ទេព រិទ្ធីនី បានតំណែងស្រឡាញ់ភេទដូចគ្នា

ក្នុងពិធីក្រុងពាលីរឿង«រាជបូរី Comeback » លោកហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ីក បានអះអាងថាលោក ទេព រិទ្ធីនី ពិធីប្រចាំនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ គឺជាតួអង្គស្រឡាញ់ភេទដូចគ្នានៅក្នុងរឿងនេះ។ លោកត្រូវបានទម្លាយថាត្រូវសម្ដែងជាតួប្រុសស្រឡាញ់ប្រុស ដោយឈុតឆាករបស់លោកក៏មានរំលេចស្នេហាផ្អែមល្ហែម មិនខុសពីស្នេហាប្រុសស្រីជាមួយតួអង្គប្រុសម្នាក់ផងដែរ។ លោក ទេព រិទ្ធីនី បានទទួលស្គាល់ថានេះជាលើកទី១ ដែលលោកបានតំណែងជាតួអង្គសំខាន់ហើយមានចរិតស្រឡាញ់ប្រុសនៅក្នុងភាពយន្ត។ លោកបានទាំងអះអាងថាមិនខ្លាចរឿងគេចោទការពីរឿងស្រឡាញ់ប្រុសនៅក្រៅឆាកដូចគ្នានឹងនៅក្នុងរឿងនោះផង។…

ហួរ សុផល ទម្លាយទម្រង់លម្អិតក្នុងរឿង រាជ បូរី

ក្នុងពិធីក្រុងពាលីរឿង«រាជបូរីComeback» របស់ផលិតកម្មក្លាស៊ិក កាលពីព្រឹកថ្ងៃទី២៩ មករា លោកហួរ សុផល ជាម្ចាស់ផលិតកម្មបានទម្លាយយ៉ាងលម្អិតពីទម្រង់សាច់រឿង ក្នុងភាពយន្តនេះ ខណៈដែលពេលកន្លងមក លោកបានត្រឹមតែប្រកាសប្រាប់ថាជារឿង ដែលនិយាយតែពីជីវប្រវត្តិរបស់លោករាជ បូរី ដែលស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តតែមួយមុខ។ លោកបានផ្ដល់បទសម្ភាសន៍ជុំវិញខ្លឹមសាររឿង និងដំណើរការផលិត ដោយក្នុងឱកាសក្រុងពាលីអមដោយការប្រកាសបើកផលិតកម្មក្លាស៊ិកជាថ្មីនោះ ក៏មានវត្តមានអ្នកសារព័ត៌មាន និងតារាៗល្បីៗជាតួអង្គសម្ដែងយ៉ាងច្រើនកុះករ។ លោកហួរ សុផល…

យ៉ែម ស្រីពេជ្រ បងប្រុស ស្លាប់យ៉ាងរន្ធត់ចំថ្ងៃចិនដំណម

មកទល់ម៉ោងនេះ នៅមិនទាន់មានការបញ្ជាក់ថាបងប្រុសរបស់តារាសម្ដែងនាងយ៉ែម ស្រីពេជ្រ ទទួលមរណភាពដោយសារតែមូលហេតុអ្វី អោយច្បាស់នោះទេ ខណៈដែលបងប្រុសរបស់នាង លេងសើចនៅពាក់កណ្ដាលអធ្រាតុ ដល់ពេលព្រឹកឡើងក៏ដេកស្លាប់លើគ្រែក្នុងវ័យ២៣ឆ្នាំ។ សពបងប្រុសនាងត្រូវបានធ្វើបុណ្យនៅផ្ទះរបស់ស្ថិតនៅហួសរង្វង់មូលចោមចៅ ដោយនាងនបញ្ជាក់រន្ធត់ចិត្តយ៉ាងខ្លាំង ដែលក្រោយសែនចិន ហើយចំថ្ងៃចិនដំណមស្រាប់តែមួយគ្រួសាររបស់នាង ត្រូវហូរទឹកភ្នែក និងមានទុក្ខហួសនឹងថ្លែងព្រោះតែសមាជិកសំខាន់ម្នាក់ស្លាប់។ កញ្ញាយ៉ែម ស្រីពេជ្រ និយាយថានាងទទួលយកមិនបានទាល់តែសោះ ក្នុងពេលដែលបងប្រុសវ័យ២៣ឆ្នាំ របស់នាងស្រាប់តែត្រូវដេកស្លាប់នៅក្នុងបន្ទប់ម្នាក់ឯង កាលពីព្រឹកថ្ងៃទី២៨…

