច​រថយន្ត…

Google Map មានសម្រាប់ iOS 6 ហើយ

នៅក្នុងប្រព័ន្ធដំណើរការ iOS 6 របស់ក្រុមហ៊ុន Apple បានផ្តល់នូវ Map សម្រាប់ការប្រើប្រាស់ផងដែរ ប៉ុន្តែបែរជាជួបប្រទះនឹងបញ្ហាដ៏ធ្ងន់ធ្ងរទៅវិញ ហើយសម្រាប់ពេលនេះក្រុមហ៊ុន Google បានជួយសង្គ្រោះដោយបង្កើតនូវ Map សម្រាប់ iPhone។ កម្មវិធី Google Map ពេលនេះ គឺមាននៅក្នុង…

តួ​លេ​ខ​​អ្ន​ក​ស្លា​ប់​​បា​ន​​កើ​ន​ឡើ​ង​​ដ​ល់​​ជា​ង​ ​៤​០​០​​​នា​ក់​ ​ដោ​យ​សា​រ​​ព្យុះ​ ​នៅ​​ហ្វី​លី​ពិ​ន​​

​របាយការណ៍​ចុងក្រោយ​បាន​បង្ហាញ​ដោយ​ដឹងថា មកដល់ពេលនេះ ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ទៅ ៤១៣​នាក់ ហើយ​បាត់​ខ្លួន​ចំនួន ៣៨៣​នាក់ ដោយសារ​តែ​ព្យុះសង្ឃរា​បុប្ផា នៅ​ហ្វីលីពិន​។ យោងតាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ Reuters​។​ ​ក្រុម​ជួយសង្គ្រោះ កំពុងតែ​ខ្នះខ្នែង តាមរ​ក​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន នៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពិន ព្រម​ជាមួយ​គ្នា​នោះ​ក៏​មាន​ក្រុម​អ្នកស្ម័គ្រចិត្ត​ចូល​រួមក្នុង​ការតាមរក​អ្នក​បាត់​ខ្លួន​ផង​ដែរ​។​ ​ស្ដ្រី​មានគភ៌​ម្នាក់ រួម​នឹង​កូន​អាយុ​ប្រហែល​ជាង​១​ឆ្នាំ របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ត្រោយម្ខាង​ទន្លេ…

Alecxander​ ​Fleming​ ​អ្ន​ក​​​​រ​ក​ឃើ​ញ​​ថ្នាំ​​ផ្សះ​ ​Penicillin​

Alecxander Fleming ជា​ជីវ​វិទូ​ជនជាតិ អង់គ្លេស​ដែល​បាន​រកឃើញ ថ្នាំ​ផ្សះ Penicillin ហេតុនេះ​បាន​ក្លាយជា​អ្នកទទួលបាន​ពាន់រង្វាន់​ណូបែល​ក្នុង​ឆ្នាំ ១៩៤៥​។​ Fleming ជា​កូន​ទី ៧ ក្នុង​គ្រួសារ​របស់គាត់​។ ហេតុនេះ​គ្រួសារ​កំពុង​តែ​ក្រ ធ្វើឲ្យ​កាន់តែ​ក្រ​បន្ថែម​។ ប៉ុន្តែ ឪពុកម្តាយ របស់ Fleming ជា​អ្នក​ដែល​ស្រលាញ់​ការសិក្សា ហេតុនេះ​គាត់​តែងតែ​ព្យាយាម​ជំរុញ​ឲ្យ​កូន​របស់​គាត់​បាន​ទទួល​ការ​សិក្សា​យ៉ាង​ពេញបរិបូរណ៍…

ព្យុះ​សង្ឃ​រា​​បុ​ប្ផា​ ​បា​ន​​ស​ម្លា​ប់​​ម​នុ​ស្ស​​ជិ​ត​ ​៣​០​០​​​នា​ក់​ ​នៅ​​ហ្វី​លី​ពី​ន​​

​របាយការណ៍​ថ្មី​បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះសង្ឃរា​បុប្ផា នៅ​ភាគខាងត្បូង ប្រទេស ហ្វីលីពីន បាន​កើន ឡើង​ប្រហែល ៣០០​នាក់​ហើយ ខណៈ​ក្រុម ជួយសង្គ្រោះ កំពុង​ដឹកនាំ​ប្រតិបត្តិការ សង្គ្រោះ​នៅ តំបន់ ដែល រង​ផលប៉ះពាល់​នោះ នេះ​បើ​យោងតាម​ទីភ្នាក់ងារ Reuters​។​ ​ក្រុម​ជួយសង្គ្រោះ កំពុងតែ​ខ្នះខ្នែង តាមរ​យក​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន…

ប្ដីកំណាច ​ដុត​ស្លាប់​ប្រពន្ធ ​និងកូន

ស្ដ្រី​ជា​ប្រពន្ធ និង​កូន​ចំនួន ២​នាក់​ត្រូវបាន​អគ្គីភ័យ​ឆេះ​ស្លាប់​នៅ​ក្នុងផ្ទះ ដោយសារ​បុរស​ជា​ប្ដី​បាន​ចាក់សោរ​ពី​ខាង​ក្រៅ​។ នេះ​បើ​យោង​តាម​គេហទំព័រ China.org.ch ចុះផ្សាយ​នៅ​ថ្ងៃនេះ​។​ ​កាលពី​ថ្ងៃ​ពុធ​ទី ២៨​ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញ​នេះ មាន​ជម្លោះ​មួយ​បាន​កើតឡើង​រវាង​ប្ដី ប្រពន្ធ មួយគូ​ដែល​បណ្ដាលឲ្យ​កើត​មាន​អគ្គីភ័យ​ស្លាប់​មនុស្ស ៣​នាក់ ដែល​នៅ​ក្នុង​នោះ​មាន​ស្ដ្រី​ជា​ប្រពន្ធ និង​កូន​។ យោងតាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា ខណៈពេល​ដែល​ប្ដី​ប្រពន្ធ​ឈ្លោះទាស់ទែង​គ្នា…

យន្តហោះ​ដឹក​អ្នក​ដំណើរ​បាន​ធ្លាក់​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ បន្ទាប់​ពី​ហោះ​បាន​បន្ដិច​

នៅពីថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ មានយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីបានធ្វើដំណើរចេញពីអាកាសយានដ្ឋាន ក្នុងតំបន់ Moroni។ នេះបើយោងតាមព័ត៌មានដែលបានចុះផ្សាយដោយគេហទំព័រ CNN នៅថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ ២០១២។ យន្តហោះដែលបានធ្លាក់នោះមានឈ្មោះថា Inter-Iles Air ក្នុងនោះមានអ្នកដំណើរចំនួន ២៩នាក់…