តារាសម្ដែង ពេជ្រ ខេនឌី បោះទុន១៥ម៉ឺនដុល្លារលើកស្ទួយល្បុក្កតោ
ចាត់ទុកជារឿងកម្រមួយដែលតារាសម្ដែងបាត់មុខមួយរយៈអ្នកនាង ពេជ្រ ខេនឌី ហ៊ានចំណាយដល់ទៅ១៥ម៉ឺនដុល្លារ បើកហាងធំមួយនៅខេត្តសៀមរាប ដោយគោលដៅចំបងរបស់ហាងនោះ គឺលើកស្ទួយកីឡាល្បុក្កតោជាអន្តរជាតិ។ អ្នកនាងហាក់មានជំនឿខ្លាំងថាគម្រោងរបស់ខ្លួនមានការគាំទ្រ ដោយអះអាងថាបណ្ដាភ្ញៀវមកពីគ្រប់ទិសទី នៅខេត្តសៀមរាប នឹងស្គាល់ល្បុក្កតោខ្លាំងឡើង តាមរយៈវត្តមានរបស់ហាងខ្លួន។ អ្នកនាងពេជ្រ ខេនឌី បានថ្លែងក្នុងពិធីសម្ពោធរឿង«Jailbreak »ថា មកទល់ពេលនេះភោជនីយដ្ឋានរបស់អ្នកនាង និងស្វាមី ដំណើរការសាងសង់បានជិតរួចហើយ ដោយតាមគម្រោង…