រឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ» យកសុខ សុម៉ាវត្តី ក្នុងពេលប្រកាសផ្អាក

នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះ ផលិតកម្មមហាហង្សបានក្រុងពាលីថតរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដោយតារាសម្ដែងនាងសុខ សោម៉ាវត្តី គឺជាតួឯកស្រី បើទោះជានាងប្រកាសថាឈប់ទទួលថតភាពយន្តសម្រាប់ឆ្នាំ២០១៧នេះ។ ខ្សែរឿងនេះត្រូវបានផលិតករ ប្រកាសចំណាយមិនអោយលើសពី៥ម៉ឺនដុល្លារនោះទេ តែនឹងធ្វើអោយខ្លាំងមិនចាញ់ភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលរកចំណូលបានខ្ពស់ជាងគេកាលពីឆ្នាំ២០១៦ នៅរោងភាពយន្តលីជេននោះឡើយ។ លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជារឿងទី៤ដែលសុខ សោម៉ាវត្តី បានសម្ដែងជាតួឯកអោយខ្លួន…

ពេជ្រ អាវីហ្សា កំរើករឿងរួមរស់ជាមួយសង្សារចាស់ស្ងាត់ៗ

ប្រភពពីតារាសិល្បៈច្រើនឡើងបានទម្លាយចេញថាតារាសម្ដែងអ្នកនាងពេជ្រ អាវីហ្សា បានត្រលប់ទៅរួមរស់ជាមួយលោកហ៊ា ហេង ជាអតីតសង្សារដែលប្រើអំពើហឹង្សាលើនាងនោះវិញហើយ បន្ទាប់ពីបុរសម្នាក់នេះមានការទម្លាយថាត្រូវគេធានាអោយនៅក្រៅឃុំ និងមានតំណាងរបស់បុរសម្នាក់នោះបានទទូចអោយនាងឈប់ប្ដឹង។ ពាក់ព័ន្ធនឹងរឿងរសើបនេះ សាមីខ្លួនបានចេញមុខស្រាយបំភ្លឺ។ កញ្ញាពេជ្រ អាវីហ្សា ដែលជាសមាជិកសកម្មមួយរបស់គ្រួសារតារាកម្ពុជា និងកម្របាត់មុខពីកម្មវិធីសប្បុរសធម៌ បានអះអាងថានាងទទួលស្គាល់លោកហ៊ា ហេង ជាអតីតសង្សារពិតជាមានអ្នកធានានៅក្រៅឃុំ និងមានអ្នកសុំអោយនាងសម្រុះសម្រួលក្រៅច្បាប់ តែនាងបានបដិសេធថារវាងនាង និងបុរសម្នាក់នោះ អត់មានការស្រុះស្រួលគ្នាក្នុងនាមជាគូស្នេហ៍នោះទេ…

Kim Soo Hyun គ្រោងរៀបការនៅខែ មេសា ឆ្នាំនេះ

ពិតជាមានភាពភ្ញាក់ផ្អើលបន្ដទៀត នៅក្នុងឆ្នាំ ២០១៧ តារាសម្ដែងកូរ៉េ ខាងត្បូង បានរៀបអាពាហ៍ពិពាហ៍បន្ដបន្ទាប់ ក្នុងការសម្ភោធខ្សែបូឆ្នាំ ២០១៧ ដំបូងដោយគូស្នេហ៍ Rain ហើយបន្ទាប់មកទៀតនេះ គឺជាគូស្នេហ៍របស់ Kim Soo Hyun ដែលគ្រោងរៀបអាពាហ៍ពិពាហ៍ជាមួយ គូស្នេហ៍នាង Sohee ជាអតីតសមាជិកក្រុមចម្រៀង Wonder…