ស្រីស្អាត៤នាក់ ដែល Ronaldo ធ្លាប់យកមកបណ្ដោះកូយ

ប្រិយមិត្តបានដឹងហើយថា Cristiano Ronaldo ជាកំពូលកីឡាករបាល់ទាត់ម្នាក់ដែលមានរូបរាងសង្ហារហើយនិយាយពីសង្សារវិញក៏រឹតតែមានច្រើនរាប់សឹងតែមិនអស់ទៅហើយ។ ត្បិតតែមានច្រើនយ៉ាងនេះក្ដី ប៉ុន្តែខ្សែប្រយុទ្ធក្រុម Real Madrid រូបនេះក៏ឆ្លៀតពេលទៅរកសេវាក្រៅផងដែរ។ ខាងក្រោមនេះជាបញ្ជីឈ្មោះកំពូលនារីសាច់ស្រស់៤នាក់ ដែល Ronaldo ធ្លាប់បណ្ដោះកូយកន្លងមក៖ ១. Kim Kardashian Kim Kardashian ត្រូវបានគេដឹងថាធ្លាប់ណាត់គ្នាដើរលេងជាមួយ Ronaldo…

លី តៅ ហួរ ត្រូវដេកលើគ្រែ ៩ ខែ ក្រោយធ្លាក់ពីលើខ្នងសេះ

លោក លី តៅ ហួរ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅទីក្រុង ហុងកុង ភ្លាមៗបន្ទាប់ពីរូបលោកបានធ្លាក់ពីលើ ខ្នងសេះ បណ្ដាលឲ្យលោកបាក់ឆ្អឹងត្រកៀក ខណៈពេលដែលលោកបានអញ្ចើញមកថតស្ពតពាណិជ្ជកម្មនៅ ប្រទេស ថៃ កាលពីថ្ងៃទី​១៧ ខែ មករា ឆ្នាំ ២០១៧ ។ រហូតដល់ពេលនេះសារព័ត៌មានហុងកុង បានផ្ដល់ដំណឹងមកថា…

ពីង រ៉ូហ្សា បង្វែរទិសមហាជនពីរឿងអាស្រូវ

ក្នុងប៉ុន្មានថ្ងៃនេះ គេចាប់អារម្មណ៍ថាតារាសម្ដែងនាង ពីង រ៉ហ្សា ដែលហ៊ុមព័ទ្ធដោយរឿងអាស្រូវ ដូចជារឿងស្នេហាភេទដូចគ្នា និងក្រោយមក៏ល្បីថាមានស្នេហាជាមួយបុរសសំបូរទ្រព្យមានភរិយារួចហើយ បង្វែរអារម្មណ៍មហាជនដែលធ្លាប់តែតាមដាននាងពីរឿងអាស្រូវ អោយងាកទៅជាចាប់អារម្មណ៍រឿងនាងធ្វើទាន និងសប្បុរធម៌ប្លែកពីមុនគួរសម។ នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែគេកត់សម្គាល់ថាទង្វើធ្វើទានរបស់នាង ត្រូវបានធ្វើឡើងចំពេលដែលរឿងអាស្រូវស្នេហ៍របស់នាង សាយភាយទូលំទូលាយខណៈដែលនាង ក៍មានជីវភាពហ៊ឺហា ស្របនឹងការលើកឡើង ដែលធ្វើអោយគេពិបាកជឿថានាងមិនដូចការលេចឮ។ នៅលើបណ្ដាញហ្វេសប៊ុកគេឃើញតារាស្រីរូបនេះ បង្ហោះពីទិដ្ឋភាពធ្វើទានចែកអំណោយជាបាយ ទឹកក្រូច…

កុល ដាវី ទទួលស្គាល់ការបរាជ័យមុខជំនួញ

មកទល់ពេលតារាសម្ដែងអ្នកនាង កុល ដាវី និងលោកសុខ រក្សា ដែលរួមរស់ក្រោមដំបូលតែមួយ ក្នុងនាមជាគូស្នេហ៍ បិទចោលមុខជំនួញភោជនីដ្ឋានជាប្រភេទហាងផឹកស៊ីទ្រង់ទ្រាយធំរបស់ខ្លួន ប្រមាណ៣ខែមកហើយ។ ភ្លាមៗបន្ទាប់ពីការបិទចោល អ្នកនាងមិនបានទទួលស្គាល់ថា នោះជាលទ្ធផលបរាជ័យនោះទេ ទើបតែពេលនេះប៉ុណ្ណោះដែលអ្នកនាងបញ្ជាក់ថា បើទោះជាមានឱកាសក៏ដាក់ទុនបើកមុខជំនួញនេះជាថ្មីដែរ។ អ្នកនាង កុល ដាវី និយាយថាអ្នកនាង និងលោកសុខ រក្សា…

