វីជេអាឡាស្កូ លើកពានឆ្នើមប្រចាំឆ្នាំ ចំថ្ងៃកំណើត

នៅទីបំផុតអតីតបេក្ខជនFreshie Boy ២០០៥លោកវីជេអាឡាស្កូ ពិតជាបានគ្រងតំណែងជាម្ចាស់ពានក្នុងកម្មវិធី«ពានលេខ១១Star Zeus»មែន ផ្នែកពិធីករឆ្នើម នៅវគ្គបញ្ចប់កាលពីយប់ថ្ងៃទី២ កុម្ភៈ។ យ៉ាងណាមិញនោះគ្រាន់តែជាការចាក់ផ្សាយដោយទូរទស្សន៍អប្សរាប៉ុណ្ណោះ ដោយបេក្ខជនបេក្ខនារីបានទទួលពានតាំងពីប៉ុន្មានថ្ងៃមុន តែពិសេសចំពោះលោក អាឡាស្កូ ត្រង់ការចាក់ផ្សាយត្រូវចំថ្ងៃ កំណើតរបស់លោក។ វីជេអាឡាស្កូ ដែលមានឈ្មោះដើមថាអៀង សំអាត បានអះអាងថាក្រោយពេលទទួលបានចំណាត់ថ្នាក់ជាពិធីករឆ្នើមក្នុងចំណោមពិធីករអាជីពជាបេក្ខជនរបស់កម្មវិធីជាច្រើនភ្លាមៗ លោកក៍បានយកពានដែលទទួលបាននោះទៅប្រគល់ជូនដល់ម្ដាយនៅទីរួមខេត្តកំពង់ឆ្នាំង ដោយម្ដាយរបស់លោករំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។…

ទេព កញ្ញា យកថ្ងៃផ្លុំទាន ច្រានរឿងស្នេហា

ខណៈដែលអ្នកសិល្បៈភាគច្រើនបានអះអាងថារវាងតារាសម្ដែងនាងទេព កញ្ញា និងតារាសម្ដែងរូបសង្ហារម្នាក់គឺជាគូស្នេហ៍ក្រៅឆាកនឹងគ្នា តារារូបនេះបានច្រានចោលទាំងស្រុងថានោះគឺជាការភាន់ច្រលំ។ នាងបានឆ្លើយបញ្ជាក់បែបនេះ ក្នុងថ្ងៃប្រារព្ធខួបកំណើតគម្រប់១៩ឆ្នាំ កាលពីយប់ថ្ងៃទី២ កុម្ភៈ នៅភោជនីយដ្ឋានវីហ្វ្រេននៅផ្សារដេប៉ូ។ ទេព កញ្ញា បញ្ជាក់ថា ដោយសារទំនាក់ទំនងស្និទ្ធស្នាលរវាងនាង និងតារាម្នាក់ក្រោយមានឱកាសសម្ដែងរួមគ្នាមានភាពលើសពីមិត្តទើបធ្វើអោយតារាសិល្បៈ និងមហាជនជចាត់ទុកថារវាងនាង និងតារាម្នាក់នោះជាគូស្នេហ៍នឹងគ្នា។ នាងថាទំនាក់ទំនងនោះគ្រាន់តែជាមិត្តភ័ក្ត្រប៉ុណ្ណោះ បើទោះជានាងទទួលស្គាល់ថារវាងនាង និងតារាម្នាក់នោះ ស្និទ្ធិស្នាលគ្នាមិនខុសពីមិត្តភ័ក្ដ្រល្អូកល្អិន…