ពេជ្រ ចរណៃ វិលវិញភ្លែត បាន៤រឿងភ្លាម

បាត់មុខពីការសម្ដែងប្រមាណជិត២ឆ្នាំ ធ្វើអោយមានការចាប់អារម្មណ៍គួរសមបន្ទាប់ពីតារាសម្ដែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងសិល្បៈនាងពេជ្រ ចរណៃ បង្ហាញមុខជាថ្មី ដោយបានទាំងប្រកាសថាទើបតែវិលវិញ ក៏ទទួលបាន៤រឿងយ៉ាងកាលីព។ យ៉ាងណាក៏ដោយនាងបានបង្ហាញអារម្មណ៍តូចចិត្ត ដែលការប្រឡូកសិល្បៈមុនពេលផ្អាកសម្ដែងគឺបានតំណែងតួឯកទៅហើយ តែក្រោយត្រលប់វិញបានត្រឹមជាតួរងនៅឡើយ។ ពេជ្រ ចរណៃ ដែលមានឈ្មោះកំណើតថា អ៊ិត កន្និកា បានបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»នៅផ្សារទំនើបស្ទឹងមានជ័យ ដែលគ្រោងបញ្ចាំងផ្លូវការនៅថ្ងៃទី៩ កុម្ភៈ។ នាងត្រូវគេឃើញបណ្ដើរតារាសម្ដែងលោកលាង ឧត្តម យ៉ាងស្និទ្ធស្នាល…

តារាកុះករលេងសម្រស់កាច់គ្នា ថ្ងៃសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២!»

ខុសពីការសម្ពោធរឿងមុនៗរបស់ផលិតកម្មរ៉ក់ គេកត់សម្គាល់ថាពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»របស់ផលិតកម្មមួយនេះ មានតារាចាស់ក្មេងចូលរួមយ៉ាងច្រើនកុះករ កាលពីល្ងាចថ្ងៃទី៦ កុម្ភៈ។ តារាល្បីៗនៅក្នុងពិភពសិល្បៈច្រើនជាង១០០នាក់ ត្រូវគេឃើញលេងសម្រស់បង្អួតគ្នាយ៉ាងឡូយឆាយ ដោយតារាម្នាក់ៗហាក់មិនសូវខ្វល់នឹងក្រសែភ្នែកមហាជនដែលតាមនោះផង ដោយគិតតែអេនអនអោយកាម៉េរ៉ាថតផ្ដិតថត និងថតរូបបង្ហោះលេងរៀងខ្លួន។ លោក លី ម៉េង តំណាងផលិតរ៉ក់បានអះអាងថាវត្តមានតារាសិល្បៈ ដែលចូលរួមបង្ហាញខ្លួនកុះករនៅក្នុងថ្ងៃនោះ បានធ្វើអោយផលិតករមានការរំភើបចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលតារាទាំងនោះរួមគ្នាគាំទ្រភាពយន្តមួយនេះ ដែលលោកបញ្ជាក់ថាជាស្នាដៃដែលផលិតកម្មរ៉ក់ ប្រឹងប្រែងផលិត។ នេះជារឿងវគ្គ២នៃរឿង«ពូជខ្ញុំចឹង!»ដែលបានទទួលការគាំទ្រខ្ពស់…

លី ច័ន្ទសីហា បើកហាងថ្មីធ្វើឲ្យប្រុសស្នេហ៍កាន់តែបុកពោះ

ក្រោយឱកាសចូលឆ្នាំខាងមុខនេះ តារាសម្ដែងល្បីឈ្មោះនាងលី ច័ន្ទសីហា និងចូលរោងការជាមួយបុរសជាគូដណ្ដឹងជាផ្លូវការ។ ប៉ុន្តែគេមើលឃើញថានាងកាន់តែបង្ហាញភាពរឹងមាំ ធ្វើអោយប្រុសស្នេហ៍បុកពោះទ្វេរដង បើធៀបនឹងតារាផ្សេងទៀត ដែលមានឱកាសបានប្ដីសំបូរទ្រព្យ ហើយផ្អែកស្ទើរទាំងស្រុងលើកម្លាំងប្រុសស្នេហ៍។ នាងមិនត្រឹមតែទិញផ្ទះមួយល្វែងហើយឡើងសម្ពោធមុននេះយ៉ាងហ៊ឹកហ៊ាក់ប៉ុណ្ណោះទេ ថែមទាំងបើកហាងថ្មីទី២នៅថ្ងៃទី៩ កុម្ភៈ នេះទៀត។ លី ច័ន្ទសីហា បានសារភាពថាអនាគតស្វាមីរបស់នាងគឺជាបុរសអ្នកមាន អ៊ីចឹងហើយទើបនាងប្រឹងពង្រឹងសមត្ថភាពមុនថ្ងៃរៀបការ ដើម្បីកុំអោយមានការវាយតម្លៃថានាងទៅជ្រកក្រោមការចុងផ្ដើមរបស់ស្វាមី ហើយមិនមានទ្រព្យរបស់ជារបស់ខ្លួនឯង។ នាងថាខ្លួនសុខចិត្តពន្យាពេលរៀបការដោយសារតែហេតុផលនេះឯង…