ឈិនឡុង បរិច្ចាគលុយ ២.៤ លានបាត សម្រាប់គ្រោះទឹកជំនន់នៅភាគខាងត្បូងថៃ

កាលពីថ្ងៃទី ២២ ខែ​ មករា ឆ្នាំ ២០១៧ លោក ឈិន ឡុង ឬ ជេគី ចាន់ កំពូលតារាសម្ដែងល្បីរបស់ប្រទេស ចិន បានអញ្ចើញចូលរួមកម្មវិធីសប្បុរសធម៌ ក្នុងប្រទេសថៃ បានការជួយសង្គ្រោះគ្រោះទឹកជំនន់នៅភាគខាងត្បូង ដែលកំពុងរងគ្រោះយ៉ាងខ្លាំង ។ លោក…

ម៉ី ហ្សិនយ៉ា ទុកមុខរបរសំណង់ ត្រលប់មកសម្ដែងជាថ្មី

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងល្បីឈ្មោះគួរសមកាលពីប៉ុន្មានឆ្នាំមុន អ្នកនាង ម៉ី ហ្ស៉ិនយ៉ា គឺជាម្ចាស់ក្រុមហ៊ុនទទួលសេវាកម្មបុកគ្រឹះខាងផ្នែកសំណង់ធំដុំ បន្ទាប់ពីអ្នកនាងបានរៀបការជាមួយបុរសជាម្ចាស់មុខជំនួញ។ អ្នកនាងត្រូវគេដឹងថាបានបោះបង់ការសម្ដែងមួយរយៈ ដោយទើបតែបានត្រលប់មកវិញនាពេលថ្មីប៉ុណ្ណោះ ព្រមជាមួយនឹងការប្រកាសថា ដោយសារតែស្ដាយសិល្បៈខ្លាំងពេក។ តារាដែលគេឃើញមុខច្រើនមិនថាព្រឹត្តិការណ៍តូចធំរបស់តារាសិល្បៈ «គ្រួសារតារាកម្ពុជា»រូបនេះ បានអះអាងថាក្រោយការត្រលប់មកវិញ នាងបានទទួលឱកាសសម្ដែងបានច្រើនគួរសម បើទោះជាមិនទាន់ស្មើដើមមុនពេលអ្នកនាងដកខ្លួនពីសិល្បៈកាលពីមុនរៀបការ។ អ្នកនាងថាការសម្ដែងជាគឺជាចលករជួយអោយអ្នកនាងបានស្គាល់ស្វាមី ហើយដោយសារតែត្រូវសម្ងំមើលថែគ្រួសារ និងត្រូវការពេលវេលាពង្រឹងមុខជំនួញខាងផ្នែកទទួលបុកគ្រឹះដែលស្វាមីបោះទុន អោយបានជោគជ័យ…

វិស្វករយន្តហោះ ប្រកាសថតរឿងចម្លែក២នៅកម្ពុជា

កាលពីល្ងាចថ្ងៃទី២១ មករា លោក នាង សុប៊ុន ម្ចាស់ផលិតកម្មក្រៅស្រុក ដែលអះអាងថាជាអ្នកជំនាញសាងសង់យន្តហោះច្រើនឆ្នាំ នៅលើទឹកដីអាមេរិក បានប្រកាសបោះទុនខ្ទង់សែនដុល្លារផលិតរឿង២ ដែលចំណងជើង និងសាច់រឿងរបស់លោកត្រូវគេចាត់ទុកថាចម្លែក និងមានការចាប់អារម្មណ៍តែម្ដងគ្រាន់តែបានស្ដាប់ត្រួសៗ។ ខ្សែរឿងទាំងពីរក៏ត្រូវផលិតកររូបនេះ បញ្ជាក់ថានឹងធ្វើអោយមានស្ដង់ដារយកទៅប្រកួតប្រជែងនៅអន្តរជាតិ ដោយរំពឹងថានឹងជោគជ័យជាងគេនៅទីផ្សារកម្ពុជា និងអាមេរិកនោះផង។ លោកនាង សុប៊ុន បានអះអាងថា ការពិតលោកគឺជាអ្នកជំនាញខាងវិស្វករ…