អស់ទាស់! បទថ្មីរបស់ Jimmy Kiss ចំណាយជាង៧ពាន់ដុល្លារ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីMV ថ្មីស្រឡាងរបស់តារាចម្រៀងOriginal Song លោក Jimmy Kiss ដែលមានចំណងជើងថា«ស្អាត! ស៊ិចស៊ី»ត្រូវបានប្រកាសចេញផ្សាយជាសាធារណៈ ហើយត្រូវបានប្រកាសថាចំណាយដល់ទៅជាង៧ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើការផលិតបទភ្លេងមុនថតMV នៅឡើយ។ អ្វីដែលគេកត់សម្គាល់គឺMV បទនេះ មានការសម្ដែងដោយតារាល្បីៗយ៉ាងច្រើនកុះករ ហើយឈុតឆាករាំរែកក៏លាយលំដោយសំលៀកបំពាក់បែបសម័យ និងបុរាណច្របល់គ្នា មិនខុសពីការរំលេចនូវរសជាតិថ្មី។ ក្រោយការបង្ហោះបទនេះ តារាចម្រៀង…

Johnny Depp ប្ដឹងថា ក្រុមហ៊ុនលួចកិបកេងលុយលោក ក្នុងមួយខែ ២ លានដុល្លារ

នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ សារព័ត៌មាន USA Newday បានចេញផ្សាយថា លោក Johnny Depp កំពូលតារាសម្ដែងឯកប្រុសរបស់ហូលីវូត ដែលឥឡូវមិនគួរឲ្យជឿថា មានបញ្ហារឿងកង្វះថវិការ ហើយលោកអះអាងថា ប្ដឹងក្រុមហ៊ុន និង អ្នកគ្រប់គ្រងដែលធ្វើការមិនបានល្អរហូតដល់លោកខាតបង់…

ម្ចាស់បទ I Need Somebody មិនហ៊ានបកស្រាយរឿងបែកគ្នាជាមួយមិត្តស្រី

លោក ប៊ី សុក្រីត ឬ Bie The star ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ តារាសម្ដែងស្រី នាង ម៉ូមុន ឆាណុក អស់រយៈពេលជាច្រើនឆ្នាំ តែត្រូវបានបែកបាក់ចំណងស្នេហាមួយនេះ ដោយពុំមានមូលហេតុច្បាស់ការឡើយ ទើបនាក្នុងឱកាសនៃកម្មវិធី ការសម្ដែងចម្រៀង នឹង របាំ វេទិការរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ…

ឌួង ហ្សូរីដា ថាម្ដាយសោម ស្រីនាថ ជំងឺមហារីកដំណាក់កាលចុងក្រោយ

យោងតាមការបញ្ជាក់របស់កញ្ញាឌួង ហ្សូរីដា គឺម្ដាយរបស់តារាសម្ដែងនាងសោម ស្រីនាថ បានកើតជំងឺមហារីកសុដន់ដល់ដំណាក់កាលចុងក្រោយ មិនអាចធ្វើការវះកាត់បានដូចគ្នា នឹងភរិយារបស់លោករិន សាវ៉េត។ យ៉ាងណាមិញ កញ្ញាថាសោម ស្រីនាថ ទទួលសម្ពាធធំជាងលោករិន សាវ៉េត ដោយសារតែជំងឺរបស់ម្ដាយនាង ក្រៅពីមានសភាពធ្ងន់ហើយ ក៏ត្រូវចំណាយលុយច្រើនលើការព្យាបាលផងដែរ ដែលខុសគ្នាពី រិន សាវ៉េត មានឱកាសជ្រោមជ្រែងពីក្រុមគ្រូពេទ្យនោះ។…

ឡាទីន ជំនាញប្រដាល់ ជោគជ័យអាជីពសម្ដែង

កន្លងមកគេធ្លាប់តែបានឃើញថាអតីតតារាសម្ដែងលោក ជៀស ស្រួច និង ចាន់ រតនា មានប្រភពពីការប្រដាល់ ខណៈដែលពួកគេម្នាក់ៗនៅក្នុងពេលនេះ ក៏បានបាត់មុខអស់ទៅហើយពីវិស័យសិល្បៈ។ យ៉ាងណាមិញ តារាសម្ដែងវ័យក្មេងលោក ឡាទីនឯណេះវិញ ក៏ទើបតែត្រូវគេទម្លាយថា ជាអតីតកីឡាប្រដាល់ផងដែរ បើទោះជាមុនដើរចេញពីការប្រដាល់ លោកមិនមែនជាកីឡាករល្បី។ ប្រភពពីអ្នកប្រដាល់ដែលត្រូវគេស្គាល់ថា សិស្សគុនរបស់លោកមាស សុខគ្រី សុទ្ធតែអះអាងថាលោកឡាទីន…

