ក្រោយវះកាត់ហើយរួមភេទកើតទេ?
ជំងឺមហារីកពងស្វាសអាចកើតមានលើមនុស្សប្រុសអាយុតិចជាង ៣០ឆ្នាំ។ សំណាងដែរ ជំងឺនេះឃើញមានអត្រាស្លាប់តិច ហើយយ៉ាងហោចណាស់ក៏មានអ្នកជំងឺមហារីកពងស្វាស ៩០%ភាគរយដែរដែលបានព្យាបាលជាដាច់ហើយមិនកើតឡើងវិញម្តងទៀត។ ប៉ុន្តែ បុរសខ្លះច្រើនតែត្រូវបានបង្ខំអោយព្យាបាលដោយការកាត់ពងស្វាសចេញ ដើម្បីអាចទទួលបានលទ្ធផលល្អ (អាចកាត់តែម្ខាង ឬទាំងសងខាង)។ ខណៈពេលដែលទម្រង់ទាំងអស់របស់ជំងឺមហារីកមានការប៉ះពាល់ យ៉ាងខ្លាំងទាំងអ្នកជំងឺ និងសមាជិកគ្រួសារ ជំងឺមហារីកពងស្វាសគឺជាជំងឺមួយដែលអាចបំផ្លាញដល់លក្ខណៈជាមនុស្ស ប្រុសទាំងអស់។ រឿងនេះប្រហែលជាមិនមែនជារឿងល្អសម្រាប់មនុស្សប្រុសដែលពុំទាន់មាន គ្រួសារទេ។ ប៉ុន្តែអ្វីដែលល្អគឺថា គាត់មិនចាំបាច់ព្រួយបារម្ភអ្វីឡើយ។…