យ៉ា យ៉ា តារាថៃ ចំលងស្តាយ៍តារាហូលីវូត Marilyn Monroe

នាថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ វត្តមានរបស់តារាស្រី យ៉ា យ៉ា បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី Terminal 21 Korat ដែលសង្កេតឃើញថា ការតែងខ្លួនរបស់នាងមានការចំលងទាំងស្រុង ពីសំណាក់តារាឯកស្រី ហូលីវូត អ្នកនាង Marilyn Monroe…

តារាសម្ដែង បេន ចូលបំភ្លឺរឿងសង្ស័យជួញដូរគ្រឿងញៀន

នារសៀលថ្ងៃម្សិលមិញ តារាសម្ដែងលោក បេន ដែលជាស្វាមី នាង ផេត ណាផាកា ត្រូវបានចូលខ្លួនមកបំភ្លឺករណីរឿង ជួញដូរគ្រឿងញៀន ដែលលោកត្រូវបានចាប់ខ្លួន នឹងដកហូតរថយន្ដ រួមទាំងបិទហាងម៉ូតូធំ ម៉ូដែល BMW ។ ខាងមន្រ្ដីម៉ូលិសប្រឆាំង និងជួញដូរគ្រឿងញឿន បានកោះអញ្ចើញតារាសម្ដែងប្រុស នាយ បេន…

ប្អូនស្រី ឯក ស៊ីដេ សារភាពរឿងអស់បង្អែកពីប្រុសស្នេហ៍

វត្តមានបង្ហាញមុខថ្មីរបស់តារាសម្ដែងនាងឯក សុវណ្ណារ័ត្ន ដែលអ្នកណាក៏ស្គាល់ថាជាប្អូនស្រីជីដូនមួយបង្កើតរបស់តារាចម្រៀងលោក ឯក ស៊ីដេ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលមុនបាត់មុខអ្នកណាក៏ដឹងថានាងបានទទួលបានបង្អែកពីបុរសសំបូរទ្រព្យម្នាក់ ហើយជីវភាពរបស់នាងក្នុងពេលឈប់សម្ដែងក៏ហ៊ឺហារឡូយឆាយ។ ក្នុងជំនួបក្រោយបញ្ចប់ពិធីខួបកំណើតរបស់តារាសម្ដែងនាងទេព កញ្ញា តារាសម្ដែងរូបនេះបានសារភាពថានាងពិតជាបែកបាក់នឹងបុរសម្នាក់នោះ តែថាមិនមែនធ្លាក់ខ្លួនទើបត្រលប់មកបង្ហាញខ្លួនក្នុងសិល្បៈឡើយ។ តារាសម្ដែង ឯក សុណ្ណារ័ត្ន ដែលមានឈ្មោះក្នុងសិល្បៈថា តារារត័្ន បានសារភាពថាដោយសារតែមានការមិនចុះចម្រុងក្រោយការរួមរស់ ទើបរវាងនាង និង…

ទើបតែក្រុងពាលី ផលិតកររឿង«កំលោះទាំង៣»ប្រកាសដូរតួ

នៅថ្ងៃទី៣ កុម្ភៈនេះ ផលិតករផលិតកម្មរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានប្រកាសពិធីក្រុងពាលីថតរឿងភាគ«កំលោះទាំង៣» យ៉ាងអធឹកអធមនៅក្នុងស្ថានីយរបស់ខ្លួន។ អ្វីដែលគេភ្ញាក់ផ្អើល គឺខ្សែរឿងមួយនេះមិនទាន់ដំណើរការចេញថតបានមួយប្លង់ ផលិតកររឿងបានប្រកាសពីគម្រោងដូរតួយ៉ាងច្បាស់ ដែលសូម្បីតែអ្នកស្ដាប់ក៏បុកពោះជំនួសតារាសម្ដែង។ លោក ឆេង ដារាកុសល អ្នកដំឡើងរឿងនេះ បានអះអាងថាលោកនឹងដូរតួ មិនថាតួសម្ដែងក្នុងរឿង «កំលោះទាំង៣» ជាតួឯក ឬតួរាយរង ហើយថតបានប៉ុន្មានភាគរយនោះទេ។ លោកប្រកាសដកចោលនូវរាល់តារាសម្ដែងជាតួអង្គ…