ទស្សនាអាពាហ៍ពិពាហ៍ ដ៏កក្រើករបស់តារាថៃ NewClear ជាមួយ ផេតចា

ពិធីអាពាហ៍ពោពាហ៍ដែលមិនធ្លាប់មាននៅក្នុងប្រទេសថៃ នេះជាលើកដំបូងហើយដែលតារាថៃ ពីរដួង រៀបមង្គលការក្នុងរោងការព្រិលទឹកកក ដែលពិធីមួយនេះធ្វើឲ្យភ្ញាក់ផ្អើលពាសពេញពិភពសិល្បៈ ។ តារាឯកស្រី នាង NewClear ជាតារាសម្ដែងមានកេរ្ដិ៍ឈ្មោះល្បាញល្បី បានចាប់ដៃគូស្វាមីសំពះផ្ទឹមជាមួយតារាប្រុស ជាពិធីករ និង ជាឌីជេ ផងនេះ គឺលោក ផេតចា វិឈៀន ដែលមានវត្តមានតារារួមអាជីពជាច្រើនកុះករ បានចូលរួមគ្នុងពិធីសិរីមង្គលរបស់តារាពីរដួងនេះ…

មាស សុខសោភា ត្រៀមខ្លួនភ្ញាក់មិនចង់ទាន់យប់មិញ

កាលពីយប់ថ្ងៃទី២៩ មករា ដែលជាថ្ងៃបញ្ចប់ចូលឆ្នាំចិននោះ តារាចម្រៀង មាស សុខសោភា ត្រៀមខ្លួនស្ទើរតែមិនទាន់ ជាមួយនឹងការពញាក់អារម្មណ៍ សម្រាប់ពិធីខួបកំណើតពិតប្រាកដរបស់នាង ដែលលោកមាស សុខរតនៈ ធ្វើអោយដោយគ្មានការគ្រោងទុក។ ពិធីនោះ ត្រូវគេធ្វើជាលក្ខណៈគ្រួសារ និងមិនមានសភាពអ៊ូរអរនោះទេ ដោយសារតែសាមីខ្លួនក៍មិនបានដឹងមុន។ លោក គន់ រៀមរតនៈ តារាសម្ដែងតែម្នាក់ដែលត្រូវបានអញ្ជើញអោយចូលរួមនាយប់មិញ…

តារាមួយក្រុមចែកអំណោយដល់សិស្សកក្រីក្រជិត១៥០នាក់ នៅទីដាច់ស្រយ៉ាល

កាលពីថ្ងៃទី២៩ មករា តារាមួយក្រុមរួមដែលត្រូវគេស្គាល់ថា ជាសមាជិកក្នុងគ្រុប«គ្រួសារតារាកម្ពុជា» បានដឹកនាំគ្នាជាច្រើន រថយន្តទៅចែកអំណោយដល់សិស្សក្រីក្រ ក្នុងខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមិនមែនជាលើកទី១នោះទេ ដោយគ្រាន់តែការចុះចែកអំណោយលើកនេះ ត្រូវចំថ្ងៃចូលឆ្នាំចិនចុងក្រោយ និងមានតារាសិល្បៈចូលរួមច្រើននាក់ ខុសពីលើកមុនៗ។ លោក យន សុភ័ក្រ ជាតារាសម្ដែង និងជាប្រធានសមាគមស្នាមញញឹម បានអះអាងថាក្រោមការចូលរួមជាមួយ តារាសិល្បៈមួយចំនួន និងសប្បុរសជន…