​បុរសកម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារកម្ពស់ ៤ជាន់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ដោយធ្លាក់ពីលើអគារ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្មករដូចគ្នានាំយកទៅសង្រ្គោះជាបន្ទាន់ផងដែរ តែជាអកុសលបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ។ លោកវរសេនីយ៍ឯក ធិន…

ផ្ទះប្រជាពលរដ្ឋមួយខ្នង ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង មានទំហំ៦ម × ៥មគ្រឿងឈើ ជញ្ជាំងសង្ក័សីប្រក់សង្ក័សី ក្រាលក្តារ ខ្ទេចទាំងស្រុង នៅចំណុចភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ…

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួស

ពោធិសាត់ៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង២០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤,១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ដោយរថយន្តបុកម៉ូតូ ទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់១ របួសធ្ងន់២ រថយន្តនិងម៉ូតូរងការខូច​ខាតយ៉ាងដំណំ ។…

ទាស់សម្ដីគ្នាជាមួយសង្សាររួច នារីរូបស្រស់ម្នាក់ រត់ទៅលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច

ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីនារីរូបស្រស់ម្នាក់ ប៉ុនប៉ងលោតទឹកទន្លេ សម្លាប់ខ្លួន តែមិនបានសម្រេច។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី មានវ័យប្រហែល១៨ឆ្នាំ។ ដំណើររឿង៖ ដំបូងទ្បើយ គេឃើញនារីខាងលើ…

ករណីរថយន្តតូចបុកគោយន្ត រួចរេចង្កូតទៅបុករថយន្តធំ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់

សៀមរាបៈ នៅថ្ងៃព្រហស្បតិ៍ ១៤កើតខែ ជេស្ឋឆ្នាំជូតទោស័ក ព.ស2564 ត្រូវនិងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើ ផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០លេខ១១ ចំណុចខាងជើងថ្នល់ដាច់ចម្ងាយ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។…

ភ្ញាក់ផ្អើល! បុរសម្នាក់ កំពុងបើកបរសុខៗ ស្រាប់តែធ្លាក់ពីលើម៉ូតូកង់បីឥណ្ឌា ស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ កាលពីវេលាម៉ោង ៦ និង ១០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលខ្លាំងមួយ ដោយបុរសម្នាក់ បានធ្លាក់ពីលើកង់បី ស្លាប់បាត់បង់ជីវិត។ ជនរងគ្រោះឈ្មោះ វ៉ែន សុជាតិ អាយុ៣៨ឆ្នាំ បើកម៉ូតូកង់បីឥណ្ឌា…

យុវជនម្នាក់លង់ទឹកស្លាប់ដោយ…

កណ្តាលៈ មានករណីស្រវឹងស្រារលង់ទឹកបណ្តាលឲ្យស្លាប់នៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី នៅចំណុច ក្នុងទន្លេមេគង្គចំងាយប្រហែល១០ម៉ែត្រពីច្រាំងទន្លេរ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលេីកដែក ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះសៀង ភេទប្រុស អាយុ៥៨ឆ្នាំជនជាតិ វៀតណាមមុខរបរ ស៊ីឈ្នួល ទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ…

អាសូរណាស់! ប្ដីស្លាប់ ប្រពន្ធរងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៥០នាទី ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឆ្លងថ្នល់ មិនបានប្រយ័ត្នត្រូវរថយន្តបុកបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ និងប្តីបានស្លាប់ក្រោយពេលបញ្ជូលទៅដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារតែជនរងគ្រោះជាប្តីមានស្ថានភាពធ្ងន់ធ្ងរពេក ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះជិវិតបាន។ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌ក្រហម…

មានជំងឺប្រចាំកាយ ស្រ្តីវ័យ៣៣ឆ្នាំម្នាក់ ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចង ក នឹងឈ្វៀនឈើលើផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល ។ សពជនរងគ្រោះត្រូវបានម្តាយរបស់នាងប្រទះឃើញស្លាប់នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី…

ទុស្សេខ្សែភ្លើង ឆេះផ្ទះនិងរោងសិប្បកម្មកាត់ដេរ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស

កណ្តាលៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ និងរោងសិប្បកម្ម បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស នៅចំណុចផ្ទះរបស់ឈ្មោះ គ្រុឌ តៃ ភេទប្រុស អាយុ៧០ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។…